បាតុកម្មនៅអង់គ្លេស

ពលរដ្ឋអង់គ្លេសកន្លះលាននាក់ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល


កម្មករនិយោជិក នៅអង់គ្លេសប្រមាណកន្លះលាននាក់កាលពីថ្ងៃពុធទី ០១ ខែកុម្ភៈ បានចេញដើរតាមផ្លូវដង្ហែក្បួន ធ្វើបាតុកម្ម ដើម្បីសុំដំឡើងប្រាក់ឈ្នួលបន្ថែម។ សកម្មភាពនេះ ជាការចេញតវ៉ាដ៏ធំមួយមិនធ្លាប់ឃើញមានឡើយនៅអង់គ្លេស គិតក្នុងពេលជាង១០ឆ្នាំមកនេះ។ ប្រការនេះ បានធ្វើឱ្យសាលារៀនមួយចំនួនបង្ខំចិត្តបិទទ្វារផ្អាកការសិក្សា ហើយចរន្តដឹកជញ្ជូនសាធារណៈផ្សេងទៀតត្រូវបានរំខានផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារបារាំង AFP។
បាតុករលើកស្លាកទាមទារការដំឡើងប្រាក់ឈ្នួល
ដោយ

កម្មករនៅតំបន់អឺរ៉ុបទាំងមូល មិនថាតែនៅអង់គ្លេសឡើយ កំពុងរត់ប្រណាំងនឹងថ្លៃជីវភាពរស់នៅដែលកំពុងតែកើនឡើង។ សហជីពកម្មករកម្មករធំមួយនៅអង់គ្លេស ហៅកាត់ថា TUC បានដឹកនាំចលនាបាតុកម្មដ៏ធំមួយ ដែលពួកគេបានហៅវាថា ជាថ្ងៃតវ៉ាដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១១មក។

បាតុកម្មកាលពីថ្ងៃទី ០១ ខែកុម្ភៈនៅអង់គ្លេស ធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីមានចលនាដង្ហែក្បួនដ៏ធំស្រដៀងគ្នា បានធ្វើឡើងដែរនៅប្រទេសបារាំង ក្រោមការចូលរួមពីកម្មករប្រមាណជាង ១លាន២សែននាក់ ដើម្បីដាក់កំហិតឱ្យរដ្ឋាភិបាលក្រុងបារីសគិតគូរឡើងវិញពីផែនការដំឡើងអាយុចូលនិវត្តន៍នៅប្រទេសបារាំង។

ដោយឡែក សម្រាប់ការធ្វើបាតុកម្មនៅអង់គ្លេស ត្រូវបាន នាយករដ្ឋមន្ត្រីលោក រីសី ស៊ុនណាក់ អំពាវនាវឱ្យពលរដ្ឋទាមទារ ការដំឡើងប្រាក់ឈ្នួលក្នុងកំរិតមួយសមហេតុសមផល ហើយរដ្ឋក៏អាចទទួលយកបានដែរ។ លោកព្រមានថា ការទាមទារណាមួយ ដែលមានលក្ខណៈជ្រុលហួសហេតុ និងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលទីក្រុងឡុងដ៏ ក្នុងការទប់ស្កាត់កំណើនអតិផរណា។

ពីភាគីកម្មករវិញ បានចោទប្រកាន់លោក ស៊ុនណាក់ ថា មិនបានយកចិត្តទុកដាក់ចំពោះ ទុក្ខលំបាកដែលកម្មករធម្មតាៗដូចជាពួកគេកំពុងជួបប្រទះឡើយ។ កម្មករបានរអ៊ូរទាំពីប្រាក់ឈ្នួលរបស់ខ្លួនដែលមានកម្រិតទាប ពិបាកនឹងចំណាយគ្រប់គ្រាន់ក្នុងការរស់នៅប្រចាំថ្ងៃ ដែលតម្រូវឱ្យមានការចំណាយខ្ពស់ជាងមុន។

គួរជម្រាបថា ក្នុងចំណោមបាតុករជាងកន្លះលាននាក់ ដែលតវ៉ានៅអង់គ្លេស ក៏មានក្រុមគ្រូបង្រៀន អ្នកបើករថយន្តដឹកជញ្ជូនធំៗ និងកម្មករបម្រើការនៅអាកាសយានដ្ឋាន និងកំពង់ផែផងដែរ។ ប្រការនេះបានបង្អាក់ដល់ចរន្តដឹកជញ្ជូនមួយផ្នែកធំកាលពីថ្ងៃទី ០១ ខែកុម្ភៈ។

គួររំឭកថា នេះមិនមែនជាលើកទីមួយឡើយ ដែលអង់គ្លេសបានជួបប្រទះនឹងការតវ៉ាដូចនេះ គ្រាន់តែនៅពេលមុន មានបាតុករតែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ខណៈលើកចុងក្រោយនេះមានដល់ ៥០ម៉ឺននាក់។ កន្លងមកកម្មករស្ទើរតែគ្រប់វិស័យទៅហើយបានចូលរួមធ្វើបាតុកម្ម ក្នុងនោះរួមមាន បុគ្គលិកប្រៃសនីយ៍ មេធាវី ក្រុមគ្រូពេទ្យ និងកម្មករធ្វើការក្នុងវិស័យលក់រាយជាដើម។ ចលនាទាមទារប្រាក់ឈ្នួល ដែលកំពុងរីកផុសផុលកាន់តែខ្លាំងនេះធ្វើឡើងក្នុងពេលដែល អតិផរណានៅអង់គ្លេសកើនឡើងដល់ទៅ១១% ទំនិញឡើងថ្លៃ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពកម្មករ។

សូមបញ្ជាក់ថា គ្រាន់នៅ៦ខែចុងឆ្នាំ២០២២កន្លងទៅ កម្មករបានខកខានបំពេញការងាររបស់ពួកគេសរុបដល់ទៅ១លាន៦សែនម៉ោង ដោយសារតែការចេញធ្វើបាតុកម្ម។ ដោយឡែក គ្រាន់តែនៅខែវិច្ឆិកា តែឯងប៉ុណ្ណោះ មានជិត៥០ម៉ឺនម៉ោងធ្វើការ ត្រូវបានខាតបង់ ដោយសារតែការធ្វើចេញបាតុកម្ម។ នេះបើតាមទិន្នន័យពីការិយាល័យជាតិស្ថិតិរបស់អង់គ្លេស៕




អត្ថបទបន្ទាប់


ពលរដ្ឋអង់គ្លេសកន្លះលាននាក់ ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មាន ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល

កម្មករនិយោជិក នៅអង់គ្លេសប្រមាណកន្លះលាននាក់កាលពីថ្ងៃពុធទី ០១ ខែកុម្ភៈ បានចេញដើរតាមផ្លូវដង្ហែក្បួន ធ្វើបាតុកម្ម ដើម្បីសុំដំឡើងប្រាក់ឈ្នួលបន្ថ…

ទិន្នផលដែកថែបពិភពលោកក្នុងឆ្នាំ២០២២ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំមកនេះ

ទិន្នផលដែកថែបរបស់ពិភពលោកក្នុងឆ្នាំ២០២២ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីតម្រូវការធ្លាក់ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ