លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន
ឃែស យូ អាប់ បានថ្លែងថា ដោយសារតែខេត្តកំពង់ចាម ជាខេត្តមានសក្តានុពលខ្ពស់ មានការរីកចម្រើន និងមានប្រជាជនរស់នៅច្រើនផងនោះ
បានជំរុញ ឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនផ្លាស់ប្តូរទៅកាន់ទៅទីតាំងថ្មី ដែលធំទូលាយជាមុន មានបរិយាកាសល្អជាងមុន នៅជាប់នឹងផ្លូវធំ ដែលមានសក្តានុពល ដើម្បីភាពងាយស្រួលដល់អតិថិជនក្នុងទំនាក់ទំនងដោះស្រាយសាច់ប្រាក់បន្ទាន់
បានល្អប្រសើជាងមុន។
បើតាមប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន
ឃែស យូ អាប់ បានឲ្យដឹងថា សព្វថ្ងៃនេះ ក្រុមហ៊ុនឃែស យូអាប់បានពង្រីកសាខារហូតដល់១៧ហើយ ដោយនៅក្នុងទីក្រុងភ្នំពេញមានសាខារហូតដល់ទៅ៨សាខា
និងតាមបណ្តាខេត្តមានចំនួន៩សាខា ។ក្រុមហ៊ុននេះ ក៏មានគម្រោងពង្រីកសាខាឲ្យកាន់តែច្រើនបន្ថែមទៀតឲ្យបាន២៥ខេត្តក្រុង នៅក្នុងរយៈពេល៣ឆ្នាំខាងមុននេះ៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។