វិស័យពាណិជ្ជកម្ម

ក្រោយគំរាមដាក់ពន្ធ១០០% លោក ត្រាំ អះអាងប្រាប់គេឯងថា លោកគ្រាន់តែចង់ជួយចិន មិនមែនធ្វើបាបនោះទេ


ក្រោយបានបង្ហាញការខឹងច្រឡោតតោតតូង និងគំរាមដាក់ពន្ធគយ១០០% ព្រមទាំងលុបចោលជំនួបជាមួយលោក ស៊ី ជីនពីង បានប៉ុន្មានថ្ងៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាម៉េរិកបានចេញមកអះអាងជាថ្មីប្រាប់គេឯងកុំឱ្យបារម្ភចំពោះប្រទេសចិន ព្រោះលោកគ្រាន់តែចង់ជួយប្រទេសចិនមិនមែនចង់ធ្វើបាបនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានខឹងសម្បារយ៉ាងខ្លាំង និងបានគំរាមថា លោកនឹងដាក់ពន្ធបន្ថែម១០០%លើទំនិញចិនចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងការរឹតបន្ដឹងការនាំចេញរ៉ែដីកម្រទៅកាន់សហរដ្ឋអាម៉េរិករបស់ចិន។ មិនតែប៉ុណ្ណោះលោក ត្រាំ ក៏បានគំរាមលុបចោលកិច្ចប្រជុំកំពូលជាមួយសមភាគីចិនលោក ស៊ី ជីនពីង នៅចុងខែនេះនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដែលធ្វើឱ្យមានការព្រួយបារម្ភចំពោះចំពោះការឡើងកម្តៅនៃសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ក្រសួងពាណិជ្ជកម្មចិនបានហៅការគំរាមកំហែងពន្ធរបស់លោក ត្រាំ ថា ជាគំរូធម្មតានៃស្តង់ដាពីរ។

ក្រសួងពាណិជ្ជកម្មរបស់ចិនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនបានប្រកាសពីការបង្កើនការត្រួតពិនិត្យការនាំចេញលើលោហៈកម្រមួយចំនួន ដោយដាក់កម្រិតលើការផ្ទេរបច្ចេកវិទ្យា ដែលគេត្រូវការនៅក្នុងការជីក និងចម្រាញ់រ៉ែកម្រ និងបច្ចេកវិទ្យាសម្រាប់ការផលិត និងការកែច្នៃវត្ថុធាតុដើមមេដែកផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ សហរដ្ឋអាម៉េរិកមានគម្រោងដាក់កំហិតលើការនាំចេញកម្មវិធីសំខាន់ ៗទាំងអស់ទៅកាន់ប្រទេសចិន ហើយលោក ត្រាំ ក៏បានផ្តល់សញ្ញាថា លោកអាចនឹងទប់ស្កាត់ការនាំចេញគ្រឿងបន្លាស់យន្តហោះរបស់ក្រុមហ៊ុន Boeing ទៅកាន់ប្រទេសចិនផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមយករថភ្លើងចាស់ៗកែច្នៃ និងតុបតែងដ៏ស្រស់ស្អាត សម្រាប់ដឹកភ្ញៀវទេសចរ

ក្នុងគោលបំណងអភិរក្ស និងចង់ឲ្យភ្ញៀវទេសចរបរទេសស្គាល់ច្បាប់របស់វៀតណាម ក្រុមហ៊ុនវៀតណាម រ៉ែលវេ បានសហការជាមួយដៃគូអភិវឌ្ឈន៍ និងកែច្នៃសេវាកម្…

សេដ្ឋកិច្ចពិភពលោក នឹងប្រឈមហានិភ័យធំៗ៣នៅឆ្នាំ២០២៦

កាលពីពេលថ្មីៗមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសម្រាលការព្រួយបារម្ភអំពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៥ នេះ ហើយការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ