ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត ជំរុញឱ្យវិស័យរដ្ឋ និងឯកជនចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិ


ក្នុងរបត់ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លែងគ្រាន់តែជាឧបករណ៍សាមញ្ញទៀតហើយ ប៉ុន្តែវាគឺជាកាតាលីករដ៏មានឥទ្ធិពលក្នុងការកំណត់វាសនាសេដ្ឋកិច្ចជាតិ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទន្ទឹមនឹងផ្តល់កាលានុវត្តភាពដ៏មហាសាល ការវិវត្តយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា ក៏បានបង្កប់នូវហានិភ័យខ្ពស់ផងដែរ ប្រសិនបើកម្ពុជាមិនមានយុទ្ធសាស្ត្រគ្របដណ្ដប់ និងក្របខណ្ឌគតិយុត្តដ៏រឹងមាំ ដើម្បីគ្រប់គ្រង និងទាញយកប្រយោជន៍ឱ្យបានទាន់ពេលវេល
ឯកឧត្តម វង្សី វិស្សុត
ដោយ

នាទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ«នវានុវត្តន៍ ដើម្បីវឌ្ឍនភាពជាតិ» ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបំប្លែងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅរកម៉ូដែលសេដ្ឋកិច្ចឌីជីថល ដែលផ្អែកលើចំណេះដឹង និងការច្នៃប្រឌិត។

ឯកឧត្តម បានលើកឡើងថា បច្ចេកវិទ្យាបានជ្រាបចូលគ្រប់សរសៃឈាម នៃសង្គមសេដ្ឋកិច្ច ដែលជួយបង្កើនផលិតភាព និងបង្កើតឱកាសការងារថ្មីៗជាច្រើន។ ទោះជាយ៉ាងណា ឯកឧត្តម បានព្រមានពី មុខពីរនៃបច្ចេកវិទ្យា ដោយម្ខាង វាគឺជាយានសម្រាប់ពន្លឿនការធ្វើទំនើបកម្ម ប៉ុន្តែម្ខាងទៀត បើកម្ពុជាចាប់យកមិនទាន់ពេល ឬខុសទិសដៅ វានឹងធ្វើឱ្យគម្លាតអភិវឌ្ឍន៍កាន់តែរីកធំ ព្រមទាំងហានិភ័យនៃឧក្រិដ្ឋកម្មសាយប័រ និងការបាត់បង់ការងារដោយសារស្វ័យប្រវត្តិកម្ម។

ក្នុងស្មារតី«អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ» ឯកឧត្តម បានជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពង្រឹងការអនុវត្តផែនទីបង្ហាញផ្លូវឆ្នាំ២០៣០ ដោយផ្ដោតសំខាន់លើការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតតម្លៃបន្ថែមថ្មីៗ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាអាចសម្រេចបាននូវការលោតផ្លោះ ឬ Leapfrog បាន លុះត្រាតែកម្ពុជាចេះប្រើប្រាស់របកគំហើញ ដែលមានស្រាប់មកធ្វើនវានុវត្តន៍ឱ្យស្របតាមតម្រូវការជាក់ស្ដែង។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវឱ្យមានការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដែលជាក់ស្ដែងនិយម តាមរយៈអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកតុល្យភាពរវាងការគ្រប់គ្រងតាមច្បាប់ និងសេរីភាពនៃការស្រាវជ្រាវ ក្នុងគោលដៅរុញច្រានកម្ពុជាឱ្យឈានទៅរកភាពរុងរឿងនាពេលអនាគត៕

អត្ថបទ សោម ស្រីពេជ្រ និង ខេមបូណូមីស




អត្ថបទបន្ទាប់


លោក ត្រាំ បន្តពន្យារពេលវាយកម្ទេចបណ្តាញថាមពលអ៊ីរ៉ង់ ក្រោមហេតុផលការចរចាចាប់ផ្តើមមានផ្លែផ្កា

លោក ត្រាំ បន្តពន្យារពេលវាយកម្ទេចបណ្តាញថាមពលអ៊ីរ៉ង់ ក្រោមហេតុផលការចរចាចាប់ផ្តើមមានផ្លែផ្កា!! ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ប…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន ចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ