អាមេរិកលក់អាវុធទៅតៃវ៉ាន់

អាមេរិកយល់ព្រមលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់តម្លៃរាប់រយលានដុល្លារ ខណៈចិនចេញមុខជំទាស់ដាច់ខាត


សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងមានតម្លៃទឹកប្រាក់រហូតដល់ ៧៥០ លានដុល្លារ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃើញថា នឹងបន្ថែមភាពតានតឹងដល់ទំនាក់ទំនងរវាងអាមេរិក-ចិនមួយកម្រិតទៀតហើយ។ នេះបើតាមប្រភពព័ត៌មានពីមន្ទីរបញ្ចកោណអាមេរិក ដែលបានបញ្ជាក់ថ្មីៗនេះ។
សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងមានតម្លៃទឹកប្រាក់រហូតដល់ ៧៥០ លានដុល្លារ

ការ​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ក៏​បាន​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះ​មួយ​នេះ​ដែរ ដែល​រួម​បញ្ចូល​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក និង ឧបករណ៍​ការពារ​មី​ស៊ី​ល​នៅ​តាម​សមុទ្រ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​ខ្លួន​។ រដ្ឋបាល លោក​ប៉ៃ​ដិ​ន បាន​អនុម័ត​ការ​លក់​សព្វាវុធ បែប​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​ដល់​កោះ​តៃវ៉ាន់​ផង​ដែរ ចាប់តាំងពី​ឡើង​កាន់​ឡើង​តំណែង​ជា​ប្រធានាធិបតី​អា​មេ​រិ​កមក​។ យ៉ាងណាមិញ នៅ​ថ្ងៃ​ពុធ ទី​៤ ខែសីហា ភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ការពារ​ជាតិ​របស់​មន្ទីរ​បញ្ច​កោណ​សហរដ្ឋអាមេរិក​បាន​ជូនដំណឹង​ដល់​សភា​អំពី​ការ​លក់​សព្វាវុធ​ដល់​កោះ​តៃវ៉ាន់ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៧៥០ លាន​ដុល្លារ​។

សូមជ្រាប​ថា កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លក់​សព្វាវុធ​របស់​អា​មេ​រិ​ក​ទៅ​ឲ្យ​ទីក្រុង​តៃប៉ិ គឺ​ចំ​ពេល​ដែល ប្រទេស​ចិន​កំពុង​បង្កើន​សម្ពាធ​យោធា និង​ទំនាក់ទំនង​ការទូត​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ ដោយ​ចិន​អះអាង​ថា កោះ​នេះ​ស្ថិត​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េ​កាំ​ង​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​សន្តិសុខ​ការពារ​ជាតិ​នៃ​មន្ទីរ​បញ្ច​កោណ​អា​មេ​រិ​ក បាន​និយាយ​ដែរ​ថា ការ​លក់​សព្វាវុធ​នេះ​នឹង​ជួយ​បង្កើន​“ សមត្ថភាព​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​នា​ពេល​បច្ចុប្បន្ន និង អនាគត​” ខណៈ​ពេល​ដែល​មាន ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជាមួយ​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​” ។ 

យ៉ាងណាមិញ ក្រសួងការបរទេស​តៃវ៉ាន់​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​សហរដ្ឋអាមេរិក​ដោយ​និយាយ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ចំពោះ​ទំនាក់ទំនង​នឹង​កោះ​តៃវ៉ាន់ និង​អនុញ្ញាត​ឱ្យ​កោះ​នេះ​រក្សា​“ ការ​ការពារ​ខ្លួន​រឹង​មាំ សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​” ។

ទាក់ទង​នឹង​ការ​ទិញ​លក់​សព្វាវុធ​រវាង​កោះ​តៃវ៉ាន់ និង អា​មេ​រិ​ក​នេះ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា ខ្លួន​បាន​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ការ​លក់​សព្វាវុធ​នេះ ហើយ​ក៏​បាន​រិះគន់​ខ្លាំង​ទៅ​ដល់ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ផង​ដែរ ។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ទៀត​ថា ការ​លក់​នេះ​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ហើយ​បាន​ព្រមាន​ថា ចិន​នឹង​ចាត់វិធានការ​ឆ្លើយ​តប​វិញ​នៅ​ពេល​ដែល​បញ្ហា​វិ​វត្ត​កាន់តែ​ធំ​ឡើង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសុខភាពពិភពលោកអំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបី តើមកពីហេតុអ្វី?

ព័ត៌មាន
ប្រធានអង្គការសុខភាពពិភពលោក WHO លោក តេត្រូស បានអំពាវនាវឲ្យប្រទេសទាំងអស់ដែលកំពុងចាក់វ៉ាក់សាំងដូសទី៣ ឬដូសបន្ថែមដល់ប្រជាជន សូមឲ្យផ្អាកការ…

សេដ្ឋកិច្ចថៃត្រូវបានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកាន់តែទាបជាងមុន មកនៅក្រោម ១%

ព័ត៌មាន
សេដ្ឋកិច្ចថៃ ត្រូវបានធនាគារជាតិថៃទម្លាក់ការពន្យាករកាន់តែទាបទៅៗ ចំពេលកូវីដ-១៩ កំពុងរាតត្បាតកាន់តែខ្លាំងក្លាចាប់តាំងពីមានការផ្ទុះរាលដាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ