អត្ថបទក្រុមហ៊ុន

ចុម!!! ស្ងាត់ៗ មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំថ្មីមួយនៅកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍គម្រោងផ្ទៃដីជាង៣០០ហិកតា នៅលើផ្លូវជាតិលេខ៥


ផ្លូវជាតិលេខ៥ ដែលជាផ្លូវតភ្ជាប់រវាងប្រទេសសមាជិកអាស៊ានជាមួយប្រទេសកម្ពុជា ត្រូវបានរាជដ្ឋាភិបាលដាក់ក្នុងផែនការអភិវឌ្ឍន៍ជាអាទិភាព។ ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើនត្រូវបានផ្លាស់ប្តូរទីតាំង ព្រមទាំងបង្កើតថ្មីនៅលើតំបន់សក្តានុពលសេដ្ឋកិច្ចមួយចំនួន ជាពិសេស គឺផ្លូវជាតិលេខ៥ ស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង ដែលកំពុងតែកើនឡើងជារៀងរាល់ឆ្នាំ។
គម្រោង ដឺ អាណាចក្រ លាតសម្ធឹងតាមបណ្ដោយផ្លូវជាតិលេខ ៥

ទន្ទឹមនឹងនេះ ការរីកចម្រើន និងតម្រូវការនៃភាពសម្បូរបែបរបស់ប្រជាជន បានធ្វើអោយវិស័យអចលនទ្រព្យនៅតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយក្នុងនោះក៏មានក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងក្នុងវិស័យអចលនទ្រព្យថ្មីមួយ បាននឹងកំពុងរៀបចំអភិវឌ្ឍន៍គម្រោង ដឹ អាណាចក្រ (The Anajak) ស្ថិតនៅលើផ្លូវជាតិលេខ៥ ផ្ទាល់តែម្តង ដែលមានទំហំផ្ទៃដីជាង៣០០ហិកតា សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បែរមុខទៅរកទន្លេសាប។

គួរបញ្ជាក់ផងដែរថា ហនុមាន អ៊ីស្ទេត (Hanuman Estate) ត្រូវបានបង្កើតឡើងដោយស្ថាបនិកអ្នកជំនួញស្ត្រីដ៏ល្បីល្បាញមួយរូប ដែលមានបទពិសោធន៍ក្នុងការដឹកនាំនិងវិនិយោគវិស័យសំណង់និងអចលនទ្រព្យជាង១៥ឆ្នាំ​ គឺលោកជំទាវ ខៀវ សស៊ីលៀប ដែលលោកជំទាវក៏ជាស្ថាបនិករបស់ ហនុមាន ប៊ែវើរីជីស (Hanuman Beverages)។​

ចក្ខុវិស័យដ៏វែងឆ្ងាយ របស់ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គឺចង់ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងឈានមុខគេ ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា​ តាមរយៈគំនិតស្នាដៃក្នុងការអភិវឌ្ឍបរិបទនៃការរស់នៅក្នុងគម្រោងរបស់ខ្លួន​ ប្រកបដោយស្ដង់ដារខ្ពស់ ព្រមទាំងគុណតម្លៃ និងគុណភាពនៃសំណង់។​ តាមរយៈបេសកកម្មក្នុងការវិនិយោគលើវិស័យអចលនវត្ថុ សាងសង់លំនៅឋាន នឹងផ្តួចផ្តើមក្នុងការប្រែមុខមាត់ថ្មីនៅក្នុងទីក្រុង ដើម្បីឆ្ពោះទៅរកឧត្តមភាពនៃអនាគតរបស់កម្ពុជា។

គម្រោង​ ដឹ អាណាចក្រ របស់ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត គឺជាគម្រោងទី១ដែលបង្កើតឡើងដោយរួមបញ្ចូលគំនិតច្នៃប្រឌិតខ្ពស់ពីក្រុមអ្នកបច្ចេកទេសជាតិនិងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទនៃការរស់នៅថ្មីៗតាមសម័យកាលចុងក្រោយ។ ក្រោមគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តខ្ពស់ ហនុមាន អ៊ីស្ទេត មិនត្រឹមតែសាងសង់នូវផ្ទះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងសាងសង់នូវលំនៅឋានប្រកបដោយបរិយាកាសសុខដុមរមនានៃក្រុមគ្រួសារ មិត្តភ័ក្តិ សម្រាប់ជាការជួបជុំគ្នា និងជាកន្លែងរស់នៅប្រកបដោយសុភមង្គល។

គម្រោង​ ដឹ អាណាចក្រ បានរៀបចំផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមជាមួយរចនាបទនៃសួនច្បារដ៏ធំៗស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះមានផ្លូវទំហំដល់ទៅ៣៤ម៉ែត្រ មានផ្លូវសម្រាប់ជិះកង់ និងទីធ្លាធ្វើលំហាត់ប្រាណដ៏ធំទូលាយ អមដោយទេសភាពធម្មជាតិនៃព្រែកតាទែន ដែលបង្កើតបានជាជីវិតរស់នៅមួយពោរពេញទៅដោយផាសុកភាពផ្លូវចិត្ត និងសុវត្ថិភាពផ្លូវកាយ។​ លើសពីនេះ គម្រោងដឹ អាណាចក្រ របស់ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត នេះក៏មានមានវីឡាទោលទំនើប និងប្រណិត ផ្ទះភ្លោះ អគារពាណិជ្ជកម្ម ផ្ទះអាជីកម្មជាច្រើនប្រភេទសម្រាប់បង្កើតសហគមន៍រស់នៅចម្រុះ។

បទពិសោធន៍រស់នៅថ្មីដ៏ល្អដែលកម្រមានបែបនេះ នឹងមាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ហនុមាន អ៊ីស្ទេត (The ANAJAK by Hanuman Estate) ហើយនឹងចាប់បើកលក់ក្នុងពេលឆាប់ៗនេះ!

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០៩៥ / ០៩៨ ៣៣៩ ៣៣៩៕

None



អត្ថបទបន្ទាប់


វិស័យរដ្ឋ និងឯកជនចិនជួបគ្នា ដើម្បីរកដំណោះស្រាយវិបត្តិបំណុល និងអចលនទ្រព្យក្នុងប្រទេសចិន

អ្នកជំនាញទីប្រឹក្សារដ្ឋចិនមួយក្រុមកាលពីថ្ងៃច័ន្ទទី០៨ វិច្ឆិកា បានជួបពិភាក្សាគ្នាជាមួយវិស័យឯកជន រួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យធនាគា…

រោងចក្រស្រាបៀរតម្លៃរាប់រយលានដុល្លារធំៗចំនួន២ បានសម្ពោធបើកដំណើរការនៅឆ្នាំ២០២១

បើទោះបីជា នៅឆ្នាំ២០២១នេះ មានវិបត្តិកូវី១៩ បានបង្កជាបញ្ហាច្រើនយ៉ាងណាក្ដី ប៉ុន្ដែ សកម្មភាពការវិនិយោគ និងបើកដំណើរការអាជីវកម្មថ្មីៗ នៅតែមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ