ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់

ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបប្រមាណ ១៥លាន៥សែនដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី៣ (H-EQIP III) ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។
ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាង ១៥លានដុល្លារ

បើតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលបំណងចម្បងចំនួន៣ របស់គម្រោង H-EQIP III នេះ គឺទី១, រួមចំណែកដល់ការបង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខ, ទី២.អន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខភាពសាធារណះ និងទី ៣. ផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និង ការកែលម្អសមភាពយេនឌ័រ និង បរិយាប័នសង្គម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា គម្រោង H-EQIP III នេះ បានឆ្លើយតបទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺ បានលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស, កំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការមួយចំនួនដូចជា ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០, ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងផែនការគ្របដណ្ដប់សុខភាពជាសកល ជាដើម ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជានិមិត្តរូប នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៍ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពង្រីក និងពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាក់ស្ដែង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ចាប់ពី ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣៨ លានដុល្លារ អាមេរិក, ក្នុងនោះ ហិរញ្ញប្បទានឥតសំណងចំនួន ៧៦៨ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន៧០ លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ។

ជាមួយគ្នានេះ លោកស្រី Martina_Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ីបានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧០លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម តាមរយៈគម្រោងមួយចំនួនដូចជា ទី១. គម្រោងអាហារូបត្ថម្ភនៅកម្ពុជា, ទី២. គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល និង ៣. គម្រោង H-EQIP ដែលយើងបានចុះហត្ថលេខានេះ។ លោកស្រី បានកត់សំគាល់ដែរថា គម្រោងទាំងនោះ បានជួយពង្រឹងសេវាកម្មសុខាភិបាល (ពិសេសសេវាអាហាររូបត្ថម្ភ), ពង្រីកការផ្តល់ហិរញ្ញវត្ថុ, ផ្ដល់សមធម៌សុខាភិបាល ដល់ប្រជាជនក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៍ដូចជាបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺ COVID-19 ផងដែរ ៕




អត្ថបទបន្ទាប់


ពលរដ្ឋបារាំងប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាកណ្ដាលទីក្រុងប៉ារីស ប្រឆាំងនឹងរដ្ឋាភិបាលដែលបណ្ដោយឲ្យទំនិញឡើងថ្លៃឥតឈប់ឈរ

មនុស្សរាប់ពាន់នាក់បានចេញដើរតាមផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៦ ខែតុលា ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃទំនិញជាបន្តបន្ទា…

ធនាគារជាតិអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុគ្រោះចំពោះកូនបំណុល ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់

តបតាមសំណើររបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ដែលបានអំពាវនាវ ដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ មានការយោគយល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ