តម្លៃមាសបានកម្រើកឡើងវិញ

តម្លៃមាសបានកម្រើកឡើងវិញ ក្រោយអ័ព្ទខ្មៅ នៃសង្រ្គាមនៅមជ្ឈិមបូព៌ាហាក់ធូរស្រាល


ភាពរង្គោះរង្គើ នៃទីផ្សារមាស ដែលបានកើតឡើងខ្លាំងកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ត្រូវបានអ្នកតាមដានទីផ្សារព្យាករណ៍ថា អាចនឹងមានចលនាពុះកញ្ជ្រោលឡើងវិញក្នុងពេលឆាប់ៗនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC តម្លៃមាសនៅលើទីផ្សារជួញដូរអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ បានកម្រើកឡើង១,២% ដែលធ្វើឱ្យតម្លៃមាសហក់ឡើងដល់ប្រមាណ៥,៧០០ដុល្លារក្នុងមួយតម្លឹង ស្របពេលដែលភាពតានតឹង នៃសង្គ្រាមនៅមជ្ឈិមបូព៌ាចាប់ផ្ដើមមានសញ្ញាធូរស្រាល។
តម្លៃមាសបានកម្រើកឡើងវិញ
ដោយ

ចាប់តាំងពីជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ រហូតមកទល់ដើមខែឧសភា នេះ ទីផ្សារមាសបានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។ ទោះជាយ៉ាងណា នៅថ្ងៃព្រហស្បតិ៍កន្លងទៅ ហាងឆេងមាសបានបង្ហាញសញ្ញាវិជ្ជមានដោយកើនឡើង១,២%។

អ្នកវិភាគទីផ្សារបានលើកឡើងថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់អាចលេចចេញជាផ្លូវការមែននោះ ទីផ្សារលោហៈធាតុដ៏មានតម្លៃនេះ នឹងវិលត្រឡប់ទៅរកភាពរស់រវើកឡើងវិញ បន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាង២ខែកន្លងមកនេះ ពោលគឺចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។ ក្រៅពីមាស ទីផ្សារប្រាក់ ក៏ត្រូវបានរំពឹងថា នឹងមានសន្ទុះខ្លាំងនៅក្នុងឆ្នាំ២០២៦ នេះផងដែរ ប្រសិនបើដំណោះស្រាយសន្តិភាពត្រូវបានសម្រេច។

គួររំលឹកថា កាលពីឆ្នាំ២០២៥ តម្លៃមាសបានស្ទុះឡើងរហូតដល់៦៦% ខណៈដែលប្រាក់បានហក់ឡើងដល់១៣៥% ប៉ុន្តែវាបានស្រុតចុះមកវិញខ្លះ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើង។

លោក ហ្វីលីប ជីសែល (Philippe Gijsels) ប្រធានផ្នែកយុទ្ធសាស្ត្រនៅក្រុមហ៊ុន BNP Paribas Fortis បានអះអាងថា ទីផ្សារមាស និងប្រាក់បានចាប់ផ្ដើមមានរស្មីឡើងវិញហើយ។ លោកបានសង្កត់ធ្ងន់ថា ព័ត៌មាន នៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ គឺជាកាតាលីករដ៏សំខាន់ ដែលជួយឱ្យលោហៈមានតម្លៃទាំងពីរនេះមានពន្លឺចិញ្ចាចនៅលើទីផ្សារអន្តរជាតិសាជាថ្មី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា បទឈប់បាញ់នៅតែមានសុពលភាព ទោះកងទ័ពអាម៉េរិក និងអ៊ីរ៉ង់បានបាញ់គ្នាក៏ដោយ

នៅថ្ងៃទី៧ ខែឧសភា ភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់បានផ្ទុះឡើងវិញ បន្ទាប់ពីកងកម្លាំងនៃប្រទេសទាំងពីរបានបាញ់តបតគ្នាយ៉ាងខ្លាំងក្លា ដែលជាក…

ក្រុមហ៊ុន ហ្វតតេ លើកស្ទួយវិស័យធានារ៉ាប់រងកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការទទួលបានការតែងតាំងផ្តាច់មុខក្នុងគម្រោង «ខ្សែក្រវាត់ និងផ្លូវ»

ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) កំពុងរួមចំណែកលើកស្ទួយវិស័យធានារ៉ាប់រងរបស់កម្ពុជា ឱ្យមានឈ្មោះបោះសំឡេងនៅលើផែនទីធានារ៉ាប់រង ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ