ព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសិក្សាដោយអ្នកជំនាញជាតិ និងអន្តរជាតិ ចំនួន៤២រូប ទាំងនៅលើដី និងពីលើអាកាស


គម្រោងព្រែកជីកហ្វូណន តេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិ ចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។
ព្រែកជីកហ្វូណនតេជោ
ដោយ

បើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានបន្ថែមថា ក្រោយគម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន ធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក CNBC ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា គម្រោងព្រែកជីកហ្វូណន តេជោ គឺជាគម្រោងមួយដែលមានការសិក្សារួមគ្នារវាងក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២នាក់ ហើយការសិក្សាត្រូវបានធ្វើឡើងទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងនេះដែលមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ មិនមែនអភិវឌ្ឍន៍លើដីថ្មីទាំងស្រុងនោះទេ ពោលគឺអភិវឌ្ឍន៍តាមគំរូព្រែកចាស់ ដែលត្រូវបានប្រើប្រាស់តាំងពី២ពាន់ឆ្នាំមកម្ល៉េះ។ ដូច្នេះការអភិវឌ្ឍន៍គម្រោងនេះ គ្រាន់តែពង្រីកទំហំទទឹង និងជីកឱ្យជ្រៅជាងមុន ដែលអាចធ្វើឱ្យនាវាចំណុះ៣ពាន់តោ នអាចធ្វើចរាចរបានតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងផងដែរថា ការអភិវឌ្ឍ​គម្រោងនេះមិនមានបច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិនបានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីកនេះ កម្ពុជានឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ។

យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានច្រានចោលចំពោះការចោទប្រកាន់មួយចំនួនដែលថា គម្រោងនេះនឹងធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកពីទន្លេមេគង្គទៅសមុទ្រ និងថា គម្រោងនេះអភិវឌ្ឍន៍ឡើងដើម្បីបម្រើឱ្យនាវារបស់យោធាចិនជាដើម។ ពាក់ព័ន្ធចំណុចនេះឯកឧត្តម ស៊ុន ចាន់ថុល បានបកស្រាយថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា នោះឡើយ។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ព្រែកជីកនេះមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ ព្រោះកម្ពុជានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយការជន់លិចនៅភាគខាងត្បូងប្រទេស ព្រមទាំងធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ការតភ្ជាប់បៃតងតាមកំពង់ផែទឹកសាបទៅកាន់កំពង់ផែសមុទ្រនៅកម្ពុជា និងការតភ្ជាប់ជាមួយតំបន់អាស៊ានជាដើម។

ថ្នាក់ដឹកនាំរូបនេះអះអាងថា តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងព្រែកជីក ហ្វូណន តេជោ ដែលមានតម្លៃជាង១ពាន់៧រយលានដុល្លារនេះ ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអះអាងថា កម្ពុជាបានត្រៀមសេណារីយ៉ូចំនួន៣ក្នុងការអភិវឌ្ឍគម្រោងព្រែកជីក ដែលកំពុងទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋកម្ពុជា។ តាមរយៈសេណារីយ៉ូនេះ សម្តេចធិបតី អះអាងថា បើទោះបីគ្មានការចូលរួមវិនិយោគពីបរទេស ក៏កម្ពុជាអាចធ្វើឱ្យគម្រោងប្រវត្តិសាស្ត្រមួយនេះលេចចេញជារូបរាងបានដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភសីលធម៌សង្គមត្រូវបានបំផ្លិចបំផ្លាញដោយអ្នកលក់អនឡាញមួយចំនួន និងស្នើឱ្យចាត់វិធានការផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរ

ស្របពេលបច្ចេកវិទ្យាបច្ចុប្បន្នមានការរីកចម្រើនខ្លាំង គេសង្កេតឃើញមានអាជីវកម្មកាន់តែច្រើនបានប្រើប្រាស់ភាពរីកចម្រើននេះដើម្បីទាញយកប្រយោជន៍តាមរយៈក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ