ការប្រមូលផលស្រូវ

រដ្ឋមន្រ្តីក្រសួងកសិកម្មថា ស្រូវវស្សានៅឆ្នាំ២០២០ នឹងប្រមូលផលបាន ៨,៥ លានតោន


រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការប្រមូលផលស្រូវនៅឆ្នាំ២០២០ នេះរំពឹងថា ទទួលបានទិន្នផលនៅតែល្អប្រសើរ បើទោះបីជា កម្ពុជាឆ្នាំនេះតំបន់ខ្លះក្នុងខេត្តមួយចំនួន រងផលប៉ះពាល់ដោយសារទឹកជំនន់ក្តី តែក៏នឹងអាចប្រមូលផលស្រូវវស្សាបានរហូតដល់ទៅ ៨លាន ៥សែនតោន ដោយមានកំណើនលើស ឆ្នាំ២០១៩ ប្រមាណ ៤ភាគរយ។
សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០% (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ​បានគូស​បញ្ជាក់​ថា តាមការព្យាករ​របស់​ក្រសួង​កសិកម្ម ការប្រមូល​ផល​ស្រូវ​វស្សា​ឆ្នាំ​២០២០នេះ នៅតែ​រក្សាបាន​កំណើន​ល្អ ដោយនឹង​កើន​ក្នុង​កម្រិត​ចន្លោះ​ពី ២០ម៉ឺន ទៅ៣០ម៉ឺន​តោន ខណៈ​បច្ចុប្បន្ន​ការប្រមូល​ផលស្រូវ​សម្រេច​បាន​ជិត ៨០ភាគរយ ស្មើនឹង​ជិត ៧លាន​តោន។

ឯកឧត្តមបន្តថា ផ្អែកតាមលទ្ធផល​ដែលសម្រេច​បាន​នៅឆ្នាំនេះ កម្ពុជា​នឹងមិន​ជួបបញ្ហា​កង្វះស្បៀង​នោះឡើយ ហើយជា​ពិសេស​ចំពោះ​ការចាប់ផ្តើម​ការដាំស្រូវ​ប្រាំង​នាពេលនេះ ក៏សម្រេច​បាន​ជាង ៧០ភាគរយ​ហើយដែរ នៃផែនការ ដែលបាន​ដាក់ចេញ​ឲ្យអនុវត្ត ប្រមាណជិត ៤៦ ម៉ឺនហិកតា។

យោងតាម​របាយការណ៍​ក្រសួង​កសិកម្ម ក្នុងរយៈពេល​ ១១ ខែឆ្នាំ ២០២០ ការនាំចេញ​អង្ករ​របស់​កម្ពុជា​កើន​ឡើង​ជិត ១៧ ភាគរយ​ជាមួយ​នឹងបរិមាណ​សរុប ៦០ម៉ឺន តោន​ស្មើនឹងតម្លៃជា​ទឹកប្រាក់​ ៤១៥ ​លានដុល្លារ។ ប៉ុន្តែ បើគិតពី​ផលិតផល​កសិកម្ម​ចំនួន​ ៦៧ មុខ ទៅកាន់​គោលដៅ​ចំនួន​ ៤៦ប្រទេស ក្រៅតែ​ពីផលិត​ផល​អង្ករ កម្ពុជា​ក៏​មានការ​នាំចេញ​ផលិតផល​កសិកម្ម​ដទៃទៀត ដែលមាន​បរិមាណ​សរុប​ដល់ទៅ ប្រមាណ​ជាង ៥លានតោន រួមមាន ដំឡូង​មី​ក្រៀម ល្ងរ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទី គ្រាប់ពោត និងផ្លែស្វាយស្រស់ជាដើម។ល។

ទាក់ទិននឹងការនាំចេញនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី​ក្រសួង​កសិកម្មបានអះអាងទៀតថា ក្នុងពេល​បច្ចុប្បន្ននេះ ផែនការនាំចេញ​នៅក្នុង​វិស័យ​កសិកម្ម គឺនៅតែមាន​បញ្ហាស្មុគស្មាញ​មួយចំនួន ដោយសារតែ​វិស័យឯកជន ដែលជា​អ្នកនាំចេញ​មិនទាន់​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​គ្នា​នៅឡើយ ដែលធ្វើឲ្យយើង​ជួបការ​លំបាក​ក្នុងការ​ប្រកួតជែង​ជាមួយ​នឹងប្រទេស​ជិតខាង ដែលជា​អ្នកនាំចេញ​ដូចគ្នា ដូច្នេះ​នៅក្នុង​សប្តាហ៍​នេះ ក្រសួង​កសិកម្ម និងជួបប្រជុំ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​រក​ដំណោះស្រាយ​បង្កើត​ឲ្យ​មាន​ការប្រមូល​ផ្តុំ​ចំពោះ អ្នក​នាំចេញ​ផលិតផល​កសិកម្មមួយនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ SAPC ពីកម្រិត “bb-” ទៅកម្រិត “bb”

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី ១៦ ខែ ធ្នូឆ្នាំ២០២០ បានទទួលការដំឡើងចំណាត់ថ្នាក់ Stand-Alo…

មូលនិធិអាជីវកម្ម SADIF របស់​ Smart Axiata វិនិយោគ​លើ​ក្រុមហ៊ុនថ្មី​ ២​បន្ថែមទៀត

ព័ត៌មាន
មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ អំពីការ​វិនិយោគ​ចុង​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ