ថ្នាក់ដឹកនាំកំពូលក្រុមប្រទេសG7ផ្តើមជួបប្រជុំគ្នាហើយ

ថ្នាក់ដឹកនាំកំពូលក្រុមប្រទេសG7 ផ្តើមជួបប្រជុំគ្នា ដោយករឿងសង្គ្រាមនៅអ៊ុយក្រែនជាប្រធានបទសំខាន់


អធិការបតីអាល្លឺម៉ង់លោក អូឡាវ ស្កុល៍(Olaf Scholz) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន បានទទួល ស្វាគមន៍មេដឹកនាំនៃក្រុមប្រទេសរីកចម្រើនទាំងប្រាំ ចូកមកកាន់កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅក្នុងទឹកដីរបស់ខ្លួន ដែលនឹងពិភាក្សាគ្របដណ្ដប់ចំបងលើបញ្ហាសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងផលវិបាកដ៏ធំធេងរបស់វា រាប់ចាប់ពីកង្វះថាមពលរហូតដល់វិបត្តិស្បៀងអាហារសកល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ថ្នាក់ដឹកនាំកំពូលក្រុមប្រទេសG7

កិច្ចប្រជុំកំពូលនៅឆ្នាំនេះធ្វើឡើង ក្នុងភាពអាប់អ៊ួរជាងឆ្នាំមុន នៅពេលដែលមេដឹកនាំអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាជាលើកដំបូងចាប់តាំងពីមានរោគរាតត្បាតនៃជំងឺកូវីដ-១៩ ហើយកាលនោះមិនមានបញ្ហាអ្វីច្រើនក្រៅតែពីកូវីដ១៩ ដោយគេបានប្តេជ្ញាថានឹងកសាងពិភពលោកឡើងវិញឱ្យកាន់តែប្រសើរឡើង។

របៀបវារៈសំខាន់បំផុតនៃជំនួបកំពូល G7 នៅឆ្នាំនេះរួមមាន ការឡើងថ្លៃថាមពល និងតម្លៃអាហារពិភពលោក ដែលកំពុងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងស្ថានការណ៍សង្គ្រាមបច្ចុប្បន្ន។ ទោះយ៉ាងណាគេក៏មិនភ្លេចដែរ បញ្ហាបម្រែបម្រួលអាកាសធាតុ សំណុំរឿងប្រទេសចិន និងការកើនឡើងនៃរបបផ្តាច់ការ តាមប្រទេសជុំវិញពិភពលោក។

ក្រៅពីនោះ មេដឹកនាំ G7 ត្រូវបានគេរំពឹងថានឹងស្វែងរកការរួបរួមបន្ថែមទៀត លើការគាំទ្រអ៊ុយក្រែន ព្រមទាំងបង្កើនសម្ពាធលើវិមានក្រឹមឡាំង។ G7នឹងព្យាយាមដាក់សម្ពាធ តែជៀសវាងការដាក់ទណ្ឌកម្មណា ដែលអាចបង្កឱ្យមានអតិផរណា និងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិបត្តិដែលកំពុងមានស្រាប់។

ទន្ទឹមនេះ ប្រភពដែលដឹងពីជំនួបកំពូលបានប្រាប់រ៉យទ័រថា ដៃគូ G7 គ្រោងនឹងយល់ព្រមលើការហាមឃាត់ការនាំចូលមាសពីប្រទេសរុស្ស៊ី។ ក្រោយមកប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា មេដឹកនាំទាំងអស់កំពុងសន្ទនាពីការកំណត់តម្លៃ សម្រាប់ប្រេងរុស្ស៊ីលើទីផ្សារ។ មេដឹកនាំ G7 ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីដំណោះស្រាយការកើនឡើងតម្លៃថាមពល និងការជំនួសការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ។

សូមជម្រាបថា ជំនួបកំពូលក្រុមប្រទេសរីកចម្រើនខ្លាំងទាំង៧ ឬហៅកាត់ថា G7 លើកទី៤៨នៅឆ្នាំនេះ នឹងធ្វើឡើងពីថ្ងៃទី២៦ ដល់២៨មិថុនា ដែលអាល្លឺម៉ង់ទទួលធ្វើជាម្ចាស់ផ្ទះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជួយឲ្យការនាំចេញរបស់កម្ពុជាទៅអូស្ត្រាលីកើនជាង ២០០% នៅ៥ខែឆ្នាំនេះ?

ព័ត៌មាន
បើមើលទៅលើសម្ទុះកំណើនការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជាដៃគូ យើងសង្កេតឃើញថា ទំនិញរបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអូស្ត្រាលី គឺមាន…

ក្រសួងពាណិជ្ជកម្ម៖ តម្លៃប្រេងឥន្ធនៈនឹងនៅតែខ្ពស់ បើប្រទេសធំៗមិនបញ្ចេញស្តុកប្រេង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មជឿជាក់ថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើង ឬនៅទ្រឹង ប្រសិនបើប្រទេសផលិតប្រេងធំៗលើពិភពលោកមិនបញ្ចេញប្រេង ដែលបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ