អត្ថបទពាណិជ្ជកម្ម

ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០ លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា


ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី និងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមបរិច្ចាគបរិក្ខារពេទ្យ មួយចំនួនដល់មន្ទីរពេទ្យកុមារអង្គរ ដែលមានតម្លៃជាទឹកប្រាក់សរុប ៨០លានរៀល។ ការចូលរួមបរិច្ចាគនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ និងមើលឃើញពីភាពចាំបាច់នៃគ្រឿងបរិក្ខារពេទ្យទាំងនេះ ក្នុងការជួយសង្គ្រោះអ្នកជំងឺទាំងអស់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងមូល។
ធនាគារ ហត្ថា ចូលរួមបរិច្ចាគបរិក្ខារពេទ្យ ដែលមានតម្លៃ ៨០ លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា
ដោយ

ការបរិច្ចាគបរិក្ខារពេទ្យនេះ រួមមានការតំឡើងប្រព័ន្ធបន្សុទ្ធទឹកវេជ្ជសាស្ត្រ និង ឧបករណ៍ Ophthalmoscope និង Retinoscopy (Welch Allyn) សម្រាប់ការធ្វើរោគវិនិច្ឆ័យភ្នែក ក្រោមប្រធានបទ “រួមគ្នាសាងអនាគតកុមារកម្ពុជា” ព្រមទាំងផ្តល់ជូននូវសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថា ធនាគារ​ ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម យល់ច្បាស់អំពីសារៈ​សំខាន់នៃ​ការជួយ​ដល់សហគមន៍ និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល និងសសរស្តម្ភមួយ​នៃកិច្ចការងារ​សង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។

លោក Wee Mun Seng ប្រធានអគ្គនាយកស្តីទី នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចការងារ​ទំនួលខុសត្រូវសង្គម​របស់ធនាគារ ហត្ថា យើងយល់យ៉ាងច្បាស់អំពីទស្សនៈវិស័យ និងបេសកកម្មរបស់មន្ទីពេទ្យកុមារអង្គរក្នុងការជួយ​សង្គ្រោះ​ដល់អ្នកជំងឺដែលជាកុមារមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេសដែលបានមកទទួលសេវាព្យាបាលនៅទីនេះ ហើយការផ្តល់​ជូននូវ​បរិក្ខារពេទ្យរបស់ធនាគារ ហត្ថា គឺជាចំណែកមួយក្នុងការចូលរួមថែទាំ និងព្យាបាលដល់ការកុមារកម្ពុជា​ដែលជាធនធាន​ដ៏សំខាន់សម្រាប់កម្ពុជានាពេល​​អនាគត។ ការផ្តល់ជូននៅថ្ងៃនេះ គឺពិតជាជួយដល់មន្ទីរពេទ្យក្នុងការផ្តល់​សេវាកម្មកាន់តែល្អ​ប្រសើរបន្ថែមទៀត និងមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺទាំងអស់”។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា “ជំនួយសប្បុរស និងការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា បានជះឥទ្ធិពលវិជ្ជមានដល់ជីវិតកុមាររាប់ម៉ឺននាក់តាមរយៈសេវាកម្ម ការព្យាបាល និងគម្រោងរបស់មន្ទីរពេទ្យ។ យើងមានកិត្តិយស​ដែលមានធនាគារ ហត្ថា ជាដៃគូ ហើយរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។”

ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្ម​ផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុង​ត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយ​ភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

None



អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃ កំពុងបង្កើនវិធានការប.ង្ក្រា.បលើគណនីធនាគារខុស.ច្បាប់ ក្រោយពលរដ្ឋចាញ់.បោ.កលុយអស់រាប់រយពាន់លានដុល្លារនៅពីរឆ្នាំកន្លងមកនេះ

ធនាគារកណ្ដាលថៃ កំពុងបង្កើនវិធានការបង្ក្រាបលើគណនីធនាគារខុសច្បាប់ដែលត្រូវបានប្រើប្រាស់ក្នុងអំពើឆបោកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ខណៈដែលអតិថិជ…

ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ចុះហេតុអ្វីកម្ពុជាទើបចាប់ផ្តើមសាងសង់នៅឆ្នាំនេះ?

បើមិនមានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបញ្ចប់កុំឱ្យយប់យូរសុបិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ