តម្លៃហាងឆេងមាសនៅកម្ពុជា

តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹង?


តម្លៃហាងឆេងមាសនៅកម្ពុជា និងលើទីផ្សារអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រមិនធ្លាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ការហក់ឡើងតម្លៃហាងឆេងមាសនាពេលនេះ ត្រូវបានអ្នកជំនាញអះអាងថា គឺរុញច្រានដោយសារទំនុកចិត្ត នៃការវិនិយោគលើការជួញដូរមាសរបស់វិនិយោគិន ក្រោយស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពច្បាស់លាស់ គួបផ្សំតម្លៃប្រាក់ដុល្លារអាម៉េរិក មានការធ្លាក់ចុះ និងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។
តម្លៃហាងឆេងមាសនៅកម្ពុជា
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា តម្លៃ​ហាងឆេង​មាសនៅកម្ពុជា និងទីផ្សារអន្តរជាតិ បានហក់ឡើងយ៉ាងគំហុកបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តជាថ្មីនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ពោលគឺតម្លៃហាងឆេងមាសត្រូវបានជួញដូរក្នុងតម្លៃជាង៥,០០០ដុល្លារក្នុង១តម្លឹងក្នុងទីផ្សារកម្ពុជា និងប្រមាណជាង៤,១០០ដុល្លារក្នុង១អោនក្នុងទីផ្សារអន្តរជាតិ។ បើតាមអ្នកជំនាញរូបនេះ កត្តាដែលរុញច្រានឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់នាពេលនេះ គឺពាក់ព័ន្ធទៅនឹងទំនុកចិត្តលើការវិនិយោគមាសច្រើនជាងមុន ក្រោយស្ថានភាពសេដ្ឋកិច្ចអាម៉េរិក និងពិភពលោកមានភាពស្រពេចស្រពិល ស្របពេលតម្លៃប្រាក់ដុល្លារអាម៉េរិក មានការធ្លាក់ចុះខ្លាំង បន្ទាប់ពីធនាគារកណ្តាលទម្លាក់អត្រាការប្រាក់ ដើម្បីរក្សាអត្រាអតិផរណានៅអាម៉េរិក ដែលបានជំរុញឱ្យតម្លៃមាសកើនឡើងខ្ពស់។ សម្រាប់អ្នកជំនាញរូបនេះ តម្លៃមាសអាចនឹងបន្តហក់ឡើងថែមទៀត ប្រសិនបើសហរដ្ឋអាម៉េរិក មិនទាន់អាចបង្ហាញពីគោលជំហរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ឱ្យបានច្បាស់លាស់ទេនោះ។

ជាមួយគ្នានេះ លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា កត្តាចម្បងដែលជំរុញឱ្យតម្លៃមាសហក់ឡើងខ្ពស់នាពេលនេះ គឺដោយសារការកើនឡើងកម្តៅសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន បន្ទាប់ពីអាម៉េរិកប្រកាសដំឡើងពន្ធបន្ថែម១០០%លើទំនិញចិននៅខែវិច្ឆិកា ខាងមុខនេះ ក្រោយចិន រឹតបន្តឹងការនាំចេញរ៉ែកម្រប្រាំប្រភេទទៅកាន់អាម៉េរិក។ ហើយសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរកាន់តែឡើងកម្តៅថែមទៀត បន្ទាប់ពីចិន​បានឆ្លើយបតទៅវិញដោយគំរាមដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក ដែលជំរុញឱ្យតម្លៃមាសបានហក់ឡើងខ្ពស់។

គួរជម្រាបថា តម្លៃហាងឆេងមាសបានធ្លាក់ចុះពីជាង៤,៩០០ដុល្លារក្នុង១តម្លឹងកាលពីសប្តាហ៍មុន មកនៅត្រឹមជាង៤,៨០០ដុល្លារក្នុង១តម្លឹងនៅដើមសប្តាហ៍នេះ មុនហក់ឡើងខ្ពស់មកវិញឈានដល់ជាង ៥,០០០ដុល្លារក្នុង១តម្លឹងនាពេលនេះ៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


មហាយក្សចិនប្រកាសកំដរអាម៉េរិក ប្រយុទ្ធដល់ទីបញ្ចប់ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី

មហាយក្សចិនបានប្រកាសកំដរអាម៉េរិកប្រយុទ្ធដល់ទីបញ្ចប់ ក្នុងសង្គ្រាមពាណិជ្ជកម្មជុំថ្មី បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសដ…

តើកម្ពុជា គួរចាត់វិធានការអ្វីបន្តទៀត ដើម្បីប្រឆាំងនឹងការចាក់សំឡេងខ្មោចលង និងឆ្កែលូរបស់ថៃ ហើយប្រសិនបើបញ្ហានេះបន្តអូសបន្លាយវាអាចជះផលប៉ះពាល់អ្វីខ្លះ?

អាជ្ញាធរថៃ បានបើកដៃឱ្យក្រុមជ្រុលនិយមថៃ ចាក់សំឡេងបែបព្រឺព្រួចដូចជាសំឡេងខ្មោចលង ឆ្កែលូ និងឆ្កែព្រុសជាដើម រួមទាំងបង្កើតសកម្មភាពបំភិតបំភ័យមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ