លទ្ធផលកិច្ចប្រជុំ G20

ភាពតានតឹងរវាងឥណ្ឌា និងចិន អាចនឹងធ្វើឲ្យកិច្ចប្រជុំ G20 នៅសប្ដាហ៍នេះ គ្មានផ្លែផ្កា ឬយ៉ាងណា?


ភាពតានតឹងរវាងប្រទេសឥណ្ឌា និងប្រទេសចិនរាប់ទាំងជម្លោះតាមព្រំដែន និងការធ្វើពាណិជ្ជកម្ម អាចនឹងធ្វើឲ្យលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា មិនសម្រេចបានផ្លែផ្កានៅក្នុងកិច្ចប្រជុំកំពូលជី២០ ដែលនឹងរៀបចំធ្វើនៅក្នុងទីក្រុងញូវដែលីនៅសប្ដាហ៍ក្រោយនេះទេ។ ក្នុងន័យនេះ គឺកិច្ចប្រជុំទី២០ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ទំនងជានឹងមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបានឡើយ ព្រោះថា លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនពីរនេះ ត្រូវបានគេជឿថា គ្មានគម្រោងនឹងទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះឡើយ។
លទ្ធផលកិច្ចប្រជុំ G20 អាចនឹងគ្មានផ្លែផ្កា ដោយសារឥណ្ឌា និងចិនពាក់មុខយក្សដាក់គ្នា?
ដោយ

នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន ប្លូមប៊ឺក។
បើយោងតាមប្រភពមួយចំនួន ដែលដឹងពីស្ថានភាពនៃកិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ថា ភាពតានតឹងរវាងចិន និងឥណ្ឌាបានគំរាមកំហែងដល់ការរារាំងមេដឹកនាំក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅថា ជី២០ ទំនងជាមិនអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបានទេ ហើយបើដូច្នោះមែន វានឹងក្លាយជាលើកដំបូងហើយ ដែលប្លុកនេះ មិនអាចចេញសេក្ដីថ្លែងការណ៍រួមគ្នា បើគិតតាំងពីវាត្រូវបានចាប់កំណើតកាលពីឆ្នាំ១៩៩៩មក។
ប្រភពដែលសុំលាក់អត្តសញ្ញាតទាំងនេះបាននិយាយថា នៅក្នុងការដំណើរការឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅទីក្រុងញូវដែលី ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយនេះ ប្រទេសចិនបានរារាំងយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងសំណើ ដែល ពាក់ព័ន្ធនឹងបំណុលនៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងការថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម។
ប្រទេសឥណ្ឌា និងចិននៅតែខ្វែងគំនិតគ្នាយ៉ាងខ្លាំងចំពោះចំណុចក្ដៅមួយចំនួនរួមទាំងជម្លោះព្រំដែននៅតំបន់ភ្នំហិម៉ាឡៃ ខណៈដែលឥណ្ឌាក៏ជាទីផ្សារប្រកួតប្រជែងការវិនិយោគដ៏ខ្លាំងរបស់ចិនដែរ ព្រោះប្រទេសឥណ្ឌាជាអ្នកទទួលផលដ៏សំខាន់មួយ ពីក្រុមហ៊ុនលោកខាងលិច ដែលបាននិងកំពុងរើផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។
មកទល់ថ្ងៃទី០១ ខែកញ្ញានេះ គេនៅតែមិនច្បាស់ថា តើលោក ស៊ី នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលG20 នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះ ដោយផ្ទាល់ឬយ៉ាងណានោះទេ ប៉ុន្តែមន្ត្រីទូតឥណ្ឌា២នាក់ប្រចាំទីក្រុងប៉េកាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ត្រូវបានគេរំពឹងថា នឹងធ្វើជាតំណាងប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលជី២០ក្នុងពេលខាងមុខនេះ ហើយក៏គេមិនដឹងពីមូលហេតុនៃការអវត្តមានរបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។
ទោះយ៉ាងណា ព័ត៌មានពីការអវត្តមានរបស់លោក ស៊ី នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌាបានតវ៉ាប្រឆាំង នឹងការគូសផែនទីថ្មីរបស់ចិនដែលបានកាត់យកដែនដីរបស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអេភី។
ចំណែកលោក ពូទីន ប្រធានាធិបតីរុស្ស៊ីវិញក៏នឹងគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ ដោយលោកបានប្រាប់លោក ម៉ូឌី តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៨ ខែសីហាថា លោកនឹងមិនបានចូលរួមក្នុងកិច្ចប្រជុំជី២០នេះទេ ប៉ុន្តែលោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ឱ្យទៅចូលរួមជំនួសរូបលោក៕




អត្ថបទបន្ទាប់


ប្រទេសអាស៊ានចំនួន៣ តវ៉ាប្រឆាំងនឹង ផែនទីថ្មីរបស់ចិននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ប្រទេសអាស៊ានចំនួនបី គឺ ហ្វីលីពីន ម៉ាឡេស៊ី និងវៀតណាម រួមទាំង កោះតៃវ៉ាន់ផងនោះ បានច្រានចោលមិនទទួលស្គាល់ទាំងស្រុង ចំពោះផែនទីដែលខ្លួនថា…

គោលនយោបាយទិដ្ឋាការឥតគិតថ្លៃរបស់ថៃ រំពឹងថា នឹងជំរុញការលក់ខុនដូ និងវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលថៃថ្មី ក្រោមការគ្រប់គ្រងរបស់លោក ស្រ៊ីថា ថាវេស៊ីន ជានាយករដ្ឋមន្រ្តី នឹងដាក់ចេញនូវគោលនយោបាយផ្ដល់ទិដ្ឋាការឥតគិតថ្លៃសម្រាប់ភ្ញៀវទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ