កោះហ្គ្រីនលែន

នាយករដ្ឋមន្ត្រីនៃកោះ Greenland កំពុងខ្លាចសហរដ្ឋអាម៉េរិក ឈ្លានពាន


លោក ជេន-ហ្វ្រីឌឺរិក នេលសេន (Jens-Frederik Nielsen នាយករដ្ឋមន្ត្រីកោះហ្គ្រីនលែន ដែលមានប្រជាជនត្រឹមតែប្រមាណ៥៧.០០០នាក់ បានថ្លែងទៅកាន់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យចាប់ផ្តើមត្រៀមខ្លួនប្រុងជើងការសម្រាប់ការឈ្លានពានដោយយោធា ដែលអាចកើតមានពីសំណាក់សហរដ្ឋអាម៉េរិក ទោះបីជាលោកនិយាយថា ស្ថានការណ៍នេះមិនទំនងជានឹងកើតឡើងយ៉ាងណាក៏ដោយ។ លោកបានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងម្តងហើយម្តងទៀតពីសំណាក់លោក ដូណាល់ ត្រាំ ដែលចិញ្ចឹមចិត្តចង់ដណ្តើមកាន់កាប់កោះនេះឱ្យខាងតែបាន។​
កោះហ្គ្រីនលែន
ដោយ

នាយករដ្ឋមន្ត្រីកោះ Greenland បាននិយាយថា ជម្លោះយោធាអាចនឹងផ្ទុះឡើង ហើយរដ្ឋាភិបាលរបស់លោកនឹងបង្កើតក្រុមការងារ ដើម្បីជួយប្រជាជនរៀបចំខ្លួនសម្រាប់ស្ថានការណ៍ចលាចលដែលអាចកើតមានចំពោះជីវិតរស់នៅប្រចាំថ្ងៃ ហើយការត្រៀមខ្លួននោះ រួមមានទាំងការបម្រុងទុកស្បៀងអាហារយ៉ាងហោចណាស់៥ថ្ងៃផងដែរ។

លោក ដូណាល់ ត្រាំ បានអះអាងថា កោះ Greenland ដែលជាទឹកដីរបស់ប្រទេសដាណឺម៉ាក មានសារសំខាន់សម្រាប់សន្តិសុខរបស់សហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល ដូចនេះសហរដ្ឋអាម៉េរិក ត្រូវតែកាន់កាប់កោះនេះឱ្យបាន។

ជាការឆ្លើយតបកាលពីពេលថ្មីៗនេះ ប្រទេសដាណឺម៉ាក និងប្រទេសមួយចំនួនផ្សេងទៀតដែលជាសមាជិកនៃអង្គការ NATO បានបញ្ជូនកងទ័ពទៅកាន់កោះ Greenland ដើម្បីពង្រឹងការការពារកោះនេះ។ ខណៈដែលការឈ្លានពានត្រូវបានគេមើលឃើញថា មិនទំនងកើតឡើង ការព្រមានរបស់នាយករដ្ឋមន្ត្រីនៃកោះ Greenland ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញកោះនៅតំបន់ទឹកកកអាក់ទិច នេះបន្តកើនឡើងកម្ដៅមិនឈប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ច្រានចោលការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មផ្តោតតែលើការនាំចេញ ហើយរឹតត្បិតការនាំចូល

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីស មហាយក្សចិន បានប្រកាសច្រានចោលចំពោះការរិះគន់ដែលថា ខ្លួនធ្វើពាណិជ្ជកម្មលម្អៀងទៅរកការ…

តើកម្ពុជា គួរ ឬមិនគួរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជាផ្លូវការជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ