ប្រព័ន្ធអ៊ីនធឺណិត

ក្រុមហ៊ុនអាល្លឺម៉ង់ជិតពាក់កណ្តាលរងការវាយប្រហារតាមអ៊ីនធឺណិត ដែលមានប្រភពចេញពីចិន ដែលធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រមាណ៣០០ពាន់លានដុល្លារ


ការសិក្សាមួយបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនសហគ្រាសអាល្លឺម៉ង់ បានអះអាងថា ពួកគេបានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានប្រភពចេញពីប្រទេសចិន ដែលធ្វើឱ្យសេដ្ឋកិច្ចអាល្លឺម៉ង់ខាតបង់យ៉ាងសម្បើមរហូតដល់ទៅប្រមាណ៣០០ពាន់លានដុល្លារអាម៉េរិក គ្រាន់តែនៅឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រព័ន្ធអ៊ីនធឺណិត
ដោយ

ការស្ទង់មតិមួយបានបង្ហាញកាលពីថ្ងៃទី២៨ ខែសីហា ថា ជិត៨០%នៃក្រុមហ៊ុនសហគ្រាសអាល្លឺម៉ង់បានរាយការណ៍ថា ពួកគេបានទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការលួចទិន្នន័យ ចារកម្មឧស្សាហកម្ម ឬការបំផ្លិចបំផ្លាញតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេល១២ខែចុងក្រោយនេះ ដោយក្នុងនោះ៤៥% អះអាងថា ពួកគេបានទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ឬសកម្មភាពចារកម្មឧស្សាហកម្មផ្សេងៗទៀតដែលមានប្រភពចេញពីប្រទេសចិន។

ការស្ទង់មតិដោយ Bitkom ដែលជាសមាគមពាណិជ្ជកម្មសម្រាប់វិស័យព័ត៌មានវិទ្យា (IT) របស់ប្រទេសអាល្លឺម៉ង់ ខាងលើនេះ ក៏បានរកឃើញដែរថា ប្រទេសរុស្ស៊ី មានចំណែកទទួលខុសត្រូវ៣៩% នៃការវាយប្រហារទាំងនេះ។

ទោះជាយ៉ាងណា តួលេខវាយប្រហារដែលមានប្រភពចេញពីប្រទេសរុស្ស៊ី បានធ្លាក់ចុះពី៤៦% ខណៈដែលតួលេខវាយប្រហារដែលមានប្រភពចេញពីប្រទេសចិន បានកើនឡើង៣% បើធៀបនឹងការស្ទង់មតិចុងក្រោយក្នុងឆ្នាំ២០២៣។

ការស្ទង់មតិចុងក្រោយនេះ បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ បានរងការខូចខាតរហូតដល់ទៅ២៩៧ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១២ខែចុងក្រោយនេះ ដោយសារសកម្មភាពចារកម្មឧស្សាហកម្ម រួមទាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ តួលេខនៃការខាតបង់សេដ្ឋកិច្ចនេះបានកើនឡើង២៩% បើធៀបនឹងឆ្នាំមុន។

មហាយក្សចិន បានវ៉ាដាច់ប្រទេសរុស្ស៊ី ក្លាយជាប្រភពនៃការវាយប្រហាតាមប្រព័ន្ធអ៊ីនធឺណិតរញឹកញាប់បំផុត។ Bitkom បាននិយាយថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីបណ្ដាប្រទេសមិនមែនសហភាពអឺរ៉ុប ក៏បានកើនឡើងផងដែរ នៅអឺរ៉ុបខាងកើត៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


លោក ដូណាល់ ត្រាំ មានផែនការប្រែក្លាយសហរដ្ឋអាម៉េរិក ទៅជារដ្ឋធានីរូបិយប័ណ្ណគ្រីបតូរបស់ភពផែនដី

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងដែលកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មី សម្រាប់ការបោះឆ្នោ…

ក្រុមអ្នកវិភាគអះអាងថា ចិន កំពុងជួសជុលទីផ្សារលំនៅឋានក្នុងល្បឿនមួយយឺតជាទីបំផុត

ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិន កំពុងជួសជុលទីផ្សារលំនៅឋាននៅក្នុងល្បឿនមួយយឺតជាទីបំផុត ខណៈដែលចិន ទើបតែបានចាក់បញ្ចូលសាច់ប្រាក់ចំនួន១២ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ