ទីផ្សារមាស

តម្លៃមាស បានធ្លាក់ចុះខ្លាំង ក្រោយវិនិយោគិនរំពឹងសង្គ្រាមពន្ធមានភាពធូរស្បើយ


តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានពីមុនមកនៅមួយសប្តាហ៍កន្លងមកនេះ ក្រោយសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលឡើងកម្តៅដូចបាយពុះហាក់មានភាពធូរស្រាលក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្ទន់ឥរិយាបថចំពោះចិនពាក់ព័ន្ធបញ្ហាពន្ធគយ។ ស្របពេលតម្លៃមាសអាចបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី អ្នកវិភាគរំពឹងថា តម្លៃមាសនឹងបន្តកើនឡើងក្នុងរយៈពេលវែងដោយសារតែភាពមិនច្បាស់លាស់នៃគោលនយោបាយរបស់លោក ត្រាំ និងបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Euronews។
ទីផ្សារមាស
ដោយ

តម្លៃមាសបានធ្លាក់ចុះខ្លាំងចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ ខណៈទីផ្សារភាគហ៊ុនសកលមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំពេលមានសញ្ញានៃការថមថយនូវសង្គ្រាមពាណិជ្ជកម្មពិភពលោក ជាពិសេសរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន​។ តម្លៃមាសបានធ្លាក់ចុះក្នុងរង្វង់៦,៥% បើធៀបនឹងកម្រិតដែលបានហក់ឡើងខ្ពស់បំផុតកាលពីថ្ងៃអង្គារ សប្ដាហ៍មុន។

លោក ម៉ៃឃើល ប្រោន (Michael Brown) អ្នកយុទ្ធសាស្រ្តស្រាវជ្រាវជាន់ខ្ពស់នៅក្រុមហ៊ុន Pepperstone បានព្យាករថា តម្លៃមាសអាចនឹងធ្លាក់ចុះថែមទៀតនៅក្នុងរយៈពេលដ៏ខ្លីនេះដោយសារកត្តាមួយចំនួនរួមមានការថយចុះតម្រូវការមាស ការទិញមាសលើសកម្រិត ហានិភ័យសាច់ប្រាក់ងាយស្រួល និងភាពយឺតយ៉ាវនៃការទិញមាសរបស់ធនាគារកណ្តាលពិភពលោក។ ទោះជាយ៉ាងណា ហេតុផលចម្បងនៃការធ្លាក់ចុះតម្លៃមាសនេះ គឺភាពធូរស្បើយនៃសង្គ្រាមពាណិជ្ជកម្ម បន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងកាត់បន្ថយពន្ធយ៉ាងច្រើនលើប្រទេសចិន ដែលធ្វើទីផ្សារភាគហ៊ុនមានការកើនឡើងទូទាំងពិភពលោក។

តែយ៉ាងណាលោក ប្រោន រំពឹងថា តម្លៃមាសនឹងបន្តកើនឡើងនៅក្នុងរយៈពេលវែងដោយសារតែភាពមិនប្រាកដប្រជា ដែលកំពុងបន្តពាក់ព័ន្ធបញ្ហាសង្គ្រាមពាណិជ្ជកម្មសកល ខណៈមាសនៅតែជាជម្រកសុវត្ថិភាពបំផុតជាងទ្រព្យផ្សេងទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


បណ្ដាធនាគារ និងក្រុមហ៊ុនលក់រាយរបស់ជប៉ុន ឈានមុខគេ លើការបង្កើនការបោះទុនវិនិយោគនៅតំបន់អាស៊ាន

បណ្ដាក្រុមហ៊ុនរបស់ប្រទេសជប៉ុន កំពុងងាកមកផ្ដោតលើការបោះទុនវិនិយោគកាន់តែច្រើនឡើងនៅក្នុងតំបន់អាស៊ាន រាប់ចាប់ពីរោងចក្ររហូតដល់សេវាកម្ម ហិរ…

អារ៉ាប៊ីសាអូឌីត និងកាតា ប្រកាសជួយសងបំណុលស៊ីរី ដែលជាប់គាំងជាង១៤ឆ្នាំ

ប្រទេសស្តេចប្រេងអារ៉ាប៊ីសាអូឌីត និងកាតា បានប្រកាសជួយសងបំណុលប្រទេសស៊ីរី ដែលជំពាក់ធនាគារពិភពលោក ដើម្បីបើកផ្លូវឱ្យប្រទេសនេះអាចមានលទ្ធភាពទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ