ដំណាំម្រេច

តើវៀតណាម អាចបន្តរក្សាតំណែងជាអធិរាជនាំចេញម្រេចនៅលើពិភពលោកដោយរបៀបណា?


វៀតណាម បានក្លាយជាអធិរាជនាំចេញម្រេចនៅលើពិភពលោកអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយផលិតផលម្រេច ដែលគេទទួលស្គាល់ និងជានិមិត្តរូបនៃរស់ជាតិម្រេចវៀតណាម គឺជាផលិតផល ម្រេចដែលគេប្រមូលផលចេញមកពីកោះត្រល់។ ទីនោះត្រូវបានគេចាត់ទុកថា អាចដាំម្រេចបានផលមកមានរស់ជាតិ និងក្លិនប្លែកពីតំបន់ផ្សេង ដោយរួមទាំងខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ។
ដំណាំម្រេច
ដោយ

ក្រោយពេលដែលវៀតណាម ក្លាយជាអធិរាជនាំចេញម្រេច ដោយផ្តួលឥណ្ឌា និងប្រេស៊ីលជាង ២០ឆ្នាំមកនោះ កាលពីឆ្នាំ២០២៤ វៀតណាម នៅតែកាន់កាប់តំណែងនេះដដែល។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam Investment Review។ កាលពីឆ្នាំ២០២៤ កន្លងទៅនេះ វៀតណាម អាចនាំចេញម្រេចមានតម្លៃរហូតដល់ទៅ១ពាន់៤រយលានដុល្លារ កើនឡើងប្រមាណ៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយគេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៥ នេះ វៀតណាមនឹងនៅតែកាប់តំណែងជាអធិរាជនាំចេញម្រេចដដែល។

ដោយឡែកសារព័ត៌មាន Vietnam News វិញបានរាយការណ៍ថា គ្រាន់តែទីផ្សារអាម៉េរិកមួយ វៀតណាម អាចនាំចេញសរុបដល់ទៅជាង៧ម៉ឺន២ពាន់តោន ជាមួយនឹងកំណើនប្រមាណ៣៣% នៅក្នុងបរិមាណនៃការនាំចេញសរុបដល់ទៅជាង២០ម៉ឺនតោនឯណោះ។ សមាគមគ្រឿងហឹរ និងម្រេចវៀតណាម បានឲ្យដឹងថា ក្រៅពីអាម៉េរិក វៀតណាមបានធ្វើទីផ្សារយ៉ាងប្រសើរនៅសហភាពអារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ហូឡង់ និងចិន ជាដើម។

ការណ៍ដែលវៀតណាម អាចមានលទ្ធភាពនាំចេញម្រេចក្នុងតម្លៃដ៏មហាសាលនេះ គឺដោយសារតែវៀតណាម បានទាក់ទាញក្រុមហ៊ុនកែច្នៃ និងលើកដាក់ម្រេចរហូតដល់ជាង២០០ក្រុមហ៊ុន។ សហគ្រាសនាំចេញម្រេចវៀតណាម សព្វថ្ងៃនេះ កាន់កាប់ដោយជនជាតិវៀតណាម ជាង៩០% ហើយក្រុមហ៊ុនកែច្នៃបរទេសមានតែ៥ក្រុមហ៊ុនប៉ុណ្ណោះ។

លោកស្រី ហាវ ធី លៀង (Hoang Thi Lien) ប្រធានសមាគមគ្រឿងហឹរ និងម្រេចវៀតណាម បានអះអាងថា ប្រេស៊ីលបានព្យាយាមតាមវៀតណាមលើការដណ្តើមទីផ្សារម្រេច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វៀតណាមនៅតែនាំមុខនៅក្នុងរយៈពេល៥ឆ្នាំមកនេះ។ បើតាមប្រធាំនសមាគមរូបនេះ កាលពីឆ្នាំ២០០៣ ប្រេស៊ីលនាំចេញម្រេចបានត្រឹម៨ម៉ឺនតោន ខណៈកាលពីឆ្នាំ២០២៤ បានឡើងដល់១០ម៉ឺនតោន។

នៅក្នុងតួនាទីជាអធិរាជនាំចេញម្រេចនេះ វៀតណាមបានបន្តប្តេជ្ញារក្សាតំណែងនេះបន្ថែមទៀត ហើយផែនការដែលបានដាក់ចេញ គឺបានកំណត់រួចហើយ។ នៅក្នុងគោលបំណងថែរក្សាតួនាទីជាអធិរាជនាំចេញម្រេច ក្រសួងកសិកម្ម និងអភិវឌ្ឈន៍ជនបរទេសនៃប្រទេសមានប្រជាជនជាង១០០លាននាក់នេះ គ្រោងនឹងបង្កើនផ្ទៃដីដាំម្រេចបន្ថែមរហូតដល់១០ម៉ឺនហិកតា ជាមួយនឹងបរិមាណនៃការប្រមូលផលនិងនាំចេញឲ្យកើនពី១៨ម៉ឺនទៅ២៣ម៉ឺនតោននៅក្នុងឆ្នាំ២០៣០៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយឱ្យអចលនទ្រព្យក្នុងក្រុងបាវិត និងក្រុងប៉ោយប៉ែត មានតម្រូវការខ្ពស់នៅដើមឆ្នាំនេះ?

វិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យវិស័យអចលនទ្រព្យពិភពលោករួមទាំងកម្ពុជាបានទទួលរងការរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះក៏បា…

ហ្វីលីពីន ត្រូវបានគេព្យាករថានឹងអាចផ្ដួលសិង្ហបុរី និងថៃ ក្លាយជាបងធំសេដ្ឋកិច្ចទី២នៅអាស៊ាន

នៅក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ ពោលគឺនៅឆ្នាំ២០២៩ ហ្វីលីពីនត្រូវបានគេព្យាករថា នឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ បន្ទាប់ពីប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ