បទឈប់បាញ់

លោក ត្រាំ អះអាងថា បទឈប់បាញ់នៅតែមានសុពលភាព ទោះកងទ័ពអាម៉េរិក និងអ៊ីរ៉ង់បានបាញ់គ្នាក៏ដោយ


នៅថ្ងៃទី៧ ខែឧសភា ភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់បានផ្ទុះឡើងវិញ បន្ទាប់ពីកងកម្លាំងនៃប្រទេសទាំងពីរបានបាញ់តបតគ្នាយ៉ាងខ្លាំងក្លា ដែលជាការសាកល្បងដ៏ស្រួចស្រាវចំពោះបទឈប់បាញ់ ដែលបានអនុវត្តអស់រយៈពេល១ខែកន្លងមកនេះ។ ទោះជាយ៉ាងណា ភាគីទាំងពីរហាក់បង្ហាញជំហរចង់កាត់បន្ថយជម្លោះ ដោយទីក្រុងតេអេរ៉ង់ បានបញ្ជាក់ថា ស្ថានការណ៍បានវិលមករកភាពធម្មតា ខណៈយោធាអាម៉េរិកអះអាងថា ខ្លួនមិនចង់ឱ្យជម្លោះនេះរីករាលដាលកាន់តែធំនោះទេ។
បទឈប់បាញ់
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA យោធាអ៊ីរ៉ង់បានចោទប្រកាន់ថា សហរដ្ឋអាម៉េរិកបានវាយប្រហារលើនាវាចំនួន២គ្រឿងក្នុងច្រកសមុទ្រ Hormuz និងបានវាយប្រហារចូលក្នុងទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប យោធាអាម៉េរិកបានបញ្ជាក់ថា សកម្មភាពបាញ់តបតរបស់ខ្លួន គឺធ្វើឡើងដើម្បីការពារខ្លួនពីការវាយប្រហារមុនរបស់ភាគីអ៊ីរ៉ង់តែប៉ុណ្ណោះ ដែលនេះជាការសាចទឹកដាក់គ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរ ដែលកំពុងគំរាមកំហែងដល់បទឈប់បាញ់ក៏ផុយស្រួយ។

ពាក់ព័ន្ធនឹងបញ្ហានេះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន ABC ថា បទឈប់បាញ់នៅតែមានសុពលភាព ហើយភាគីទាំងពីរកំពុងព្យាយាមទប់ស្កាត់ការរីករាលដាល នៃជម្លោះ។ លោកបានចាត់ទុកការប៉ះទង្គិចគ្នាជាថ្មីនេះថា គ្រាន់តែជាការប៉ះទង្គិចស្រាលៗតែប៉ុណ្ណោះ។

ការផ្ទុះអាវុធនេះបានកើតឡើងចំពេល ដែលទីក្រុងវ៉ាស៊ីនតោន កំពុងរង់ចាំចម្លើយពីអ៊ីរ៉ង់ លើសំណើបញ្ចប់សង្គ្រាម។ ចំណុចចម្រូងចម្រាសបំផុតក្នុងកិច្ចចរចានេះ គឺការដែលអ៊ីរ៉ង់នៅតែទទូចរក្សាទុកកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីដោះស្រាយនៅពេលក្រោយ ខណៈអាម៉េរិកចង់ឱ្យមានការផ្អាកកម្មវិធីនេះជាបន្ទាន់ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ ទីក្រុងតេអេរ៉ង់បានលើកឡើងថា ខ្លួនមិនទាន់អាចទទួលយកចំណុចមួយចំនួននៅក្នុងសំណើរបស់អាម៉េរិកបាននៅឡើយទេ។

ជាមួយគ្នានេះកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា សហរដ្ឋអាម៉េរិក ក៏បានសម្រេចដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន៣រូបផ្សេងទៀត ក្រោមបទចោទប្រកាន់ថា បានផ្តល់ការគាំទ្រដល់ប្រទេសអ៊ីរ៉ង់ផងដែរ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


រដ្ឋបាលលោក ត្រាំ ចាប់ផ្តើមសងប្រាក់ពន្ធគយ១៦៦ពាន់លានដុល្លារឱ្យក្រុមហ៊ុនវិញ តែសំណើទាមទារសំណងរាប់លានត្រូវបានបដិសេធ

ពិភពលោកបានរងការភ្ញាក់ផ្អើល ខណៈសេដ្ឋកិច្ចអាម៉េរិក ហាក់ក្រឡាប់ចាក់នៅពេលលោក ដូណាល់ ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មតាមរយៈការដាក់ពន្ធគយខ្ពស…

តម្លៃមាសបានកម្រើកឡើងវិញ ក្រោយអ័ព្ទខ្មៅ នៃសង្រ្គាមនៅមជ្ឈិមបូព៌ាហាក់ធូរស្រាល

ភាពរង្គោះរង្គើ នៃទីផ្សារមាស ដែលបានកើតឡើងខ្លាំងកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ត្រូវបានអ្នកតាមដានទីផ្សារព្យាករណ៍ថា អាចនឹងមានចលនាពុះកញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ