អចលនទ្រព្យ-​ជីប ម៉ុង គ្រុប

មជ្ឈមណ្ឌល​​កម្សាន្ត​ផាកវ៉េ នឹង​ត្រូវ​វាយ​កម្ទេច​ចោល! លា​អ្នក​ទាំង​អស់​គ្នា​ឆាប់ៗ​នេះ!


បើ​និយាយ​ពី​ជាង​២០​ឆ្នាំ​មុន មាន​មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ គឺ​ជា​ទីកន្លែង​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​អ្នក​ជនបទ​ឡើង​មក​ទីក្រុង​ភ្នំពេញ​ម្តង​ម្កាល ដើម្បី​ដើរ​លេង​កម្សាន្ត ដើរ​ផ្សារ​ទិញ​សម្លៀក​បំពាក់ ញុំា​អាហារ និង​កន្លែង​លេង​ល្បែង​កម្សាន្ត​ផ្សេងៗ​ទៀត​នៅ​ទីនោះ។
អគារ ផាកវ៉េ ស្ថិតនៅ​លើ​បណ្ដោយ​មហាវិថី ម៉ៅសេទុង ក្បែរ​ស្ថានទូតចិន នឹង​ត្រូវ​វាយ​កម្ទេចចោល​ដើម្បី​សាងសង់​ថ្មី ក្នុង​ពេល​ឆាប់ៗ។ រូបថតថ្ងៃទី​១៨ មករា ២០១៩ ដោយ ហេង ភារម្យ
ដោយ

ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កេរ្តិ៍​ឈ្មោះ​មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ ត្រូវ​បាន​ធ្លាក់​ស្រុត​ចុះ​ជា​បណ្តើរៗ​ដោយសារ​តែ​មាន​អ្នក​ជំនួស​មុខមាត់​ជា​ច្រើន ពោលគឺ ផ្សារ​ទំនើប​ថ្មីៗ​ធំៗ មណ្ឌល​កម្សាន្ត​ទំនើបៗ​រីក​ដុះដាល​ជា​ច្រើន​ស្អេក​ស្កះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ពេល​ដែល​បាត់​ភាព​ល្បី មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ ជំនួស​ដោយ​បណ្តុំ​ទីតាំង​ជួល​សម្រាប់​ធ្វើ​ជា​ការិយាល័យ​ធ្វើការ អាជីវកម្ម កន្លែង​ហាត់​ប្រាណ មួយ​ចំនួន​ផ្សេង​ទៀត។

រហូត​មក​ដល់​ពេល​នេះ មជ្ឈមណ្ឌល​កម្សាន្ត ផាកវ៉េ ត្រូវ​បាន​បិទ​ទ្វារ​ ជម្រាប​លា​អ្នក​ទាំង​អស់​គ្នា ដោយ​អគារ​ចាស់​បច្ចុប្បន្ន នឹង​ត្រូវ​វាយ​កម្ចេច​ចោល នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ ដើម្បី​ប្រែ​ក្លាយ​មុខ​មាត់​ថ្មី ឲ្យ​កាន់​តែ​ស្រស់​ថ្លា ទំនើប ទាន់​សម័យ​នឹង​គេ ជាមួយ​នឹង​ម្ចាស់​វិនិយោគ​ថ្មី​ដែល​សាធារណជន​ប្រាកដ​ជា​ស្គាល់​ច្បាស់​ហើយ គឺ អាណាចក្រ​ជំនួញ​ ជីបម៉ុង គ្រុប។

មជ្ឈមណ្ឌល កម្សាន្ត ផាកវ៉េ ត្រូវ​បាន​ក្រុមហ៊ុន ជីប ម៉ុង ទិញ ដើម្បី​វិនិយោគ​ធ្វើ​អគារ​ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង អគារ​ពាណិជ្ជកម្ម​ខ្ពស់​ចម្រុះ ដើម្បី​បម្រើ​ដល់​សេចក្តីត្រូវការ​ចាំ​បាច់​នា​ពេល​បច្ចុប្បន្ន។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​កម្ពុជា ដែល​បាន​ប្រាប់ សារព័ត៌មាន ខេមបូណូមីស។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ផង ក្នុង​ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន ជីប ម៉ុង ដែល​សាធារណជន​ទូទៅ​ទទួល​ស្គាល់​ថា ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ ១០០​ភាគរយ និង​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ប្រមាណ ១០ ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ ​ក្តោប​ក្តាប់​សេដ្ឋកិច្ច​កម្ពុជា បាន​បើក​យុទ្ធនាការ​វិនិយោគ​គម្រោង​ធំៗ យ៉ាង​តិច​ប្រមាណ ៥ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហា​សេដ្ឋី លី យ៉ុងផាត់ បើក​សម្ពោធ​​ផ្សារ​ម៉ាក្រូ​សាខា​ទី២​នៅ​សៀមរាប​សប្តាហ៍​ក្រោយ

ព័ត៌មាន
រយៈពេល​២​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​​នូវ​ដំណើរការ​បើក​ប្រតិបត្តិការ​អាជីវកម្ម ផ្សារ Makro ទី១ (ផ្សារ ម៉ាក្រូ) នៅ​ក្នុង​រាជ​ធានី…

រថភ្លើងចេញចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ «កំពុងឯកោ»

ព័ត៌មាន
ទើបតែបើកដំណើរការ បានជិត១ឆ្នាំ ប៉ុណ្ណោះ ខ្សែរថភ្លើងចេញចូលព្រលានយន្ដហោះ ដែលមានផ្លូវដែកពុះកាត់កណ្ដាលទ្រូងថ្នល់ ប្លែក និងដំបូងគេនៅកម្ពុជានោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ