ឥណ្ឌនេស៊ីត្រៀមពិនិត្យមើលច្បាប់ប្រាក់ឈ្នូលអប្បបរមារបស់ខ្លួនឡើងវិញ

ក្រោយផ្ទុះការតវ៉ាជុំវិញរឿងប្រេងឡើងថ្លៃ ឥណ្ឌូនេស៊ីត្រៀមត្រួតពិនិត្យមើលច្បាប់ប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឡើងវិញ


ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារ ទី ១៣ ខែកញ្ញាថា ប្រទេសឥណ្ឌូនេស៊ីនឹងធ្វើការពិនិត្យឡើងវិញនូវប្រាក់ឈ្នួលអប្បបរមា និងច្បាប់ការងារផ្សេងទៀតឡើងវិញ បន្ទាប់ពីសហជីពនៅក្នុងប្រទេសមួយនេះ បានធ្វើការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការដំឡើងថ្លៃប្រេងសាំង ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ ខណៈដែលប្រាក់ចំណូលរបស់ពួកគេមិនមានការដំឡើងនោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
ក្រោយផ្ទុះការតវ៉ាជុំវិញរឿងប្រេងឡើងថ្លៃ ឥណ្ឌូនេស៊ីត្រៀមត្រួតពិនិត្យមើលច្បាប់ប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឡើងវិញ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានសម្រចធ្វើការដំឡើងថ្លៃប្រេងឥន្ទនៈចំនួន៣០% នៅដើមខែនេះ ដើម្បីទប់ស្កាត់នូវការរីកធំឡើងនៃកញ្ចប់ថវិកាឧបត្ថម្ភធនលើតម្លៃប្រេងនេះ ដែលអាចបន្ថែមសម្ពាធផ្នែកហិរញ្ញវត្ថុសាធារណៈ។ ប៉ុន្ដែ វិធានការរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីនេះ បានបង្កឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់កម្មករ និងនិស្សិតនៅទូទាំងប្រទេសតែម្តង។

ការដំឡើងថ្លៃប្រេងឥន្ធនៈនេះទៀតសោធ ត្រូវបានគេដឹងថាជាកត្តាជំរុញឲ្យមានការកើនឡើងអតិផរណាផងដែរ ដែលបានឈានដល់កម្រិតមួយខ្ពស់ស្រាប់ទៅហើយចាប់តាំងពីឆ្នាំ២០១៥ មក ដោយសារតែការឡើងថ្លៃនៃម្ហូបអាហារ។

បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់វិមានប្រធានាធិបតីកាលពីថ្ងៃចន្ទនេះបានឲ្យដឹងថា លោកហេរូ ប៊ូឌី ហាតូណូ (Heru Budi Hartono) ប្រធានការិយាល័យប្រធានាធិបតី បានជួបជាមួយនឹងក្រុមកម្មករ ដែលតវ៉ានៅមុខវិមានប្រធានាធិបតីនៅកណ្តាលទីក្រុងហ្សាកាតា ដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគេ។

លោក Heru បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមកម្មករបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលការណ៍ដែលប្រើដោយរដ្ឋាភិបាលឥណ្ឌនេស៊ី ដើម្បីកំណត់ការដំឡើងប្រាក់ឈ្នូលអប្បបរមាប្រចាំឆ្នាំឡើងវិញ ព្រមទាំងផ្លាស់ប្តូរច្បាប់ការងារដែលមានភាពចម្រូងចម្រាសក្នុងឆ្នាំ២០២២ ដែលមានលក្ខណៈគាំទ្រពួកអាជីវករពេក ដោយលោក Heru បានបញ្ជាក់ថា អាជ្ញាធរគ្រោងពិចារណាមើលនូវការទាមទាររបស់កម្មការទាំងអស់នេះផងដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជាមួយនឹងកំណើន និងអតិផរណា ដែលបានបន្តចាប់តាំងពីឆ្នាំ២០២១ រហូតមកដល់នឹងពេលនេះ ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងជាមធ្យមត្រឹមតែ ជាង១% ប៉ុណ្ណោះក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេសដែលមានប្រជាជនចំនួន២៧០លាននាក់នេះ។

លោកហើរម៉ានតូ អាមេដ (Hermanto Ahmad) ដែលជាអគ្គលេខាធិការនៃសហភាពសហជីពកម្មករឥណ្ឌូនេស៊ី (KSPSI) ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការឡើងថ្លៃប្រេងឥន្ធនៈនឹងជះឥទ្ធិពលទៅលើដល់ការឡើងថ្លៃរបស់ប្រើប្រាស់ចាំបាច់ផ្សេងទៀតជាដើម»។

ជាមួយគ្នានេះ បើតាមប្រធានសហជីពឥណ្ឌនេស៊ីមួយផ្សេងទៀត លោក Said Iqbal បានលើកឡើងដែរថា ក្រុមសហជីពរបស់ខ្លួននឹងនៅតែបន្តការរៀបចំការប្រមូលផ្តុំគ្នា ហើយនឹងធ្វើការតវ៉ារហូតដល់រដ្ឋាភិបាលទម្លាក់ចោលវិធានការដំឡើងថ្លៃប្រេងឥន្ធនៈ៕




អត្ថបទបន្ទាប់


ជប៉ុនពិចារណាលុបចោលការហាមប្រាមភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខ

ព័ត៌មាន
ប្រទេសជប៉ុន នឹងសម្រេចចិត្តថា តើត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗ និងទម្លាក់ចោលលក្ខខណ្ឌតម្រូវឱ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈ…

ប្រេសិតកំពូលចិន៖ លោក ស៊ី ជីនពីង និងលោក ពូទីន កំពុងបង្កើតសណ្តាប់ធ្នាប់ពិភពលោកឲ្យកាន់តែមានភាពត្រឹមត្រូវ

ព័ត៌មាន
ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងម៉ូស្គូ នៅមួយរយៈចុងក្រោយនេះ បានឈានដល់កម្រិតកំពូល ក្រោយពីប្រទេសទាំងពីររងសម្ពាធកាន់តែខ្លាំងឡើងៗពីលោកខា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ