Advertisement
វិស័យបច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក


នៅក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៨ រហូតមកដល់ខែមីនា ឆ្នាំ ២០១៩កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Grab បានចូលរួមចំណែកប្រមាណជាង ៥,៨ ពាន់លានដុល្លារអាមេរិក រុញច្រានដល់ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដឹកជញ្ជូន បញ្ជាទិញទំនិញ ការទូទាត់ប្រាក់ជាដើម ដែលមានទំនាក់ទំនងជាមួយសហគ្រាសធុនតូចជាង ៩លានកន្លែងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ នេះបើយោងតាមរបាយការណ៍វាយតម្លៃសង្គមឆ្នាំ ២០១៨-២០១៩ របស់ក្រុមហ៊ុន Grab ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក
ដោយ
Advertisement

ក្រៅពីការចូល​រួមរុញច្រានកំណើន​សេដ្ឋកិច្ច​ក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា​ទំនើប ក្រុមហ៊ុន Grab បាន​ដាក់គោលដៅ ​Grab for Good ​ឆ្នាំ ២០២៥ ដែលជា​ការរួមចំណែក​កែប្រែ សេដ្ឋកិច្ច​តំបន់​អាស៊ីអាគ្នេយ៍ ឲ្យក្លាយជា​សេដ្ឋកិច្ច​ឌីជីថល តាមរយៈ​ការបើកឱកាស និងលើកស្ទួយ​ដល់ ប្រជាពលរដ្ឋ​អាស៊ីអាគ្នេយ៍ ឲ្យស្គាល់កាន់​តែច្បាស់ និងយល់ដឹង​ពី បច្ចេកវិទ្យា ដើម្បីឲ្យ​ពួកគេ អាចប្រឡូក​ក្នុង សេដ្ឋកិច្ច​សម័យ​ទំនើប និងអាច​ចាប់យក​ឱកាស សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯងបាន។

ដោយសារតែ ចំណេះដឹង​លើវិស័យ​បច្ចេកវិទ្យា របស់ប្រជាពលរដ្ឋ​អាស៊ីអាគ្នេយ៍​ភាគច្រើន នៅមាន​កម្រិត ហើយពួកគេ​មិនអាច​ចាប់យក​ឱកាស​ទីផ្សារបាន ទើបក្រុមហ៊ុន​ Grab ​ដាក់គោលដៅ​ចែករំលែក​ចំណេះដឹង​នៅកាន់ ប្រជាពលរដ្ឋ​ក្នុងតំបន់ ឲ្យបាន ៣លាននាក់ ត្រឹមឆ្នាំ ២០២៥ និងជួយដល់ សហគ្រាស​ធុនតូច ជាង ៥លានកន្លែង ឲ្យប្រើប្រាស់បច្ចេកវិទ្យា​នៅក្នុងអាជីវកម្ម​របស់ពួកគេ។

ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក

លោក Anthony Tan សហស្ថាបនិក​នៃក្រុមហ៊ុន Grab បានមាន​ប្រសាសន៍ថា តំបន់អាស៊ី​អាគ្នេយ៍ នឹងក្លាយជា​សេដ្ឋកិច្ច​ធំលំដាប់ទី ៤ នៅលើសកលលោក​ត្រឹមឆ្នាំ ២០៣០ ហើយបញ្ហា​ប្រឈម​សំខាន់ គឺថា គ្រប់គ្នា មិនអាច​ចាប់យក​ឱកាស​នៃភាពរីកចម្រើន​នោះទេ ដោយសារចំណេះដឹង​លើ វិស័យបច្ចេកវិទ្យា នៅមានកម្រិត។ ដូច្នេះហើយទើប ក្រុមហ៊ុន Grab​ កំណត់គោលដៅ​បង្កើត​វេទិការួមមួយ ដោយសហការ​ជាមួយ រដ្ឋាភិបាល អង្គការ និងវិស័យឯកជន ដើម្បីឲ្យគ្រប់គ្នា បានចូលរួម​អភិវឌ្ឍ និងរីកចម្រើន​ទាំងអស់គ្នា។

ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក

ជាមួយគ្នានេះដែរ បើតាម​ការ​លើក​ឡើង​ពី​អ្នកស្រី Tan Hooi Ling សហស្ថាបនិក​ក្រុមហ៊ុន Grab បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​៥​​ឆ្នាំ​កន្លង​មក​នេះ អ្នក​ប្រើប្រាស់​របស់ Grab ក៏​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់ ៧២​លាន​នាក់ ក្នុង​ការ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ និង ៣​លាន​៥​សែន​ដង នៃ​អ្នក​ជិះ​ក្នុង​មួយ​ថ្ងៃ។ ជា​មួយ​គ្នា​នេះ កម្ពុជា​ជា​ប្រទេស​ទី​៨ នៃ​ការ​ចាប់​ផ្តើម​អាជីវកម្ម បន្ទាប់​ពី​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​មីយ៉ាន់ម៉ា។  

Advertisement
ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក

លើសពីនេះទៅទៀត ក្រុមហ៊ុន Grab​ ក៏បានសហការ​ជាមួយក្រុមហ៊ុន​ Microsoft​ ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខគេ​មួយនៅ​ក្នុងពិភពលោក ជួយបណ្តុះបណ្តាល​ដល់ ធនធានមនុស្ស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ជាង ៦លាននាក់ ដែលត្រូវការ​អភិវឌ្ឍ​សមត្ថភាព​ឡើងវិញ មុនឆ្នាំ ២០២៨ ដែលក្នុងនោះ​ ៤០ភាគរយនៃពួកគេ មិនមាន​ជំនាញ​បច្ចេកវិទ្យានោះទេ។

បច្ចុបុ្បន្ននេះក្រុមហ៊ុនGrab បានធ្វើប្រតិបត្តិការ​ដឹកជញ្ជូនជាង ៤ពាន់លានដង​រួចទៅហើយ និងកំពុងផ្តល់​សេវាកម្ម​ដឹកជញ្ជូន ការទូទាត់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុ​ផ្សេងៗ នៅក្នុង ៣៣៩ទីក្រុង រួមមានទាំង​ប្រទេសកម្ពុជា និងបណ្តាប្រទេស​ចំនួន ៧ទៀតក្នុង​តំបន់អាស៊ី​អាគ្នេយ៍។

Grab ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ធំ​មួយ ដែល​មាន​ដើមកំណើតមូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​ចូលមកបោះទុនវិនិយោគ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួននៅ​កម្ពុជានៅរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ​ដែលមាន​គូប្រកួតប្រជែងខ្លាំងៗ​ជាច្រើនមក​ពី​​ក្រុមហ៊ុន​អន្តរជាតិ​ និង ​ក្រុមហ៊ុន​ក្នុង​ស្រុកមួយចំនួនទៀត បាន​និង​កំពុង​មាន​ប្រតិបត្តិការ​ផ្ដល់​សេវា​កក់​សេវា​ធ្វើ​ដំណើរ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​នេះ រួមមាន PassApp, Exnet Taxi, iTsumo, Ez Go, 711GO TAXI, Go-X Cambodia, និង We Go ជាដើម ។ល៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែបន្ដភាពរឹងមាំ ក្នុងកំណើន៧% តែតម្រូវឲ្យមានធ្វើពិពិធកម្មជាបន្ទាន់លើចំណុចខ្លះ!

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានរក្សាការព្យាកររបស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះ ថានៅតែរក្សាបា...

កម្ពុជានាំចេញអង្ករទៅចិន ហក់ឡើង ៤៤% ខណៈ​នាំទៅអឺរ៉ុប ដាំក្បាលចុះជិត ៣០% នៅ៩ខែឆ្នាំ ២០១៩

ព័ត៌មាន
ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើងប្រមាណជាង ២% បើធៀបនឹងបិរមាណនាំចេញអង្ករកាលពី៩ខែ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ