ថៃពន្លឿនវិធាននានា ដើម្បីកាត់បន្ថយការនាំចូលដែក

ថៃពន្លឿនវិធានការលើកទឹកចិត្តឱ្យលុបបំបាត់យានយន្តចាស់ៗ និងកែច្នៃឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការនាំចូលដែក


នាយករដ្ឋមន្ត្រីប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាឱ្យភ្នាក់ងារទទួលខុសត្រូវ ពន្លឿនការផ្តល់ការឧបត្ថម្ភលើកទឹកចិត្ត និងវិធានការ ដើម្បីលើកជំរុញលើកទឹកចិត្តអ្នកបើកបរយានយន្តឱ្យលុបបំបាត់យានយន្តចាស់ៗរបស់ពួកគេក្នុងគោលបំណងកាត់បន្ថយការបំពុលបរិយាកាស ព្រមទាំងដោះស្រាយបញ្ហាតម្លៃដែកនាំចូលដែលកំពុងបន្តឡើងថ្លៃផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃពន្លឿនវិធានការលើកទឹកចិត្តឱ្យលុបបំបាត់យានយន្តចាស់ៗ
ដោយ

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ថា​ណា​ខន វ៉ាង​ប៊ុ​ន​កុង​ចា​នា​(Thanakorn Wangboonkongchana) បាន​អះអាង​ថា លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ នាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃ​ច័ន្ទ​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​រថយន្ត​ចាស់​ៗ(ELVs) នៅ​តែ​មាន​បើកបរ​ច្រើន​នៅ​លើ​ដងផ្លូវ ហើយ​លោក​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ផែនការ​របស់​ក្រសួង​ឧស្សាហកម្ម​ក្នុង​ការ​កែ​ច្នៃ​រថយន្ត​ដែល​ប្រើ​រួច​ទូ​ទាំង​ប្រទេស ដើម្បី​ផលិត​ជា​របរ​ប្រើប្រាស់​ឡើង​វិញ ឬ​ហៅ​ថា Recycle products  ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិយាកាស និង​ចូលរួម​ដោះស្រាយ​បញ្ហា​ដែក​នាំ​ចូល​ដែល​កំពុង​ឡើងថ្លៃ​ខ្ពស់​ផង​ដែរ​។

លោក ថា​ណា​ខន (Thanakorn) បាន​បន្ត​ថា ចំនួន​យានជំនិះ​ចាស់​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ដល់ ១៦ លាន​គ្រឿងក្នុង​រយៈពេល ២០ ឆ្នាំ​ខាង​មុខ ប្រសិនបើ​គ្មាន​ការ​កែ​ច្នៃ​ចេញ​ជា​ផលិតផល ដើម្បី​ប្រើប្រាស់​ឡើង​វិញ​ទេ​នោះ​។ លោក បន្ថែម​ថា យានជំនិះ​ចាស់​ៗ​ដែល​មិន​មាន​ស្តង់ដារ​ថែទាំ​ត្រឹមត្រូវ នឹង​បណ្តាល​ឱ្យ​មានការ​បំពុលបរិយាកាស​ធ្ងន់ធ្ងរ​។

សូម​ជម្រាប​ថា គិត​ត្រឹម​មក​ទល់​ពេល​នេះ ប្រទេស​ថៃ​មាន​យានយន្ត​សរុប​ជាង​៥​លាន​គ្រឿង បាន​ចុះបញ្ជី ដែល​យានយន្ដ​ទាំងនោះ​មាន​អាយុ​លើស​ពី ២០ ឆ្នាំ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​ដែល​ចុះបញ្ជី​យានយន្ដ​។

លោក ថា​ណា​ខន (Thanakorn) មាន​ប្រសាសន៍​បន្ត​ទៀត​ថា  រថយន្ត​ចាស់​ៗ ត្រូវ​តែ​កែ​ច្នៃ​ឡើង​វិញ ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​អាច​ប្រើប្រាស់​វា​ក្នុង​វិស័យ​ឧស្សាហកម្ម ជួយ​ប្រទេស​កាត់​បន្ថយ​ការ​នាំ​ចូល​ដែក​។ ក្នុង​នោះ គ្រប់​យានយន្ត​ចាស់​ៗ សា​ធាតុដែក ដែល​អាច​យក​ពី​រថយន្ដ​នោះ គឺ​មាន​ដល់​ទៅ​៦៩% នៃ​តួ​រថយន្ដ​ទាំងមូល​។ បច្ចុប្បន្ន​នេះ ប្រទេស​ថៃ​ប្រើប្រាស់​ដែកថែប​ប្រហែល ១៩ លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​នោះ ១២ លាន​តោន​ត្រូវ​បាន​នាំ​ចូល និង ៧ លាន​តោន​បាន​មក​ពី​ផលិតកម្ម​ក្នុងស្រុក​។

ក្រសួង​ឧស្សាហកម្ម​ថៃ​ក្នុង​ឆ្នាំ ២០១៩ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​អាជ្ញាធរ​ឧស្សាហកម្ម​នៃ​ប្រទេស​ថៃ (IEAT) និង​អង្គការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថាមពល​ថ្មី និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​សហការ​ក្នុង​គម្រោង​សាកល្បង​ដើម្បី​កែ​ច្នៃ​យានយន្ត​ចាស់​ៗ​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។ គម្រោង​នេះ​មាន​គោលបំណង​លើកកម្ពស់​ការ​រុះរើ និង​កែ​ច្នៃ​យានយន្ត​ចាស់​ៗ ជា​ពិសេស​រថយន្ត​ដែល​មាន​អាយុ​លើស​ពី ២០​ឆ្នាំ​។  ដោយឡែក បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ការងារ​ឧស្សាហកម្ម មាន​តែ​ក្រុមហ៊ុន​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ ដែល​ដំណើរការ​រោងចក្រ​កែ​ច្នៃ​រថយន្ដ​ដែក​អេ​ត​ចាយ ដែល​ក្រុមហ៊ុន​ទាំង​ពីរ​មា​នទី​តាំងនៅ​ខេត្ត​អយុធ្យា​៕

អត្ថបទ​៖  ម៉ុន សុ កែវ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាហ្វ្រិកខាងលិចប្រឈមនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ដែលជំរុញដោយការកើនឡើងតម្លៃទំនិញ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មាន
ទីភ្នាក់ងារជំនួយអន្តរជាតិបានបានអះអាងនៅថ្ងៃទី ៥ខែមេសាថា តំបន់អាហ្វ្រិកខាងលិចកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុតជាប្រវត្តិសាស្…

ទឹកឃ្មុំវៀតណាមទទួលការគាំទ្រកាន់តែមានការកើនឡើងខ្លាំង សម្រាប់ការនាំចេញទៅតៃវ៉ាន់

ព័ត៌មាន
ការនាំចេញទឹកឃ្មុំរបស់វៀតណាមទៅកាន់កោះតៃវ៉ាន់បានកើនឡើង ៥៧% កាលពីឆ្នាំ២០២១ ដោយមានទំហំទឹកប្រាក់ជាង១លាន៦សែន ដុល្លារអាមេរិក ដោយសារតម្លៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ