ការកែច្នៃអង្ករ

ក្រុមហ៊ុនអូស្ត្រាលីមួយចង់វិនិយោគលើការកែច្នៃអង្ករនៅកម្ពុជា ដើម្បីនាំទៅទីផ្សារអន្តរជាតិ


ក្រុមហ៊ុន SunRice Group របស់ប្រទេសអូស្រ្តាលី ដែលតែងនាំអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានបំណងចង់វិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។ ការបង្ហាញបំណងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
ការកែច្នៃអង្ករ
ដោយ

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice បានបង្ហាញពីបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម តាមរយៈបង់វិនិយោគក្នុងឧស្សាហកម្មកែច្នៃអង្ករ និងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការបង្ហាញបំណងបែបនេះធ្វើឡើងក្រោយលោកមើលឃើញថា កម្ពុជាមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជូនក្រុមហ៊ុនថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកញ្ជូន និងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញ សំដៅជួយគាំទ្រដល់សកម្មភាព ធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានសមត្ថភាព ប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុង ការតភ្ជាប់ ក៍ដូចជាកាត់ថ្លៃដឹកជញ្ជូន។

ទន្ទឹមនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន SunRice មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកឧកញ៉ា សៀ ឫទ្ធី បានចែករំលែកចក្ខុវិស័យអ្វីខ្លះ ទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី?

ព័ត៌មាន
អគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប (WorldBridge Goup) គឺអ្នកឧកញ៉ា សៀ ឫទ្ធី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាមួយមានឈ្មោះថា “…

តើបញ្ហាវិវាទរឿងបញ្ចាំងកុនភាពយន្តខ្មែរនៅថៃ អាចឈានដល់ការទាញទម្លាក់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ ដែរឬទេ?

ព័ត៌មាន
យើងសង្កេតឃើញថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ មានការជជែកគ្នាភ្លូកទឹកភ្លូកដីនៅតាមបណ្តាញសង្គមពាក់ព័ន្ធនឹងរឿងការបញ្ចាំងភាពយន្តខ្មែរនៅរោងកុនក្នុងប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ