

វីឡាទោលដែលបានបើកសម្ពោធនេះ គឺជាប្រភេទវីឡាប្រណីត មានកំពស់ ៣ ជាន់ មាន ៦ បន្ទប់គេង ៧ បន្ទប់ទឹក មានទីធ្លាធំទូលាយ អាចចតឡានបាន ៥គ្រឿង មានសួនច្បារ បន្ទប់ការិយាល័យផ្ទាល់ខ្លួន បន្ទប់ហាត់ប្រាណ បន្ទប់ជួបជុំគ្រួសារ និងស្កាយបារបែបឯកជននៅជាន់ដំបូលផ្ទះផងដែរ។ បន្ទាប់ពីកម្មវិធីនេះបញ្ចប់ លោកនឹងចូលមករស់នៅក្នុងក្នុងវីឡានេះតែម្តង។

លោក ឡាយ បញ្ញារិទ្ធ អគ្គនាយកក្រុមហ៊ុន ជា រី បានមានប្រសាសន៍ថា “មូលហេតុដែលខ្ញុំសម្រេចចិត្តចូលមករស់នៅទីនេះ គឺព្រោះតែខ្ញុំជឿជាក់ទៅលើគុណភាពសំណង់និងបច្ចេកទេសសាងសង់របស់ក្រុមវិស្វកររបស់ក្រុមហ៊ុនខ្ញុំ។ ម្យ៉ាងវិញទៀត នៅទីនេះមានសុវត្ថិភាព និងជាទីតាំងដ៏មានសក្តានុពលក្នុងពេលបច្ចប្បន្ន។ ខ្ញុំសង្ឃឹមថាអតិថិជននឹងកាន់តែមានភាពកក់ក្តៅក្នុងការរស់នៅព្រោះខ្ញុំជាម្ចាស់បុរីក៏រស់នៅក្នុងនេះដែរ។”

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជា រី កំពុងសម្រុកអភិវឌ្ឍគម្រោងរបស់ខ្លួនអោយក្លាយទៅជាគម្រោងលំនៅដ្ឋានដែលមានការរស់នៅបែបស៊ីវីល័យ គួរអោយចង់រស់នៅជាងគេនៅក្នុងតំបន់ ដើម្បីចូលរួមលើកមុខមាត់តំបន់ចោមចៅ ខណ្ឌពោធ៍សែនជ័យអោយកាន់អ៊ូអរ និងមានចរន្តសេដ្ឋកិច្ចកាន់តែប្រសើរ។ បន្ថែមទៅលើគម្រោងទាំង ៦ ក្រុមហ៊ុន ជា រី នឹងចាប់ផ្តើមបុកគ្រឹះអាគារពាណិជ្ជកម្មផ្ទាល់ខ្លួន និងបើកលក់គម្រោង ទី ៧ នៅឆ្នាំ ២០២៣ ខាងមុខនេះ។



បុរី ជា រី មានពាក្យស្លោករបស់ខ្លួនគឺ “គុណភាព សុវត្ថិភាព និងសុភមង្គល”។
ទីតាំង៖ បុរី ជា រី - ចម្ងាយ ៥០០ ម៉ែត្រពីស្ពានអាកាសចោមចៅ លើផ្លូវជាតិលេខ ៣ នៅខាងស្តាំដៃ ទល់មុខសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ, សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
- វេបសាយ៖ www.boreycheary.com
- ហ្វេសបុកផេក៖ https://www.facebook.com/BoreyCheary/?ref=page_internal,
- ព័ត៌មានលំអិតសូមទំនាក់ទំនងលេខ៖ 023 999 660