ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU ) រវាងក្រុមហ៊ុន HGB AUTO ដែលមានលោកស្រី ឃួន លក្ខិណា អ្នកចាត់ការទូទៅ ជាតំណាង និង ក្រុមហ៊ុន LM Car ដែលមានលោក ចឹង ភៃ ( Zheng Pei ) ជាអគ្គនាយកក្រុមហ៊ុន វាគឺជាជោគជ័យមួយ ហើយក្រុមហ៊ុនមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការនាំយកឱកាសនេះទៅកាន់ទីផ្សារថ្មី ក៏ដូចជាការពង្រីកទីផ្សារ ហើយនឹងបន្តនាំមកនូវឱកាសល្អៗជាច្រើន និងអត្ថប្រយោជន៍បន្ថែមទៀតដើម្បីបំពេញតម្រូវចិត្តអតិថិជន។
HGB AUTO គឺជាក្រុមហ៊ុននាំចូលរថយន្ត Mazda ផ្តាច់មុខគេនៅប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន HGB AUTO ជាបុត្រសម្ព័ន របស់ HGB Group ហើយបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ។
HGB Group មាននាំចូលរថយន្តផ្តាច់មុខចំនួន១៧ ម៉ាក ដែលជាម៉ាកល្បីៗ មកពីជុំពិភពលោកមកកាន់ប្រទេសកម្ពុជា ដែលមានលក្ខណៈស្តង់ដារស៊ីវីល័យ នឹងផ្តល់កញ្ចប់សេវាកម្មថែទាំរថយន្ត តាមលក្ខណៈស្តង់ដារ បច្ចេកទេសខ្ពស់ស្រមតាមបទដ្ឋានរបស់រោងចក្រផ្ទាល់ ដល់អតិថិជនជាពិសេសទៀតផង។
បេសកកម្មរបស់ក្រុមហ៊ុន គឺដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការក្លាយជាអ្នកចែកចាយ លក់រាយ និងលក់ដុំ ឈានមុខគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន HGB Group នាំចូលនូវរថយន្តជាច្រើនប្រភេទរួមមានULTRA LUXURY, PREMIUM និង COMMERCIAL មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏មាន មជ្ឈមណ្ឌលថែទាំរថយន្ត ដែលបានបំពាក់នូវ បច្ចេកវិទ្យាទំនើប នឹងចុងក្រោយបង្អស់ ដើម្បីធានាបាននូវការជួសជុលប្រកបដោយជាងជំនាញធានាឱ្យបានគុណភាព នឹងស្តង់ដារជូនអតិថិជន។ អតិថិជន ក៏អាចធ្វើការរង់ចាំនៅកន្លែងដ៏មានផាសុខភាពផងដែរ។
ដោយឡែក LM CAR គឺជាផ្លេតហ្វមផ្តល់សេវាកម្មធ្វើដំណើរដ៏ប្រណីតតាមអនឡាញជាមួយរថយន្តម៉ាកល្បីៗដំបូងបង្អស់ដែលមានវត្តមាននៅកម្ពុជា ហើយចាប់ផ្តើមដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ គ្រប់គ្រងដោយប្រើប្រាស់គោលគំនិត «រថយន្តខ្លួនឯង» និង «អ្នកបើកបរខ្លួនឯង» និងសំដៅកសាងខ្លួនឲ្យក្លាយជាផ្លេតហ្វមផ្តល់សេវាកម្ម ដែលបម្រើសេវាកម្មបានល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនបានជ្រើសរើសអ្នកបើកបរប្រកបដោយវិជ្ជាជីវៈ និងបង្កើតប្រព័ន្ធផ្គូរផ្គងសេវាកម្មដែលមានលក្ខណៈពិសេស ហើយគោរពប្រតិបត្តិតាមបទដ្ឋានសេវាកម្មទាំង៨ និងការធានាទាំង៥ ដើម្បីផ្តល់ជូនអតិថិជនដែលប្រើប្រាស់សេវាកម្មធ្វើដំណើរគ្រប់រូបនូវសេវាកម្មដែលមានផាសុខភាព ប្រកបដោយជំនាញវិជ្ជាជីវៈ សមរម្យ និងជាទីទុកចិត្ត៕