វិស័យឧស្សាហកម្ម

តើអ្នកជំនាញក្នុងវិស័យឧស្សាហកម្មមានការយល់ឃើញបែបណាចំពោះស្ថានភាពវិស័យកាត់ដេរនៅកម្ពុជាក្នុងឆ្នាំ២០២៤?


ក្រុមអ្នកជំនាញនៅក្នុងវិស័យឧស្សាកម្មកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៤ នេះ វិស័យកាត់ដេរ វាយនភណ្ឌរបស់កម្ពុជា ហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្កាល់ ពោលគឺសកម្មភាពបញ្ជាទិញផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើងរបស់កម្ពុជាពីទីផ្សារខាងក្រៅហាក់មានសន្ទុះកើនឡើង ជាពិសេសពីទីផ្សាអឺរ៉ុប និងអាម៉េរិកតែម្ដង។
វិស័យឧស្សាហកម្ម
ដោយ

ទោះបីនៅក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២៣ ចំណូលនៃការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការថយចុះក៏ពិតមែន តែក្រុមអ្នកជំនាញនៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពវិស័យឧស្សាកម្មកាត់ដេរកម្ពុជាសម្រាប់ឆ្នាំ២០២៤ នេះថា នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា កត់សម្គាល់ឃើញថា ឈានដល់ឆ្នាំ២០២៤ ស្ថានភាពវិស័យឧស្សាកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ជាមួយកំណើនសន្ទុះនៃការបញ្ជាទិញពីទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប និងអាម៉េរិក។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា នៅដើមឆ្នាំ២០២៣ ស្ថានភាពនាំចេញរបស់វិស័យនេះហាក់នៅមានភាពទន់ខ្សោយនៅឡើយ ក៏ប៉ុន្តែចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ វិស័យនេះបានបង្ហាញភាពល្អប្រសើរឡើងវិញទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ភាពអំណោយផលទំាងនេះហើយ ទើបធ្វើឲ្យប្រធានសមាគមស្បែកជើងរូបនេះ ដាក់ក្ដីរំពឹងថា ការនាំចេញផលិតផលស្បែកជើងកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅឆ្នាំ២០២៤នេះ អាចនឹងមានកំណើនប្រមាណ១០% បើធៀបនឹងឆ្នាំ២០២៣។

ម្យ៉ាងវិញទៀត អ្នកឧកញ៉ាសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានជួបជជែក និងពិភាក្សាការងារជាមួយក្រុមវិនិយោគិនបរទេសជាបន្តបន្ទាប់ ហើយក្នុងចំណោមក្រុមវិនិយោគិនបរទេសទាំងនោះភាគច្រើនសុទ្ធតែបានបង្ហាញការចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។

ជុំវិញស្ថានភាពវិស័យកាត់ដេរនេះដែរ លោក ហ្វា សាលី ប្រធានសហព័ន្ធសហជីពជាតិ កត់សម្គាល់ឃើញថា ចូលឆ្នាំដល់ឆ្នាំ២០២៤ ស្ថានភាពវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជែង និងផលិតផលធ្វើដំណើរហាក់មានលក្ខណៈល្អប្រសើរជាងត្រីមាសដំបូងកាលពីឆ្នាំ២០២៣។ ជាក់ស្ដែងការផ្អាកដំណើរការរោងចក្រកាត់ដេរ ក៏ដូចជាការព្យួរកម្មករដោយសារបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះការបញ្ជាទិញ ដែលបានកើតមានឡើងកាលពីឆ្នាំ២០២៣ ហាក់ចាប់ផ្ដើមល្អប្រសើរឡើងវិញ ជាមួយកំណើននៃការមានការងារធ្វើរបស់កម្មករកាត់ដេរ និងការបើកដំណើរការរោងចក្រឡើងវិញ។ សម្រាប់ប្រធានសហព័ន្ធសហជីពរូបនេះ ទោះបីបច្ចុប្បន្នសេដ្ឋកិច្ចសកលមិនទាន់វិលរកមានភាពច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែលោកនៅតែមានគំនិតសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំទឹកប្រាក់សរុបជាង៨ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ក្នុងនោះការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់សម្រេចបានជិត៥ពាន់លានដុល្លារថយចុះជាង១៦% ខណៈការនាំចេញផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់វិញ សម្រេចបានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារថយចុះជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


លោក ជេហ្វ្រី ស៊ែក សេដ្ឋវិទូដ៏ល្បីល្បាញលើឆាកអន្តរជាតិ នឹងមកចែករំលែកបទពិសោធន៍ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា

លោក ជេហ្វ្រី ស៊ែក (Jeffrey Sachs) គឺជាប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃ សាកលវិទ្យាល័យកូឡុំប៊ី និង ជាប្រធានផ្នែកដោះស្រាយការអ…

ក្រុមហ៊ុនហ្វត ដំឡើងរថយន្តបាន៣ពាន់គ្រឿងនៅឆ្នាំ២០២៣ និងដាក់គោលដៅដំឡើងឱ្យបាន៤ពាន់គ្រឿងនៅឆ្នាំនេះ

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា មានការនិន្នាការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ