G7 មានបំណងទប់ទល់នឹងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន!

ក្រុមប្រទេស G7 សន្យាជះលុយ ៦០០ ពាន់លានដុល្លារ ដើម្បីប្រជែងនឹងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន


ក្រុមមេដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីថ្ងៃអាទិត្យនេះ បានសន្យារួមគ្នាផ្តល់កញ្ចប់ទឹកប្រាក់ចំនួន ៦០០ ពាន់លានដុល្លារជាជំនួយមូលនិធិឯកជន និងសាធារណៈសម្រាប់រយៈពេល ៥ ឆ្នាំ ហើយកញ្ចប់ជំនួយនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសគឺដើម្បីទប់ទល់នឹងគម្រោងខ្សែក្រវាត់និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រដ៏មហាសាលរបស់ប្រទេសចិនផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មានរ៉យទ័រ (Reuters)។
ក្រុមប្រទេស G7 សន្យាជះលុយ ៦០០ ពាន់លានដុល្លារ ដើម្បីប្រជែងនឹងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់មហាយក្សចិន

ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden និង​មេដឹកនាំ​ប្រទេស G7 ផ្សេង​ទៀត បាន​ជួប​ប្រជុំ​គ្នា​នៅ​រមណីយដ្ឋាន ឈ្កូ​សស៍ អេ​ល​ម៉ៅ (Schloss Elmau) នៅ​ភាគ​ខាងត្បូង​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​កិច្ចប្រជុំ​នេះ សម្រេច​បាន​នូវ​គំនិត​ផ្ដួចផ្ដើម​ថ្មី​ៗ​មួយ ដែល​ឲ្យ​ឈ្មោះ​ថ្មី​រួម​គ្នា​ថា "​ភាព​ជា​ដៃគូ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​វិនិយោគ​សកល​"​។

ក្នុង​នោះ​ដែរ លោក Biden បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​សន្យា​នឹង​កៀ​គរ​ថវិកា​ចំនួន ២០០ ពាន់​លាន​ដុល្លារ ដែល​ជា​ជំនួយ​មូលនិធិ​សហព័ន្ធ និង​ការ​វិនិយោគឯកជន​ក្នុង​រយៈពេល ៥ ឆ្នាំ ដើម្បី​គាំទ្រ​និង​ជួយ​ដល់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ក៏​ដូច​ជា​ជួយ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ បួ​ក​រួម​ទាំង​ការ​កែ​លម្អ​ប្រព័ន្ធ​សុខភាព​ពិភពលោក សមធម៌​យេ​ន​ឌ័​រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផង​ដែរ​។

លោក ចូ បៃ​ដិ​ន បាន​សង្កត់ធ្ងន់​ថា កញ្ចប់​ថវិកា​ដ៍​មហាសាល​នេះ គឺ​មិនមែន​ជា​ជំនួយ​សប្បុរសធម៌​នោះ​ទេ តែ​វា​ជា​ថវិកា​ក្នុង​ការ​វិនិយោគ ដែល​ផ្តល់​ប្រយោជន៍​ជា​រួម​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​លោក​បន្ថែម​ថា វា​នឹង​ផ្តល់​ឪ​កាស​ឲ្យ​ប្រទេស​នានា​លើ​ពិភពលោក "​មើលឃើញ​ពី​អត្ថប្រយោជន៍​ជាក់ស្តែង​នៃ​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​លទ្ធិប្រជាធិបតេយ្យ​"​។

មួយវិញទៀត ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អ៉ូ​សូ​ឡា វ៉ុ​ន​ដើ​យេ​ន (Ursula von der Leyen) បាន​ប្រាប់​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ថា សហភាព​អឺរ៉ុប​នឹង​ប្រមូល​ថវិកា​ជាង ៣០០ ពាន់​លាន​ដុល្លារ​សម្រាប់​ជា​ជំនួយ​ដូច​អា​មេ​រិ​ក​ដែរ​ក្នុង​រយៈពេល ៥ ឆ្នាំ ដូច​គ្នា ដើម្បី​បង្កើត​ជម្រើស​ប្រកបដោយ​និរន្តរភាព​ទល់​នឹង​គំនិត​ផ្តួចផ្តើម​គម្រោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ចិន ដែល​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ង​ពី​ន បាន​ប្រកាស​តាំងពី​ឆ្នាំ ២០១៣ កន្លង​ទៅ​។

លោក​លោកស្រី អ៉ូ​សូ​ឡា វ៉ុ​ន​ដើ​យេ​ន (von der Leyen) បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​មេដឹកនាំ​ក្រុម​ប្រទេស G7 ថា វា​អាស្រ័យ​លើ​ប្រទេស​ទាំងអស់​រួម​គ្នា ក្នុង​ការ​ផ្តល់​នូវ​ការ​ជំរុញ​ការ​វិនិយោគ​ប្រកបដោយ​ភាព​វិជ្ជមាន ដើម្បី​បង្ហាញ​ទៅ​ដល់​ដៃគូ​ប្រទេស​កំពុង​អភិវឌ្ឍ​ថា ពួក​គេ​មាន​ជម្រើស​ក្នុង​ការ​វិនិយោគ​។

គួរ​រំលឹក​បន្តិច​ថា គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​របស់​ចិន គឺជា​គម្រោង​វិនិយោគ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធី​អភិវឌ្ឍន៍​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​ជាង ១០០ ក្នុង​គោលបំណង​ធ្វើ​ទំនើប​កម្ម និង​ផ្សា​ភ្ជាប់​ទីផ្សារ​ពាណិជ្ជកម្ម​ពី​ទ្វីបអាស៊ី​ទៅ​អឺរ៉ុប​។ ទន្ទឹម​នឹង​នេះ មន្ត្រី​សេត​វិមាន​បាន​និយាយ​ថា គម្រោង​ផ្លូវ​សូត្រ​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាក់ស្តែង​តិចតួច​ណា​ស់ម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​នៅ​ក្នុង​តំបន់​៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

None



អត្ថបទបន្ទាប់


ចិនសម្រេចបន្ធូរបន្ថយការរឹតត្បិតជើងហោះហើរជាមួយកម្ពុជា និងប្រទេសដទៃក្នុងតំបន់អាស៊ានឡើងវិញ ក្រោយកូវីដ១៩បានធូរស្បើយ

មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានអះអាងថា វិស័យអាកាសចរណ៍ ចាប់ផ្ដើមបង្ហាញនូវសញ្ញាណវិជ្ជមានឡើងវិញជាបណ្ដើរៗ ក្រោយកម្ព…

លោកចូ បៃដិន ប្រាប់ក្រុមប្រទេស G7 ឱ្យ “នៅរួមរស់ជាមួយគ្នា” ដើម្បីទប់ទល់នឹងរុស្សី និងរាំងខ្ទប់ឥទ្ធិពលចិន

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនថា "យើងត្រូវនៅរួមរស់ជាមួយគ្នា" ដើម្បីប្រឆាំងនឹងរុស្ស៊ី ខណៈដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ