ទីផ្សារអង្ករ

ការធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានជួយបន្ធូរសម្ពាធអតិផរណានៅតំបន់អាស៊ី និងអាហ្វ្រិក


តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះបន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករឈានមុខគេរបស់ពិភពលោកបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញអង្ករកាលពីអំឡុងខែកញ្ញា ដោយបានជួយបន្ធូរសម្ពាធអតិផរណានៅក្នុងបណ្ដាប្រទេសនាំចូលអង្ករសំខាន់ៗនៅអាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។
ទីផ្សារអង្ករ
ដោយ

តម្លៃគោលសម្រាប់អង្ករនាំចេញរបស់ថៃ មានក្នុងរង្វង់៥២៩ដុល្លារអាម៉េរិកក្នុងមួយតោន កាលពីសប្តាហ៍មុន ដែលបានធ្លាក់ចុះ៨% បើធៀបនឹងខែមុននេះ និងធ្លាក់ចុះ២១% ពីចុងខែមករា ជាពេលដែលអង្ករបានហក់ឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ។ ការធ្លាក់ថ្លៃនេះកើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីចុងខែកញ្ញា ថា ខ្លួននឹងបន្តនាំចេញអង្ករសក្រៅពីអង្ករគ្រាប់វែងគុណភាពខ្ពស់បាស់ម៉ាទី (Basmati) របស់ខ្លួនឡើងវិញជាលើកដំបូងក្នុងរយៈពេល១៤ខែមកនេះ ស្របពេលស្តុកអង្ករក្នុងស្រុកកើនឡើង។  

គួររំឭកថា ប្រទេសឥណ្ឌាកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ បានដាក់បម្រាមលើការនាំចេញអង្ករដើម្បីធានាថា ការផ្គត់ផ្គង់ក្នុងស្រុកមានគ្រប់គ្រាន់ និងទប់តម្លៃអង្ករដែលហក់ឡើងថ្លៃ។ ការប្រមូលផលមិនសូវបានល្អ និងការបង្កើនការនាំចេញបានជំរុញឱ្យតម្លៃអង្ករហក់ឡើងស្រឺតៗរហូតដល់ទៅជាង៣០%ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។

បម្រាមរបស់ឥណ្ឌា លើការនាំចេញអង្ករបានរួមចំណែកធ្វើឱ្យតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិហក់ឡើងថ្លៃរហូតដល់ទៅជាង១០០ដុល្លារអាម៉េរិកក្នុងមួយតោនគិតត្រឹមខែមករា ដើមឆ្នាំ២០២៤។

យោងតាមក្រសួងកសិកម្មអាម៉េរិកបានឱ្យដឹ ងថា ប្រទេសឥណ្ឌានាំចេញអង្ករបានចំនួនជាង២០លានតោនក្នុងឆ្នាំ២០២២-២០២៣ ឬមានចំណែកគ្របដណ្ដប់រហូតដល់ទៅ៣៧%នៃការនាំចេញអង្ករសរុបរបស់ពិភពលោក ខណៈដែលប្រទេសនាំចេញអង្ករធំបំផុតបន្ទាប់ពីរទៀត គឺប្រទេសថៃមានចំណែកគ្របដណ្ដប់១០% ហើយវៀតណាមមានចំណែកគ្របដណ្ដប់២០%។

តាមការព្យាករ ការប្រមូលផលស្រូ វអង្ករនៅឆ្នាំនេះនឹងកើនឡើងជាងឆ្នាំមុន ហើយវានឹងជំរុញឱ្យតម្លៃអង្ករធ្លាក់ចុះបន្ថែមទៀត។ ក្រសួងកសិកម្មអាម៉េរិក (USDA)  បានព្យាករថា ទិន្នផលស្រូវអង្ករទូទាំងពិភពលោកនឹងកើនឡើង១,៧%សម្រាប់ឆ្នាំ២០២៤-២០២៥ ឈានរហូតដល់៥៣០លានតោន។

ការធ្លាក់ចុះតម្លៃអង្ករអាចជួយកាត់បន្ថយសម្ពាធអតិផរណានៅក្នុងបណ្ដាប្រទេសនៅអាហ្វ្រិក និងអាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចូលរួមមានទាំងប្រទេសនីហ្សេរីយ៉ា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅថៃ បន្តដាំក្បាលចុះកាន់តែខ្លាំង?

សមាគមរថយន្តមួយទឹករបស់ថៃ បានអះអាងថា ទីផ្សាររថយន្តមួយទឹក ឬរថយន្តជជុះនៅក្នុងប្រទេសថៃ នឹងបន្តធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលទីផ្សាររថយន្តថ្ម…

តើកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្លុកប្រទេស BRICS ដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះសម្រេចបានសមិទ្ធផលអ្វីខ្លះ?

ក្រុមមេដឹកនាំនៃប្លុកប្រទេស BRICS ដែលមានអត្រា៣៧% នៃទិន្នផលសេដ្ឋកិច្ចពិភពលោក បានព្យាករថា ឥទ្ធិពលរបស់ខ្លួននឹងកើនឡើងកបន្ថែមទៀតបន្ទាប់ពីពួកគេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ