លុយអឺរ៉ូ-លុយដុល្លារ

កត្តាអ្វីខ្លះនៅពីក្រោយការឡើងថ្លៃលុយអឺរ៉ូធៀបនឹងលុយដុល្លារ ជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែចុងក្រោយនេះ?

លុយអឺរ៉ូបន្តឡើងថ្លៃ និងកាន់តែជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៩ខែមកនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ លើសពីនេះ លុយអឺរ៉ូ ក៏នឹងឡើងថ្លៃថែមទៀតរហូតដល់អាចបំបែកកំណត់ត្រាទៀតផង ស្របពេលធនាគារកណ្តាលអឺរ៉ុបគ្រោងដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត នៅចំពេលដែលកម្រិតអតិផរណារបស់ប្លុកនេះនៅមិនទាន់មានសញ្ញាណថមថយនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters។
លុយអឺរ៉ូ កំពុងឡើងថ្លៃជាបន្តបន្ទាប់ជិតដល់កម្រិតខ្ពស់បំផុត ទល់នឹងលុយដុល្លារ

ការឡើងថ្លៃនៃលុយអឺរ៉ូនេះទៀតសោត គឺនៅចំពេលដែល ធនាគារកណ្តាល​អាមេរិកអាចនឹង​បន្ថយ​ ឬផ្អាកការដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនវិញ នៅពេលដែលអតិផរណាត្រូវបានមើលឃើញថា កំពុងមានទំនោរធ្លាក់ចុះមកវិញជាបណ្ដើរៗនោះ។

បើ​គិតពីអត្រាប្តូរប្រាក់ គឺ​លុយ១អឺរ៉ូ ស្មើនឹង​ ១,០៨៧ដុល្លារអាមេរិក ពោលគឺ​ជិត​​ដល់ចំណុច​ខ្ពស់​បំផុត​ ១,០៨៨ដុល្លារ ក្នុងរយៈពេល​៩ខែមកនេះ។ មិនតែប៉ុណ្ណោះ វាក៏ទំនង​ជាបំបែកកំណត់ត្រា ដែល​បានកើតឡើងកាលពីខែមេសាឆ្នាំមុនទៀតផង ដែលពេលលុយ ១អឺរ៉ូ គឺ​ស្មើនឹង ១,០៩ដុល្លារអាមេរិកនោះ។

ទន្ទឹម​នឹង​នេះ ធនាគារ​កណ្តាល​អឺរ៉ុបហៅកាត់ថា ECB គ្រោងនឹង​ដំឡើងអត្រា​ការប្រាក់​គោលត្រឹម ០,៥%នៅក្នុងខែកុម្ភៈ និងខែ​មីនាខាងមុខនេះ។ យ៉ាងណាមិញ ធនាគារ​នេះនឹង​មិន​ដំឡើង នៅក្នុងខែឧសភានិងមិថុនាថែមទៀតឡើយ។ នេះបើតាមការថ្លែង​របស់លោក ខ្លាស់ ណុត(Klass Knot) សមាជិកក្រុមប្រឹក្សាភិបាល​នៃធនាគារកណ្តាល​អឺរ៉ុប។

គួរកត់សម្គាល់ថា នៅក្នុងខែមករានេះ មាន​ការស្រាវជ្រាវមួយ ដែល​ត្រូវបាន​រំពឹងថា ការផលិត​​នៅក្នុងតំបន់អឺរ៉ុប នឹង​កាន់តែប្រសើរឡើង​​ជាង​នៅ​សហរដ្ឋអាមេរិក ដោយ​មួយផ្នែក​​បានមកពីការធ្លាក់ចុះនៃតម្លៃថាមពល។ ធ្លាក់ចុះនៃតម្លៃថាមពលនៅអឺរ៉ុប ក៏ដោយសារស្តុកថាមពលមាននៅសល់ច្រើន ដោយសារតម្រូវការ​មានតិច បណ្តាលមកពីអាកាសធាតុមិនសូវត្រជាក់ខ្លាំងនារដូវរងាឆ្នាំនេះ។

បើតាម​លោក រ៉េ អាទ្រីល(Ray Attrill) ប្រធានផ្នែក​យុទ្ធសាស្រ្ត​នៅធនាគារជាតិអូស្ត្រាលី បាន​និយាយថា សហរដ្ឋអាមេរិក​​បានបាត់បង់​នូវតំណែង​ជាអ្នកនាំមុខគេ​​នូវ​កំណើន​សេដ្ឋកិច្ចសាកលហើយនាពេលនេះ។ ជាក់ស្តែង តម្លៃ​ឧស្ម័ន​បានចាប់ផ្តើមធ្លាក់ចុះ​ត្រឹម ៦០% ចាប់តាំងពីដើមខែ​ធ្នូឆ្នាំ​២០២២មក ដែលបានជួយកាត់បន្ថយ​ផលប៉ះពាល់យ៉ាងខ្លាំង ​​មកលើ​តំបន់​អឺរ៉ុប ខណៈនៅអឺរ៉ុប ទាំងតម្លៃថាមពល និងទាំងអតិផរណា​មិនទាន់ស្រុត​ចុះគួរឱ្យកត់សម្គាល់នោះទេ។

ប៉ុន្តែលោកជឿថានៅប៉ុន្មានខែខាងមុខ អតិផរណា​អាមេរិក នឹងធ្លាក់ចុះហើយទំនងជាមានល្បឿនលឿន​ជាង​ការព្យាកររបស់ធនាគារកណ្តាលអាមេរិកផង។ ក្រោម​សេណារីយ៉ូនេះ លុយដុល្លារអាមេរិក ក៏​នឹង​កាន់តែធ្លាក់ចុះខ្លាំង​​នៅឆ្នាំ២០២៣នេះ​ផងដែរ។

អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះបាន​មើលឃើញថា លុយអឺរ៉ូ នឹងឡើងថ្លៃកាន់តែខ្ពស់ធៀបនឹងលុយដុល្លារអាមេរិក ពោលគឺ ១អឺរ៉ូ នឹងអាចស្មើ ១,១ដុល្លារអាមេរិក នៅត្រឹមខែមីនា​ខាងមុខ ហើយអាចឈានដល់កម្រិតខ្ពស់មែនទែនគឺ១អឺរ៉ូ អាចស្មើនឹង ១,១៧ដុល្លារអាមេរិក នៅត្រឹមចុងឆ្នាំ​២០២៣នេះ៕

អត្ថបទ ៖ នៅ សំភី

អត្ថបទបន្ទាប់

តើឥណ្ឌាកំពុងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោកថ្មីមែន ឬយ៉ាងណា?

ព័ត៌មាន
ឈ្មោះថាអ្នកផលិតសាកល គឺត្រូវបានគេមើលរំលងហួសចេញពីប្រទេសចិនហើយក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ចំណែកប្រទេសដែលកាន់តំណែងនេះ គឺទំនងជាប្រទេសឥណ្ឌ…

ប្រេងរុស្ស៊ីកំពុងត្រូវគេលាយបញ្ចូលគ្នាជាមួយប្រេងដទៃនៅសិង្ហបុរី ដើម្បីការនាំចេញឡើងវិញ គេចពីទណ្ឌកម្ម

ព័ត៌មាន
ទណ្ឌកម្មរបស់បណ្តាប្រទេសបស្ចិមលោក ពិសេសសហរដ្ឋអាមេរិកទៅលើការនាំចេញប្រេងរបស់រុស្ស៊ីដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូក្នុងការបន្តកម្…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ