តម្លៃជ័រកៅស៊ូ

តម្លៃជ័រកៅស៊ូធម្មជាតិទូទាំងពិភពលោកដាំក្បាលចុះដោយសារ BYD ទម្លាក់ថ្លៃរថយន្ត


តម្លៃជ័រកៅស៊ូធម្មជាតិ នៅលើទីផ្សារពិភពលោកនៅពេលនេះកំពុងដាំក្បាលចុះខ្លាំង ខណៈការលក់បញ្ចុះតម្លៃរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់មហាយក្សចិន គឺក្រុមហ៊ុន BYD បានបង្កឱ្យមានការព្រួយបារម្ភថា សង្គ្រាមតម្លៃដែលអាចនឹងផ្ទុះឡើងនៅក្នុងវិស័យរថយន្តរបស់ប្រទេសសចិននេះនឹងធ្វើឱ្យតម្លៃសម្បកកង់រថយន្តធ្លាក់ចុះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
តម្លៃជ័រកៅស៊ូ
ដោយ

សង្គ្រាមបញ្ចុះតម្លៃរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានធ្វើឱ្យតម្លៃជ័រកៅស៊ូទូទាំងពិភពលោកដាំក្បាលចុះ។ តាមការរំពឹងទុកថា ការទម្លាក់តម្លៃរថយន្តអគ្គិសនី និងរថយន្តហាយប៊្រីដ (Hybrid) របស់ក្រុមហ៊ុននេះ នឹងធ្វើឱ្យតម្លៃសម្បកកង់រថយន្តធ្លាក់ចុះ ហើយជាលទ្ធផលនឹងធ្វើឱ្យទីផ្សារជ័រកៅស៊ូធម្មជាតិ ដាំក្បាលចុះ។ សូមបញ្ជាក់ថា សម្បកកង់រថយន្តមានទំហំគ្របដណ្ដប់រហូតដល់ទៅ៧០%ឯណោះនៃតម្រូវការជ័រកៅស៊ូធម្មជាតិ ទូទាំងពិភពលោក។

តម្លៃភាគហ៊ុនជ័រកៅស៊ូនៅលើផ្សារហ៊ុនជប៉ុន Osaka Exchange បានធ្លាក់ចុះ៤% កាលពីថ្ងៃទី៣ ខែមិថុនា មកនៅត្រឹម២ដុល្លារក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ មក។ តម្លៃជ័រកៅស៊ូធម្មជាតិ បានធ្លាក់ចុះបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធគយបដិការកាលពីអំឡុងខែមេសា ប៉ុន្តែក្រោយមកតម្លៃជ័រកៅស៊ូបានហក់ឡើងវិញ ក្រោយទំនាក់ទំនងរវាងអាម៉េរិក និងមហាយក្សចិន មានភាពធូរស្រាលបន្តិច។

ការធ្លាក់ថ្លៃជ័រកៅស៊ូធម្មជាតិ ចុងក្រោយនេះ គឺបណ្ដាលមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់មហាយក្សចិន BYD បានទម្លាក់តម្លៃរថយន្តអគ្គិសនីរបស់ខ្លួនចំនួន២២ម៉ូឌែលរហូតដល់ទៅ៣៤%។ ទោះបីជាការលក់របស់ BYD អំឡុងខែឧសភា បានកើនឡើង១៥% យ៉ាងណាក្ដី ក៏កំណើននៃការលក់នេះនៅទាបជាងខែមេសា ដែលទទួលបានកំណើន​២០%។

ពេលនេះ ទីផ្សារនៅតែមានការព្រួយបារម្ភអំពីការផលិតរថយន្តច្រើនហួសប្រមាណ ទោះបីជាការលក់រថយន្តសរុបរបស់ប្រទេសចិន រួមទាំងការនាំចេញបានកើនឡើង៩,៨% កាលពីអំឡុងខែមេសា យ៉ាងណាក្ដី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ បញ្ជាឱ្យបញ្ជូនកងទ័ពម៉ារីន៧០០នាក់ ទៅទីក្រុងឡូសអេនជឺឡិស ដើម្បីគ្រប់គ្រងបាតុកម្ម

ការធ្វើបាតុកម្មរបស់ក្រុមបាតុការប្រឆាំងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោក ត្រាំ កាន់តែឡើងកម្តៅបន្ថែមទៀត ក្រោយលោក ដូណាល់ ត្រាំ បញ្ជាឱ្យប…

តើផ្អែកលើកត្តាអ្វីជំរុញឱ្យធនាគារអាល្លឺម៉ង់ព្យាករថា ក្រុមហ៊ុនអាម៉េរិក កាន់តែច្រើននឹងខកខានទូទាត់បំណុលតាមកាលកំណត់នៅឆ្នាំក្រោយ?

ធនាគារដូតឆ័រ (Deutsche Bank) របស់ប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបបានព្យាករថា ក្រុមហ៊ុនអាម៉េរិក ដែលមានហានិភ័យកាន់តែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ