ចិនចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវរយៈពេលវែង

ចិនចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវរយៈពេលវែង ដើម្បីធានាសន្តិសុខថាមពលនាពេលអនាគត


នៅពេលដែលមានការប្រកួតប្រជែងជាសកលសម្រាប់ឧស្ម័នធម្មជាតិរាវកាន់តែខ្លាំងឡើងដោយសារបញ្ហាសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន ប្រទេសចិនកំពុងងាកទៅរកការចុះកិច្ចសន្យារយៈពេលវែងសម្រាប់ពេលមួយទសវត្សរ៍ ឬច្រើនជាងនេះ ជាមួយដៃគូរបស់ខ្លួន ដើម្បីធានាថា តម្រូវការដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងនឹងបន្តផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។ នេះបើតាមកាេចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ចិនចុះកិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិរាវរយៈពេលវែង

តម្រូវការ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ក្នុង​អត្រា​លឿន​បំផុត​ក្នុង​កំណត់​ត្រា​ឆ្នាំ ២០២១ ខណៈ​តម្រូវការ​បាន​កើនឡើង ១៨% ស្មើរ​នឹង​ជិត ៧៩ លាន​តោន លើស​ពី​ប្រទេស​ជប៉ុន​ដែល​ជា​អ្នក​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ធំ​បំផុត​ក្នុង​តំបន់​អាស៊ី​ទៅ​ទៀត​។ កិច្ចសន្យា​នៃ​ការ​នាំ​ចូល​រយៈពេល​ខ្លី (Spot Contracts) មាន​ចំនួន ៣៩% នៃ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​សម្រាប់​កិច្ចសន្យា​ដែល​មាន​រយៈពេល​វែង​ពី ១០ ទៅ ២០ ឆ្នាំ​នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់​ទីក្រុង​ប៉េ​កាំ​ង​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​ត្រូវ​ចាប់ផ្តើម​ចែកចាយ​ចាប់ពី​ឆ្នាំ ២០២២​តទៅ​។ យោង​តាម​លោកស្រី Mika Takehara តំណាង​ក្រុមហ៊ុន Japan Oil, Gas and Metals National Corp បានឱ្យ​ដឹង​ថា ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​វែង​ចំនួន ២៣ កិច្ចសន្យា កាលពី​ឆ្នាំ ២០២១ សម្រាប់​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​រាវ​សរុប​ចំនួន ២៧ លាន​តោន​។ ក្នុង​នោះ ឧស្ម័ន​ធម្មជាតិ​ភាគច្រើន​ត្រូវ​បាន​ទិញ​ដោយ​ក្រុម​ថាមពល​រដ្ឋ​ចំនួន​បី​របស់​ប្រទេស​ចិន​គឺ China National Petroleum Corp និង CNOOC និង China Petrochemical ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា Sinopec​។

ប្រទេស​ចិន​បាន​នាំ​ចូល​ឧស្ម័ន​ក្នុង​បរិមាណ​បី​ភាគ​បួន ពី​សហរដ្ឋអាមេរិក កា​តា និង រុ​ស្ស៊ី ខណៈ​នៅ​ចន្លោះ​ខែមករា​ឆ្នាំ ២០២១ ដល់​ខែមេសា ឆ្នាំ ២០២២ ក្រុមហ៊ុន​ចិន​បាន​ចុះ​កិច្ចសន្យា​ចំនួន ១០ សម្រាប់​ឧស្ម័ន​ជិត​១៤ លាន​តោន ទៅ​ជិត ១៥ លាន​តោន ជាមួយ​អង្គភាព​អា​មេ​រិ​ក​។

លោកស្រី Takehara បាន​និយាយ​ថា ការ​កើនឡើង​នៃ​កិច្ចសន្យា​រយៈពេល​វែង កើត​ចេញពី​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​សន្តិសុខ​ថាមពល​កាន់តែ​ប្រសើរ​ឡើង ក៏​ដូច​ជា​គោលនយោបាយ​ឆ្ពោះទៅ​រក​ភាវូបនីយកម្ម​ទីផ្សារសេរី​នៃ​ឧស្ម័ន​ធម្មជាតិ​។ លោកស្រី Takehara បាន​និយាយ​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ថាមពល និង​កង្វះ​ឧស្ម័ន​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​អំឡុង​រដូវរងា រដ្ឋាភិបាល​ជប៉ុន​កំពុង​ណែនាំ​ដល់​ក្រុម​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ពង្រឹង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​ពួក​គេ និង​ធានា​បាន​នូវ​ការ​នាំ​ចូល​ឧស្ម័ន​បន្ថែម​។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់ ឬ ក្នុង​វិស័យ​ឯកជន​កំពុង​ផ្លាស់​ប្តូរ​ការ​ផ្តោតអារម្មណ៍​របស់​ពួក​គេ​លើ​តម្រូវការ​ទីផ្សារ ដែល​កំពុង​កើនឡើង​ក្នុង​ទីក្រុង​ប៉េ​កាំ​ង និង​ឆ្ពោះទៅ​រក​កិច្ចសន្យា​រយៈពេល​វែង ហើយ​កំពុង​ទិញ​ឧស្ម័ន​ធម្មជាតិ​របស់​អា​មេ​រិ​ក​បន្ថែម​ទៀត ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​ផ្គត់ផ្គង់​របស់​ពួក​គេ​។

ទោះ​យ៉ាងណា សហរដ្ឋអាមេរិក​មិនមែន​ជា​ប្រភព​តែ​មួយ​គត់​នៃ​ការ​នាំ​ចូល​ឧស្ម័ន​របស់​ចិន​នោះ​ទេ ខណៈ​នៅ​ចន្លោះ​ខែមករា​ឆ្នាំ ២០២១ ដល់​ខែមេសា​ឆ្នាំ ២០២២​នេះ ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ៤ ជាមួយ​ប្រទេស​កា​តា​ក្នុង​ការ​ទិញ​ឧស្ម័ន​ដែល​មាន​បរិមាណ ៧​លាន​៥​សែន​តោន និង​បាន​ចុះ​កិច្ចសន្យា​ចំនួន ៥ ផ្សេង​ទៀត​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ដែល​មាន​បរិមាណ​សរុប ៥​លាន​សែន​តោន​៕




អត្ថបទបន្ទាប់


ទីផ្សារភាគហ៊ុននៃក្រុមហ៊ុនល្បែងធំៗនៅម៉ាកាវរង្គោះរង្គើខ្លាំង ក្រោយទីក្រុងនេះបិទខ្ទប់កាស៊ីណូ ដោយសារតែកូវីដ១៩រាតត្បាត

ព័ត៌មាន
ទីក្រុងម៉ាកាវនៃប្រទេសចិនបានបិទខ្ទប់កាស៊ីណូទាំងអស់របស់ខ្លួននៅថ្ងៃចន្ទនេះ ដែលជាការបិទខ្ទប់ជាលើកដំបូងហើយតាំងពីមានការផ្ទុះឆ្លងរាតត្បាតកូវី…

រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឱ្យចិន និងអាស៊ានដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យប្រទេសចិន និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់សម្ពាធលើមេដឹកន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ