រោងចក្រកាត់ដេរ

រោងចក្រកាត់ដេរជាង ១៦០ហើយ ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ


ក្រោយពីរដ្ឋាភិបាលអនុញ្ញាតឲ្យរោងចក្រនៅក្នុងតំបន់លឿងបើកដំណើរការឡើងវិញ គិតមកត្រឹមថ្ងៃទី ១១ ខែឧសភា មានរោងចក្រកាត់ដេរជាង ១៦០រោងចក្រហើយ ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានបើកដំណើរការឡើងវិញ ប៉ុន្ដែ រោងចក្រនីមួយៗតម្រូវឲ្យប្រើប្រាស់កម្លាំងពលកម្មតែ ៥០% ប៉ុណ្ណោះ នៃចំនួនកម្មករសរុប។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា។
ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០
ដោយ

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានអះអាងថា មកទល់ពេលនេះមានរោងចក្រចំនួន១៦២រោងចក្រហើយ ដែលស្ថិតនៅក្នុងតំបន់លឿន ត្រូវបានបើកដំណើរការឡើងវិញ ក្នុងចំណោមរោងចក្រជាង ៣៦០ ដែលបានផ្អាកបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលកាលពីពេលកន្លងទៅ។ ការបើកដំណើរការឡើងវិញនេះ បានជួយឲ្យកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងចំណោម​កម្មករ​​ជាង​៣០ម៉ឺន​ដែលបានត្រូវបាន​​ផ្អាកការងារដោយសារតែបញ្ហាកូវីដ-១៩ បាន​​ចូល​ធ្វើ​ការ​ធ្វើឡើងវិញ។

ពាក់ព័ន្ធការអនុញ្ញាត​ឲ្យ​រោងចក្រកាត់ដេរក្នុង​តំបន់លឿង​អាច​បើកឡើងវិញនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនអនុញ្ញាតឲ្យរោងចក្រទាំងនោះ ប្រើកម្លាំងពលកម្ម១០០% នោះទេ ពោលគឺអនុញ្ញាតឲ្យប្រើតែ៥០% នៃចំនួនកម្មករសរុបប៉ុណ្ណោះ។ ហើយកម្មករកម្មការិនី​ត្រូវធ្វើការឆ្លាស់គ្នា២សប្ដាហ៍ម្ដង ដោយកម្មករ ៥០%ធ្វើការពីរសប្តាហ៍ ខណៈ៥០%ទៀត ធ្វើការពីរសប្តាហ៍ដូចគ្នា។ ក្នុងន័យនេះ កម្មករម្នាក់ធ្វើការបានតែពីរសប្តាហ៍ប៉ុណ្ណោះក្នុង១ខែ។ 

ការកំណត់ឲ្យរោងចក្រនីមួយៗប្រើប្រាស់កម្លាំងពលកម្ម៥០% នៃកម្លាំងពលកម្មសរុបនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា​យល់ឃើញថា វាជាវិធានការមួយដ៏ល្អក្នុងការកាត់បន្ថយហានិភ័យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែវាក៏អាចធ្វើឲ្យប៉ះពាល់ដល់ជីវភាព​របស់កម្មករ ដ្បិតពួកគេម្នាក់ៗ​ធ្វើការបានតែពីរសប្តាហ៍ក្នុងមួយខែ ខណៈពីរសប្តាហ៍ទៀត ពួកគេត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ជួល។

បញ្ហានេះ អាចធ្វើឲ្យកម្មករមួយចំនួនសម្រេចចិត្តត្រឡប់ទៅរស់នៅស្រុកកំណើតរបស់ពួកគេវិញ ដោយសារ​​ចំណូលមិនអាចទ្រទ្រង់ការចំណាយ ដែលអាចបង្កហានិភ័យ​ដល់រោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងប្រឈម​នឹងបញ្ហា​ខ្វះកម្លាំងពលកម្ម​នៅថ្ងៃអនាគត។ ជាក់ស្តែង បើយើងក្រឡេកទៅមើលប្រទេសក្បែរខាងវៀតណាម​វិស័យកាត់ដេរវាយនភណ្ឌ និងស្បែកជើងប្រទេសនេះ កំពុងជួបបញ្ហាខ្វះ​កម្លាំងពលកម្ម ស្របពេលវិស័យនេះ​កំពុងមាន​ការរីកចម្រើនស្ទុះងើប​ឡើងវិញ​ក្រោយវិបត្តិ​កូវីដ-១៩។ នេះបើតាម​ការរាយការណ៍​ដោយ​សារព័ត៌មាន VN Express។

យ៉ាងណាក៏ដោយចុះ សម្រាប់​បរិបទ​កម្ពុជាវិញ លោក​កាំង ម៉ូនីកា អះអាងថា បញ្ហាប្រឈមនេះ​អាចមានរយៈពេលខ្លី​ប៉ុណ្ណោះ ហើយប្រសិន​កម្មករកម្មការិនីទាំងអស់ចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់គ្នា នោះស្ថានភាព​នឹងវិលមករកភាពល្អប្រសើរ​ឡើងវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ។ បើតាមលោក ម៉ូនីកា ការចាក់វ៉ាក់សាំងជូនកម្មករកម្មការិនី គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ខាងមុខនេះ។ លោកបានបន្ថែមថា បញ្ហាចំពោះមុខ​ដែលខាង សមាគមរោងចក្រ​កាត់ដេរ​ ត្រូវជួយដល់កម្មករ​ក្នុងអំឡុងពេលនេះ គឺជួយសម្របសម្រួលដល់ភាគី​រោងចក្រឲ្យ​ជួយផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែមដល់កម្មករ លើប្រាក់ឈ្មួល ដែលពួកគេទទួលបានពីរសប្តាហ៍ក្នុង១ខែ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថ្មីៗនេះថា សម្រាប់ការអនុញ្ញាតឲ្យរោងចក្រ សហគ្រាសបើកដំណើរការឡើងវិញនេះ គឺគ្មានការបែងចែករវាងកម្មករ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច និងកម្មករមិនទាន់បានចាក់វ៉ាក់សាំងនោះទេ ពោលគឺ​តម្រូវឲ្យរោងចក្រនីមួយៗទទួលយក​កម្មករចូលធ្វើការវិញ ដោយមិនបាច់ទាមទារ​លិខិតចាក់វ៉ាក់សាំងកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងការងារ ក៏​ស្នើឲ្យម្ចាស់រោងចក្រ សហគ្រាសយោគយល់ចំពោះបញ្ហានេះ និងជំរុញឲ្យថៅកែរោងចក្រនីមួយៗបើកប្រាក់ឈ្មួល និងប្រាក់ឧបត្ថម្ភផ្សេងៗនៅពីរសប្តាហ៍ដើមខែមេសា ដែលបានរាំងស្ទះដោយសារវិធានការបិទខ្ទប់ ជូនកម្មករឲ្យបានមុនថ្ងៃទី១៤ ខែឧសភា៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សវៀតណាម Vingroup នឹងបោះបង់ការផលិតស្មាតហ្វូន និងទូរទស្សន៍

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup បានប្រកាសនឹងបញ្ឈប់ផលិតកម្មរោងចក្រស្មាតហ្វូន និងទូរទស្សន៍របស់ខ្លួន ដោយងាកទៅផ្ដោតលើការផលិតឧបករណ៍ សម្រាប់ប្…

ការបើកផ្សារធំៗនៅរាជធានីភ្នំពេញឡើងវិញ គឺមានភាគរយតិចណាស់ ខណៈការបិទខ្ទប់តំបន់មួយចំនួននៅតែបន្ដ

ព័ត៌មាន
ការបើកផ្សារលក់ដូរធំៗនៅរាជធានីភ្នំពេញឡើងវិញនោះ ត្រូវបានមន្ត្រីសាលារាជធានីអះអាងថា គឺមានភាគរយតិចណាស់ ដ្បិតថាបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ