តម្លៃមាសនៅលើទីផ្សារអន្តរជាតិ

តម្លៃមាសនៅលើទីផ្សារអន្តរជាតិហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ តើមកពីមូលហេតុអ្វី?


ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានបំបែកកំណត់ត្រាថ្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រទៀតហើយនៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា នេះ ឈានដល់២,៩៩០ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៣,៦៤៦ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ តម្លៃមាសហក់ឡើងខ្ពស់នេះ គឺដោយសារភាពមិនប្រាកដប្រជាជុំវិញបញ្ហាពន្ធគយដ៏ ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក និងការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម គួបផ្សំជាមួយការរំពឹងទុកកាន់តែច្រើនឡើងថា ធនាគារកណ្ដាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់ឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
តម្លៃមាសនៅលើទីផ្សារអន្តរជាតិ
ដោយ

លោក យៀប ជុន យ៉ុង (Yeap Jun Rong) អ្នកជំនាញផ្នែកយុទ្ធសាស្រ្តទីផ្សារនៃគេហទំព័រតាមដានទីផ្សារ និងហាងឆេងមាស IG បានលើកឡើងថា បណ្ដាអ្នកវិនិយោគរំពឹងទុកថា សង្គ្រាមពាណិជ្ជកម្មពិភលោកនឹងកាន់តែកើនឡើងកម្ដៅ ហើយកត្តានេះបានជំរញឱ្យវិនិយោគិនសម្រុកទិញចូលមាស ដើម្បីការពារហានិភ័យ។

នៅក្នុងស្ថានការណ៍វិវត្តចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមពាណិជ្ជកម្មបញ្ឆេះឡើងដោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ សហភាពអឺរ៉ុបបានដំឡើងពន្ធ៥០%លើការនាំចូលស្រាវីស្គីអាម៉េរិក ហើយការដំឡើងពន្ធនេះបានធ្វើឱ្យលោក ដូណាល់ ត្រាំ ខឹងឆេះដុំ ហើយបានគំរាមតាមបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា លោកនឹងយកពន្ធ២០០%លើការនាំចូលស្រាគ្រប់ប្រភេទរបស់អឺរ៉ុប។

ពន្ធគយរបស់លោក ដូណាល់ ត្រាំ ត្រូវបានព្យាករយ៉ាងទូលំទូលាយថា នឹងបង្កឱ្យ

អតិផរណាហក់ឡើងខ្ពស់ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ហើយជំរុញឱ្យហាងឆេងមាសឡើងខ្ពស់ឈានដល់ការបំបែកកំណត់ត្រាជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥ នេះ ព្រោះមាសត្រូវបានទទួលស្គាល់ថា ជាទ្រព្យសកម្មដ៏មានសុវត្ថិភាពបំផុត សម្រាប់ការពារហានិភ័យផ្នែកនយោបាយ និងអតិផរណា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ពូទីន យល់ព្រមលើសំណើបទឈប់បាញ់ជាមួយអ៊ុយក្រែន តែដាក់លក្ខខណ្ឌច្រើន

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បុរសខ្លាំង ដែលត្រូវបានគេប្រសិទ្ធនាមថា ជាខ្លាឃ្មុំទឹកកកនៅស៊ីបេរី មិនបានច្រានចោលសំណើបទឈប់បាញ់រយៈព…

តើពលរដ្ឋគួរលក់មាសចេញ ឬរក្សាទុក ក្រោយតម្លៃមាសនៅកម្ពុជាហក់ឡើងដល់កំណត់ត្រាជាថ្មី?

ហាងឆេងមាសនៅកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែមីនា នេះ តម្លៃមាសនៅកម្ពុជាបានហក់ឡើងដល់កំណត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ