ថវិកា១ពាន់៤រយលានដុល្លារ របស់ទីក្រុងគ័ងចូវនេះ នឹងយកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ យានធ្វើការហោះហើរ ដូចជាប្រព័ន្ធនៃការធ្វើចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាស ទីតាំងសម្រាប់ហោះហើរឡើង និងចុះចតជាង ១០០ កន្លែង ព្រមទាំងផ្លូវរត់ហោះរយៈចម្ងាយខ្លីជាដើម។ ប្លង់មេនៃការវិនិយោគនេះបានឆ្លុះបញ្ចាំងពីក្តីសង្ឃឹមខ្ពស់របស់ប្រទេសចិន សម្រាប់ឧស្សាហកម្មជើងហោះហើររយៈកម្ពស់ទាប ជាមួយយានខ្នាតតូច ខណៈ ខេត្តគ័ងចូវ ក៏មានមហិច្ឆតាក្លាយខ្លួនជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មដ៏ទំនើបមួយនេះផងដែរ។ ជាក់ស្ដែង បច្ចុប្បន្ននេះ ខេត្តគ័ងចូវ ក៏មានក្រុមហ៊ុនផលិតយន្ដហោះខ្នាតតូចចំនួន២ ម៉ូដែលរួចហើយ គឺ eVTOL និង Xpeng AeroHT ដែលជាប្រភេទយន្ដហោះដើរដោយថាមពលថ្មអាគុយអគ្គិសនី។
ទំហំទីផ្សារសម្រាប់សេវាហោះហើរក្នុងរយៈកម្ពស់ទាបជាមួយប្រភេទយន្ដហោះខ្នាតតូច ឬឡានហោះនេះ នៅប្រទេសចិន គឺមានដល់ទៅជិត ៧០ពាន់លានដុល្លារ នៅឆ្នាំ២០២៣ កើនជិត៣៤% ធៀបនឹងឆ្នាំ២០២២ ហើយក៏រំពឹងថា នឹងកើនដល់ ជិត១៤០ពាន់លានដុល្លារ នៅឆ្នាំ២០២៦៕
អត្ថបទ៖ សុខ មង្គល