សម្តេច ហ៊ុន ម៉ាណែត

សម្តេច ហ៊ុន ម៉ាណែត ប្រកាសលែងផ្តល់អាជ្ញាបណ្ណបង្កើតកំពង់ផែទឹកជ្រៅបន្ថែមរហូតដល់ឆ្នាំ២០៥០ ដើម្បីបញ្ចៀសហានិភ័យធុរកិច្ច


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលែងផ្តល់អាជ្ញាបណ្ណ ដើម្បីបង្កើតកំពង់ផែទឹកជ្រៅប្រភេទ១បន្ថែមទៀតហើយចាប់ពីពេលនេះតទៅរហូតដល់ឆ្នាំ២០៥០ ខាងមុខ ដើម្បីបញ្ចៀសនូវហានិភ័យធុរកិច្ចដល់អ្នក ដែលចង់វិនិយោគទាំងនោះនៅថ្ងៃអនាគត ក៏ដូចជាដើម្បីទុកឱកាសឱ្យកំពង់ផែ ដែលមានស្រាប់អាចបង្កើនសកម្មភាពរបស់ខ្លួន និងកុំឱ្យមានការប្រកួតប្រជែងគ្នា ដ្បិតថាទីផ្សាររបស់កម្ពុជានៅតូចនៅឡើយ។
សម្តេច ហ៊ុន ម៉ាណែត
ដោយ

ថ្លែងនាពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល ហើយសម្តេចបានប្តេជ្ញាថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

ទោះជាបែបនេះក្តីសម្តេចធិបតិ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធតាមផ្លូវទឹកនេះ គឺត្រូវកសាងឱ្យមានសង្គតភាព និងភាពប្រទាក់ក្រឡាគ្នា ជួយគ្នាទៅវិញទៅមក រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ក្នុងន័យនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវប្រាប់ទៅដល់វិនិយោគិន ដែលមានបំណង់ចង់វិនិយោគលើវិស័យកំពង់ផែទឹកជ្រៅនៅកម្ពុជាថា ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៥០ គឺរាជរដ្ឋាភិបាលកម្ពុជានឹងមិនផ្តល់អាជ្ញាបណ្ណ ដើម្បីបង្កើតកំពង់ផែទឹកជ្រៅប្រភេទ១បន្ថែមទៀតនោះទេ ដើម្បីបញ្ចៀសហានិភ័យធុរកិច្ចនៅថ្ងៃក្រោយ និងជាពិសេសកុំឱ្យមានការប្រកួតប្រជែកគ្នាជាមួយកំពង់ផែដែលមានស្រាប់ ដ្បិតថា ទីផ្សាររបស់កម្ពុជានៅតូចនៅឡើយ។ ទន្ទឹមនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងស្ថាប័នជំនាញត្រូវសិក្សា និងពិនិត្យឱ្យបានហ្មត់ចត់មុននឹងផ្តល់អាជ្ញាបណ្ណ លើការស្នើសុំបង្កើតផែផ្សេងៗទៀតផងដែរ។

បើតាមសម្តេចធិបតី បច្ចុប្បន្នកម្ពុជាមានកំពង់ផែទឹកប្រៃចំនួន៨ ដែលទទួលបានអាជ្ញាបណ្ណ ដើម្បីធ្វើប្រតិប្តិការ ខណៈពេលកន្លងទៅ សម្តេចក៏បានប្រាប់ឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលសិក្សាអំពីផែនការយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នា អំពីកំពង់ផែដែលមានស្រាប់ និងកំពង់ផែដែលគ្រោងអនុវត្តផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យកំពង់ផែទាំងអស់អាចប្រទាក់ក្រឡាគ្នា និងជោគជ័យបានទាំងអស់គ្នាជាជាងការប្រកួតប្រជែងគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី ជំរុញឱ្យផ្តោតលើកការកម្ពស់គុណភាពផ្លូវដែកដែលមានស្រាប់ ជាជាងគម្រោងផ្លូវដែកល្បឿនលឿន

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា កម្ពុជាត្រូវតែធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកឱ្យកាន់តែប្រសើរឡើងថែមទៀត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ