ចិនត្រៀមរួចរាល់សម្រាប់កីឡាអូឡាំពិក

លោក ស៊ី ជីនពីង ប្រកាសថាចិនត្រៀមរួចហើយសម្រាប់ការចាប់ផ្តើមកីឡាអូឡាំពិកនៅថ្ងៃទី៤កុម្ភៈ ទោះគ្មានការចូលរួមពីលោកខាងលិចមួយចំនួន


ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងសុន្ទរកថា តាមវីដេអូមួយទៅកាន់ការបើកសម័យប្រជុំលើកទី១៣៩ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដោយបានសង្កត់ធ្ងន់ថា ប្រទេសចិនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រកួតកីឡាអូឡាំពិក និងលើកកម្ពស់ស្មារតីអូឡាំពិកយ៉ាងខ្ជាប់ខ្ជួន។
ព្រឹត្តិការណ៍កីឡាអូឡាំពិក

ថ្នាក់ដឹកនាំ​កំពូល​រូប​នេះ បាន​និយាយ​ថា កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ​២០២២ នឹង​ចាប់​បើក​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​០៤​ខែកុម្ភៈ ហើយ​លោក​ប្រធានាធិបតី​ចិន ជឿ​ថា គ្រប់​គ្នា​នឹង​កំពុង​រង់ចាំ​តាមដាន​មក​លើ​ប្រទេស ចិន​។ លោក​ស៊ី បាន​បន្ថែម​ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ប្រកបដោយ​សុវត្ថិភាព និង​ដ៏​អស្ចារ្យ​មួយ​ទៅ​កាន់​ពិភពលោក​។

ទោះបី​មានការ​អុកឡុក​ពី​មេរោគ​កូ​វី​ដ​១៩ និង​ភាព​ចម្រូងចម្រាស​ជា​ច្រើន​រវាង​ចិន និង​ប្រទេស​លោក​ខាងលិច​នៅ​មុន​ការ​ចូល​មក​ដល់​នៃ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ក៏​ពិតមែន ប៉ុន្តែ​ព្រឹត្តិការណ៍​កីឡា​ខាងលើ​នេះ នឹង​ត្រូវធ្វើ​ឡើង​ដោយ​រលូន និង​ប្រកបដោយ​សុវត្ថិភាព​។ នេះ​ជា​ការ​អះអាង​ដោយ​ការ​ជឿជាក់​ព្រម​ៗ​គ្នា ពី​ថ្នាក់ដឹកនាំ​ក្រុង​ប៉េ​កាំ​ង និង​អ្នក​រៀបចំ​កម្មវិធី​អូ​ឡាំង​ពិ​ក​។

ដូច​ការ​ព្រាង​ទុក​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ​២០២២​ដែល​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៤​កុម្ភៈ​ដល់​ថ្ងៃ​ទី​២០​កុម្ភៈ​ឆ្នាំ​២០២២ ដែល​មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ជិត​៣​ពាន់​នាក់ មក​ពី​៩១​ប្រទេស​។ ទន្ទឹម​នឹង​នេះ ទីក្រុង​ប៉េ​កាំ​ង​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​រួច​ទៅ​ហើយ នូវ​បញ្ជី​ឈ្មោះ​មេដឹកនាំ​ប្រទេស ដែល​នឹង​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​កីឡា​អូ​ឡាំ​ពិ​ក​។ ដោយសារ​ពហិការ​ការទូត​របស់​ប្រទេស​លោក​ខាងលិច នាំមុខ​ដោយ​អា​មេ​រិ​ក បញ្ជី​ឈ្មោះ​មេដឹកនាំ​ប្រទេស ដែល​មាន​វត្ត​មាននៅ​ទីក្រុង​ប៉េ​កាំ​ង មិនសូវ​ច្រើន​ប៉ុន្មាន​ទេ​។

នៅ​ក្នុង​បញ្ជី​នោះ​គេ​ឃើញ​មានឈ្មោះ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន ដែល​កំពុង​មាន​ទំនាក់ទំនង​ល្អក់កករ ជាមួយ​បស្ចិម​លោក តួយ៉ាង​ដូច​ជា​លោក​ប្រធានាធិបតី​រុ​ស្ស៊ី វ្លា​ឌី​មៀរ ពូ​ទី​ន ដែល​កំពុង​តានតឹង​ខ្លាំង​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន​។ ក្រៅពី​នោះ​នៅ​មាន​ប្រទេស​ដែល​ជា​មិត្ត និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន​មួយ​ចំនួន ក៏​នឹង​មាន​វត្ត​នៅ​ក្នុង​ថ្ងៃ​កម្មវិធី​ផង​ដែរ​។

សូម​ជម្រាប​ថា ត្រូវ​បាន​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ប្រទេស​លោក​ខាងលិច បាន​ធ្វើ​ពហិកា​ការទូត ដោយ​មិន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បើក​សម្ពោធ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក រដូវរងា​នោះ​ទេ ដើម្បី​ជា​ការ​ប្រឆាំង​នឹង​ការ​រំលោភសិទ្ធិ​ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​។ បន្ថែម​ពីលើ​នេះ អា​មេ​រិ​កបាន​ព្យាយាម​ស្នើ​ឲ្យ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កុំទៅ​ចូលរួម​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​លោក Guterres បដិសេធ​។

សូម​បញ្ជាក់​ដែរ​ថា សម្រាប់​ភាគី​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ក៏​បាន​យាង​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ដើម្បី​យាង​ចូលរួម​ពិធី​បើក​សម្ពោធ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ​២០២២​នេះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិរូបិយវត្ថុអន្តរជាតិអនុម័តប្រាក់កម្ចី១ពាន់លានដុល្លារ ឲ្យប្រទេសប៉ាគីស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១ ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថ…

ធនាគារ ហត្ថា ចុះកិច្ចសហការនឹងក្រុមហ៊ុនចំនួន២ ដាក់ឱ្យប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យតាមប្រព័ន្ធឌីជីថល

ព័ត៌មាន
ធនាគារ ហត្ថា បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Zillennium និងក្រុមហ៊ុន Vtrust Appraisal ក្នុងការស្វែងរកដំណោះស្រាយថ្មីៗ សំដៅរួមចំណែកពង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ