សេដ្ឋកិច្ចថៃ ត្រូវបានធនាគារជាតិថៃទម្លាក់ការពន្យាករកាន់តែទាបទៅៗ ចំពេលកូវីដ-១៩

សេដ្ឋកិច្ចថៃត្រូវបានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចកាន់តែទាបជាងមុន មកនៅក្រោម ១%


សេដ្ឋកិច្ចថៃ ត្រូវបានធនាគារជាតិថៃទម្លាក់ការពន្យាករកាន់តែទាបទៅៗ ចំពេលកូវីដ-១៩ កំពុងរាតត្បាតកាន់តែខ្លាំងក្លាចាប់តាំងពីមានការផ្ទុះរាលដាលនូវរលកឆ្លងកូវីដ-១៩លើកទី៣ ក្នុងប្រទេសថៃ ពិសេសមេរោគបំប្លែងថ្មី ដែលតា រីករាតត្បាតមក សេដ្ឋកិច្ចរបស់ប្រទេសថៃនេះ ត្រូវបានស្ថាប័នជាតិរបស់ខ្លួន និងស្ថាប័នអន្តរជាតិជាច្រើនទៀត បានទម្លាក់ការព្យាករជាបន្តបន្ទាប់តាំងពីរំពឹងកំណើនជាង៤% ឥឡូវធ្លាក់មកនៅមិនដល់១%ផងដែរ។
សេដ្ឋកិច្ចថៃ២០២១មានកំណើន០.៧%

ជាក់ស្ដែង ធនាគារជាតិ​របស់​ថៃ​ថ្មី​ៗ​នេះ បាន​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​សម្រាប់​ឆ្នាំ​២០២១​នេះ មក​នៅ​ត្រឹម​ចំនួន​តិចតួច​បំផុត​ត្រឹម ០,៧% ប៉ុណ្ណោះ ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ដែល​បាន​និង​កំពុង​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។

 ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារកណ្តាល​ថៃ បាន​សម្រេច​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០២១ ពី ១,៨% ដែល​បាន​ព្យាករ​កាលពី​ខែ​មុន ចុះ​មក​នៅ​ត្រឹម ០,៧% ប៉ុណ្ណោះ​។

បន្ថែម​ពីលើ​នេះ ធនាគារជាតិ​របស់​ថៃ ថែម​ទាំង​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ​សម្រាប់​ឆ្នាំ​ក្រោយ ពី ៣,៩% មក​ត្រឹម ៣,៧% ផង​ដែរ​។

គួរ​កត់​សម្គាល់ថា ការ​បន្ត​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​របស់​ថៃ នៅ​ឆ្នាំ​នេះ និង ឆ្នាំ​ក្រោយ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ធនាគារជាតិ​ថៃ មើលឃើញ​ពី​ភាព​មិន​ស្រាកស្រាន្ដ​សោះឡើយ នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩ ប្រភេទ​ឌែ​លតា ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ពិបាក​នឹង​ស្តារ​ឡើង​វិញ ទោះបី​មាន​វិស័យ​ជា​ទិ​ភាព​ដូច​ជា វិស័យ​កសិកម្ម និង​ការ​នាំ​ចេញ ជួយ​ជ្រោមជ្រែង​បាន​ខ្លះ​យ៉ាងណា​ក្តី​។

វិស័យ​ទេសចរណ៍ ដែល​ចូលរួម​ចំណែក​ដ៏​ធំ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​កំណើនសេដ្ឋកិច្ច​ថៃ បន្ត​ជាប់​គាំង ដោយសារ​តែ​កូ​វី​ដ​១៩​បាន​មក​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត ក្នុង​ការ​បើក​ទទួលយក​ភ្ញៀវ​ទេសចរណ៍​បរទេស​។

ដំណោះស្រាយ​ចម្បង​បំផុត​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ថៃ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន គឺ​ត្រូវ​ទប់ស្កាត់​ការ​បន្ដ​ផ្ទុះ​ការ​រីក​រាលដាល​ឆ្លង​កើនឡើង​នៃ​មេរោគ​កូ​វី​ដ​១៩​ឌែ​លតា​ឲ្យ​បាន​ប្រសើរ​ជាង​នេះ បូក​រួម​នឹង​ការ​ព​ន្លឿ​ន​ការ​ចែកចាយ​វ៉ាក់សាំង ដើម្បី​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ត្រលប់​មក​រក​សភាព​ដើម​វិញ​។

ធនាគារជាតិ​ថៃ​បាន​បង្ហាញ​ជំនឿ​ចិត្ត​ដល់​រាជរដ្ឋាភិបាល​ថៃ​ថា អាច​គ្រប់គ្រង​កូ​វី​ដ​-១៩​បាន​ប្រសើរ​ឡើង​វិញ យ៉ាង​យូរ​បំផុត​ត្រឹម​ដើម​ត្រីមាស​ទី​៤​ឆ្នាំ​២០២១​នេះ​។ 

សូម​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រយុទ្ធ ចាន់​អូ​ចា កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​ធ្លាប់​បាន​អះអាង​ប្រកបដោយ​ភាព​ជឿជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​អាច​គ្រប់គ្រង​លើ​ជំងឺ​កូ​វី​ដ​១៩​បាន យ៉ាង​យូរ​ក្នុង​រយៈពេល ៤​ទៅ​៦​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ ប៉ុន្តែ​ផ្ទុយ​ស្រឡះ​ពី​ការ​អះអាង​របស់​លោក​តែ​ម្តង ក្រោយ​ពី​បាន​បញ្ជាក់​នូវ​គោល​ជំហរ​ខាងលើ​រួច​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ថៃ​បន្ត​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ដល់​ទៅ​ជាង​២​ម៉ឺន​ករណី ដែល​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ច្រើន​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ​។ 

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ សីហា​នេះ ថៃ​មាន​ជ​សរុប​ជិត ៧០​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់​សរុប​មាន​ជាង ៥​ពាន់​នាក់​។ ក្នុង​នោះ​តំបន់​ដែល​មានការ​ឆ្លង​រាលដាល​ខ្លាំង​ជាងគេ​គឺ​ស្ថិត​ក្នុង​ក្រុង​បាងកក និង​ខេត្ត​ជុំវិញ​នោះ​ជា​ច្រើន​ទៀត​៕

None



អត្ថបទបន្ទាប់


អាមេរិកយល់ព្រមលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់តម្លៃរាប់រយលានដុល្លារ ខណៈចិនចេញមុខជំទាស់ដាច់ខាត

សហរដ្ឋអាមេរិកបានយល់ព្រមលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងមានតម្លៃទឹកប្រាក់រហូតដល់ ៧៥០ លានដុល្លារ ដែលសកម្មភាពនេះ ត្រូវបានគេមើលឃ…

អាមេរិក គ្រោងចេញវិធានការតម្រូវឲ្យទេសចរអន្តរជាតិចាក់វ៉ាក់សាំងសិន មុនចូលអាមេរិក

អាមេរិក នឹងចេញវិធានការឲ្យភ្ញៀវទេសចរអន្តរជាតិអាចចូលអាមេរិកបាននៅពេលចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។ សហរដ្ឋអាមេរិកបានដាក់វិធានការរឹតបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ