ជប៉ុននិងអូស្ត្រាលី

ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន


ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន។ និងរឿងសំខាន់មួយទៀតពាក់ព័ន្ធនឹងជប៉ុនស្នើឥណ្ឌូនេស៊ីលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្ម ក្រោយបារម្ភពីតម្រូវការខ្វះខាត ។ និងរឿងសំខាន់១ទៀត ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងសាងសង់រោងចក្រផលិយអាគុយរថយន្តនៅអាមេរិក ។ រឿងសំខាន់ចុងក្រោយទាក់ទងនឹង អាមេរិក និងអាល្លឺម៉ង់ គាំទ្រប្រទេសលីទុយអានីឲ្យឈ្លោះជាមួយចិន ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់ ។
ជប៉ុន និងអូស្ត្រាលី ចុះកិច្ចព្រ​មព្រៀងសហការលើវិស័យយោធា
ដោយ

ឥឡូវនេះ​យើង​មក​ចាប់អារម្មណ៍​រឿងរ៉ាវ​សំខាន់​មុនគេ​ជុំវិញ​ទៅ​នឹង​ប្រធានបទ ជប៉ុន និង​អូស្ត្រាលី​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ប្រឆាំង​ការ​កើនឡើង​នៃ​កម្លាំងយោធា​ចិន​។ ប្រទេស​ជប៉ុន និង​អូស្ត្រាលី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ ដើម្បី​បង្កើន​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​លើ​វិស័យ​ការពារ​ជាតិ ដែល​វា​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយបង្អស់​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​កម្លាំងយោធា និង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

Story: កិច្ចព្រមព្រៀង​មួយ​នេះ ត្រូវ​បាន​ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា ក្រោម​វត្តមាន នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) និង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កុ​ត ម៉ូ​រី​សុ​ន (Scott Morrison) តាម​រយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​។

គួរ​កត់​សម្គាល់ថា កិច្ចព្រមព្រៀង​ខាងលើ​នេះ​ត្រូវ​បាន​ភាគី​ទាំង​ពីរ​ធ្វើការ សម្របសម្រួល​នឹង​តាក់តែង​ឡើង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ក្នុង​ពិធី​ចុះហត្ថលេខា លោក ម៉ូ​រី​សុ​ន បាន​និយាយ​ថា កិច្ចព្រមព្រៀង​លើ​វិស័យ​យោធា ហៅ​កាត់​ថា RAA ដែល​ជា​កិច្ចព្រមព្រៀង​លើក​ដំបូង​របស់​ប្រទេស​ជប៉ុន នឹង​អនុញ្ញាត​ឱ្យ​យោធា​អូស្ត្រាលី និង​ជប៉ុន​ធ្វើការ​យ៉ាង​រលូន​ជាមួយ​គ្នា​លើ​ប្រតិបត្តិការ​ការពារ​ជាតិ និង​មនុស្សធម៌​។

លោក​បន្ត​ថា ប្រទេស​ជប៉ុន​គឺជា​ដៃគូ​ជិត​ស្និទ្ធ​បំផុត​របស់​អូស្ត្រាលី​នៅ​តំបន់​អាស៊ី ហើយ​ភាព​ជា​ដៃគូ​នេះ គឺ​តំណាង​ឲ្យ​ការ​ជឿ​ទុកចិត្ត​រួម​គ្នា​រវាង​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​អស្ចារ្យ​ទាំង​ពីរ ដែល​តែង​ប្តេជ្ញា​ចិត្ត​ចំពោះ​នីតិរដ្ឋ សិទ្ធិ​មនុស្ស ពាណិជ្ជកម្ម​សេរី និង​ភាព​សេរី បើកចំហ​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​។

គួរ​កត់​សម្គាល់ថា ជប៉ុន​មាន​កិច្ចព្រមព្រៀង​យោធា​បែប​នេះ​មិន​ច្រើន​ឡើយ ពោល​គឺ​ក្រៅពី​អូស្ត្រាលី ជប៉ុន​មាន​កិច្ចព្រមព្រៀង​បែប​នេះ តែ​ជាមួយ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ តាំង​តែ​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​២​មក​ម្ល៉េះ​។

កិច្ចព្រមព្រៀង RAA នេះ​នឹង​ក្លាយជា​សន្ធិសញ្ញា​ដ៏​សំខាន់​មួយ ដែល​បើក​ទំព័រ​ថ្មី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ការពារ​ជាតិ និង​សន្តិសុខ​កម្រិត​ខ្ពស់​សម្រាប់​សម្ព័ន្ធមិត្ត​ទាំង​ពីរ​។

សូម​ជម្រាប​ថា អូស្ត្រាលី​បាន​និង​កំពុងធ្វើការ​ជាមួយ​ប្រទេស​ឥណ្ឌា សហរដ្ឋអាមេរិក អង់គ្លេស និង​ជប៉ុន ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការពារ​ជាតិ ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល និង​កម្លាំង​របស់​ប្រទេស​ចិន រួម​ទាំង​សម្ពាធ​របស់​ប៉េ​កាំ​ង​ទៅ​លើ​តៃវ៉ាន់ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់ និង​ជម្លោះ​ពាណិជ្ជកម្ម​ផង​ដែរ​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងតម្លៃម្ហូបអាហារ

ព័ត៌មាន
ទោះបីជាប្រទេសថៃពេលនេះកំពុងប្រឈមមុខនឹងការកើនឡើងយ៉ាងខ្លាំងនៃតម្លៃអាហារដូចជា បន្លែ សាច់ជ្រូក ស៊ុត ប្រេងឆា អង្ករ និងគ្រឿងទេសផ្សេងទៀតក៏ដោយច…

ចិនបើកការត្រួតពិនិត្យបន្ទាន់លើចំណអាហារ និងផ្លែឈើនាំចូលពីថៃ និងវៀតណាមក្រោយរកឃើញមានផ្ទុកកូវីដ១៩

ព័ត៌មាន
ទីក្រុង និងតំបន់មួយចំនួនរបស់ចិន បានចាប់ផ្តើមត្រួតពិនិត្យជាបន្ទាន់ដើម្បីស្វែងរកមេរោគកូវីដ១៩ លើអាហារ និងផ្លែឈើដែលបានបញ្ជានិងនាំចូលពីប្រទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ