ប្រធានាធិបតីកូរ៉េខាងត្បូងលើកការិយាល័យ

ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូងនឹងលើកការិយាល័យរបស់ខ្លួន ទៅទីតាំងក្រសួងការពារជាតិវិញ?


លោក យុន ស៊ុក យែល (Yoon Suk-yeol) ដែលទើបឆ្នោតជាប្រធានាធិបតីថ្មីនៅប្រទេសកូរ៉េខាងត្បូងបាននិយាយនៅអាទិត្យម្សិលមិញនេះថា លោកនឹងផ្លាស់ប្តូរការិយាល័យប្រធានាធិបតី ពីវិមានខៀវ (Blue House) ទៅតាំងនៅក្នុងទីតាំងក្រសួងការពារជាតិវិញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៤០ លានដុល្លារ។
លោក Yoon Suk-yeol ​ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលទើបជាប់ឆ្នោត

ការ​លើក​ឡើង​ពី​ផែនការ​ផ្លាស់​ប្ដូរ​ការិយាល័យ​ប្រធានាធិបតី​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ប្រតិបត្តិ​ជា​ច្រើន ដោយសារ​តែ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជា​ច្រើន​អាណត្តិ​មក​ហើយ មិន​មានការ​ផ្លាស់​ប្ដូរ​ការិយាល័យ​ធ្វើការ​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

លោក Yoon ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ថ្ងៃ​ទី​០៩ ខែមីនា​នោះ​បាន​សន្យា​ថា នឹង​ផ្លាស់​ប្តូរ​ការិយាល័យ​ប្រធានាធិបតី​ពី​វិមាន​ខៀវ​ទៅ​កាន់​កន្លែង​មួយ ដែល​អាច​មានការ​ចេញចូល​កាន់តែ​ច្រើន​ជាង​មុន ខណៈ​ដែល​អគារ​វិមាន​ខៀវចាស់​នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នេះ នឹង​បើក​សម្រាប់​សាធារណៈជន​ចូល​ទស្សនា​វិញ​។

ប្រធានាធិបតី​ថ្មី​រូប​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​នឹង​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​លោក​ទៅ​ក្នុង​សង្កាត់ ហាន​ណា​ម​ដុ​ង (Hannam-dong) ជា​សង្កាត់​មួយ ដែល​មាន​នាយក​ប្រតិបត្តិ​អាជីវកម្ម​និង​អ្នកការទូត​ជា​ច្រើន​រស់នៅ​ទីនោះ​។

ផែនការ​របស់ Yoon នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​ប្រជាពលរដ្ឋ​កូរ៉េ​ខាងត្បូង ហើយ​សូ​ម្បី​តែ​ក្រុម​អ្នកគាំទ្រ​របស់​លោក Yoon ក៏​បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ​ដែរ​។

ជាមួយ​គ្នា​នេះ ការ​រុះរើ​វិមាន​ខៀវ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ជជែក​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោម​គ្រូ​មើល​ហុងស៊ុយ​ជា​ច្រើន​ដែរ ក្រោយ​ពី​មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូប្រជែង​បាន​ចោទ​លោក Yoon ថា បាន​ទទួល​ឥទ្ធិពល​ពី​គ្រូ​ហុងស៊ុយ​បុរាណ អំពី​ទម្រង់​នៃ​ភូមិសាស្ត្រ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​។

គ្រូ​មើល​ហុងស៊ុយ​បាន​និយាយ​ថា ទីតាំង Blue House ចាស់​នេះ គឺ​មិនល្អ​នោះ​ទេ​ព្រោះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ៤ នាក់​ក្នុង​ចំណោម​៦​នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​២៥​ឆ្នាំ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ  គឺ​ត្រូវ​បាន​គេ​ចាប់​ដាក់គុក ឬ​បើ​មិន​ដូច្នេះ​ទេ គឺ​បាន​សម្លាប់​ខ្លួន បន្ទាប់​ពី​ចាក​ចេញពី​តំណែង​។

ក្រុម​របស់​លោក Yoon បាន​ច្រាន​ចោលការ​លើក​ឡើង​ដែល​ចោទ​ថា ការ​រុះរើ​ការិយាល័យ​នេះ​គឺជា​ការ​ប្រមាថ​បុព្វការី​របស់​ខ្លួន​ដោយ​អះអាង​ថា ការ​រុះរើ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​នូវ​ការ​ចេញចូល​ជា​សាធារណៈ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជំនួយការ ហើយ​ថា​អគារ​ប្រតិបត្តិ​របស់​វិមាន ខៀវ (Blue House) នេះ​បាន​ក្លាយជា "​ព្រះរាជវាំង​" ដែល​ដាច់​ស្រយាល និង​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃឈើ​និង​សន្តិសុខ​តឹង​រឹង​។

ទីស្នាក់ការ​កណ្តាល​របស់​ក្រសួងការពារជាតិ​គឺ​ស្ថិត​នៅ​ក្នុង​សង្កាត់ យ៉ុ​ង​សាន (Yongsan) នៅ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល ជាប់​នឹង​អតីត​មូលដ្ឋាន​យោធា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​ដែល​បាន​បិទទ្វារ​ភាគច្រើន ហើយ​បាន​ផ្លាស់​ប្តូរ​ទៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​នេះ​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប៉ាន់​ប្រមាណ​ថា ការ​ផ្លាស់​ប្តូរ​ការិយាល័យ​នេះ​នឹង​ចំណាយ​ថវិកា​អស់​ជាង​៤០​លាន​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ក្រសួងការពារជាតិ និង​ការ​ជួសជុល​ទាំង​ការិយាល័យ​ថ្មី​និង​លំនៅ​ដ្ឋា​ន​របស់​លោក យ៉ុ​ន ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណបក្សរបស់លោក ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្រឈមនឹងការចាញ់ក្នុងការបោះឆ្នោតរដ្ឋដ៏គួរឱ្យភ្ញាក់ផ្អើល

ព័ត៌មាន
គណបក្សសេរីនិយម (Liberal Party) របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត់ ម៉ូរីសុន (Scott Morrison) បានបាត់បង់អំណាចនៅក្នុងរដ្ឋអូស្ត្រាលីខាង…

ជប៉ុនសំឡឹងឃើញឱកាសក្នុងការអភិវឌ្ឍបណ្ដាញ 6G នាំមុខគេក្នុងពិភពលោក

ព័ត៌មាន
ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត នឹងចូលរួមជាមួយនឹងស្ថាប័នរាជរដ្ឋាភិបាល អភិវឌ្ឍដំឡើងបណ្ដាញបច្ចេកវិទ្យាជំនាន់ទី ៦ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ