ដោយ
ខេមបូណូមីស
ក្រោយរោងចក្របានបើកដំណើរការឡើងវិញក្នុងរយៈពេល ២ ខែ បន្ទាប់ពីមានការបិទខ្ទប់ គេសង្កេតឃើញថា ក្រុមហ៊ុនវាយនភណ្ឌ កាត់ដេរនៅភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបង្ខំចិត្ត បដិសេធទទួលយកការបញ្ជាទិញនាំចេញថ្មីពីអ្នកបញ្ជាទិញនៅក្រៅប្រទេស ចំពេលដែលរោងចក្រនៅវៀតណាម កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន រួមមានការខ្វះខាតកម្លាំងពលកម្ម ថ្លៃដឹកជញ្ជូនមានតម្លៃខ្ពស់ និងត្រូវចំណាយលើវិធានការសុវត្ថិភាពទប់ស្កាត់កូវីដ១៩ជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារសារព័ត៌មាន VN Express។