អត្ថបទក្រុមហ៊ុន

ធនាគារ ហត្ថា ចុះកិច្ចសហការនឹងក្រុមហ៊ុនចំនួន២ ដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល


ធនាគារ ហត្ថា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Zillennium និងក្រុមហ៊ុន Vtrust Appraisal ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ សំដៅរួមចំណែកពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ព្រមទាំងបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលវិស័យទាំងពីរនេះបានក្លាយជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ការចុះកិច្ចសហការដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល នៃធនគារ ហត្ថា និងក្រុមហ៊ុន Zillennium, ក្រុមហ៊ុន Vtrust Appraisal
ដោយ

ក្រុមហ៊ុនទាំងបីនេះ បានរៀបចំចុះហត្ថលេខាលើកិច្ចសហការ ដាច់ដោយឡែកពីរផ្សេងៗគ្នា ក្នុងពេលតែមួយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លើគោលបំណង ជំរុញឱ្យវិស័យធនាគារ​ និងវិស័យអចលនទ្រព្យ អាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក​ ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល ឱ្យកាន់តែទូលំទូលាយដល់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាឥណទានពេលវេលាដល់អ្នកប្រើប្រាស់។ ក្នុងនោះ ការវាយតម្លៃការស្នើសុំប្រាក់កម្ចីជាមួយធនាគារ ហត្ថា នឹងមានភាព​ជឿនលឿន​ និង​រហ័ស​ ការព្រោះការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដើម្បីវាយតម្លៃ​ទ្រព្យ​ហៅថា “indication plus”​ របស់​ក្រុមហ៊ុន​VTrust ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal ​បានថ្លែងក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ។

លោក វង្ស សុខាល៖ «​ពីមុនការវាយតម្លៃអចលនទ្រព្យ ប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេលខ្លីប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យនោះ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នក​ប្រើប្រាស់អាច​​ចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ​ បានគ្រប់ពេលវេលា ​ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់​ ព្រមទាំងបាន​ដឹងពីតម្លៃអចលនទ្រព្យ​គ្រប់ទីកន្លែងនៅទូទាំងប្រទេស»។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារ ហត្ថា មានប្រសាសន៍ថា​ ការ​សម្រេចកិច្ចសហការនៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យ សម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal ។

លោកឧកញ៉ា៖ «ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក  ដើម្បីភាពរីកចម្រើនទាំងអស់គ្នា»។

បច្ចេកវិទ្យា​ឌីជីថល Indication Plus Platform គឺជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើប​ ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ​ចងជាប្រព័ន្ធ​រូបមន្តត្រឹមត្រូវដោយ​អ្នកជំនាញ និងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។  មិនថែមតែប៉ុណ្ណោះ នាពេលអនាគតដ៏ខ្លីខាងមុខនេះ ការទូទាត់សម្រាប់សេវាកម្មអចលនទ្រព្យនឹងកាន់តែមានភាពងាយស្រួល ដោយសារអតិថិជនអាចប្រើប្រាស់ Hattha mobile និង Z1 App ដែលអាចធ្វើការបង់ប្រាក់សម្រាប់សេវាកម្មអចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស។

ជម្រាបជូនថា ធនាគារ​ ហត្ថា បានវិវឌ្ឍខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា បានកើនដល់ប្រមាណ ២ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ១៩៩៤​។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកសាខារហូតដល់ ១៧៧សាខា និងដាក់ដំណើរការម៉ាស៊ីនអេធីអឹមចំនួន១៣៧ នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះ នឹងក្លាយជាការរួមចំណែកដ៏សំខាន់​ ក៏ដូចជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី៕

None



អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង ប្រកាសថាចិនត្រៀមរួចហើយសម្រាប់ការចាប់ផ្តើមកីឡាអូឡាំពិកនៅថ្ងៃទី៤កុម្ភៈ ទោះគ្មានការចូលរួមពីលោកខាងលិចមួយចំនួន

ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថា តាមវីដេអូមួយទៅកាន់ការបើកសម័យប្រជុំលើកទី១៣៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ន…

បណ្ឌិត្យសភា CADT និងធនាគារហ្វីលីព សហការផ្តល់កម្ចីសិក្សាបច្ចេកវិទ្យាឌីជីថល

នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍ឌីជីថល នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ