អាជីវកម្ម​ហាង​កាហ្វេ

អាជីវកម្ម​បើក​ហាង​កាហ្វេ​កណ្តាល​ក្រុង​កំពុង​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា


ហាង​កាហ្វេ​បែប​ទំនើបៗ​បាន​និង​កំពុង​មាន​ការ​រីក​សុះ​សាយ​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង។
របរ​បើក​ហាង​កាហ្វេ​កណ្ដាល​ក្រុង​ភ្នំពេញ​រីក​ដុះ​ដាល​ដូច​ផ្សិត ហើយ​ការ​ប្រកួត​ប្រជែង​ក៏​កាន់​តែ​ខ្លាំង​ក្លារ
ដោយ

​ថ្មីៗ​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ម្ចាស់​អាជីវកម្ម​ហាង​កាហ្វេ​មួយ​ចំនួន​បាន​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ថ្មី​នៅ​តំបន់​ក្បែរ​ខាង​ជាយ​រាជ​ធានី​ភ្នំពេញ ដោយសារ​តែ​ពួក​គាត់​យល់​ថា ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ មាន​ជីវភាព​សមរម្យ​ក្នុង​ការ​ទទួល​យក​បទពិសោធន៍​ថ្មី​នៃ​ការ​ទទួល​ទាន។

ការ​សម្លឹង​ទៅ​ជាយ​ក្រុង​នេះ ដោយសារ​ភាព​ជន់ជោរ​នៃ​ចំនួន​ហាង​កាហ្វេ​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង បាន​ធ្វើឲ្យ​ម្ចាស់​ហាង​កា​ហ្វេ​មួយ​ចំនួន​បាន​សម្លឹង​ឃើញ​ឱកាស​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​ទៅ​តំបន់​ក្បែរ​ខាង​រាជ​ធានី​ភ្នំពេញ​វិញ​ម្ដង។ 

ហាង​​កាហ្វេ Fox Coffee បើក​សាខា​ទីពីរ​នៅ​បណ្ដោយ​ផ្លូវ​ជាតិលេខ​៦ ខណ្ឌ​ជ្រោយចង្វារ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ប៊ុន ណាវី ម្ចាស់​ហាង FOX Coffee បាន​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​សម្រេច​ចិត្ត​បោះទុន​ប្រមាណ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​បើក​សាខា​ទី២​របស់​ខ្លួន​នៅ​តំបន់​ជ្រោយចង្វារ​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ ដោយសារ​តែ​អ្នកស្រី​បាន​មើល​ឃើញ​ពី​សក្ដានុពល​នៃ​តំបន់​មួយ​នេះ ជា​គោលដៅ​ដែល​កំពុង​មាន​ការ​អភិវឌ្ឍ​ខ្លាំង ខណៈ​ប្រជាជន​ក៏​មាន​ជីវភាព​កាន់តែ​ប្រសើរ​ជាង​មុន​ផង​ដែរ។ 

លើស​ពី​នេះ​ទៀត លោកស្រី ប៊ុន ណាវី បាន​លើក​ឡើង​ថា ការវិវឌ្ឍ​ទៅ​រក​និន្នាការ​ថ្មី​នៃ​ឥរិយាបថ​របស់​អតិថិជន​ក្នុង​ការ​ទទួល​ទាន​កាហ្វេ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ហាង​កាហ្វេ​កាន់​តែ​រីក​ដុះដាល​ច្រើន​ឡើង ដោយសារ​តែ​បច្ចុប្បន្ន​ហាង​កាហ្វេ​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ទទួល​ទាន​កាហ្វេ​នោះ​ទេ ប៉ុន្ដែ វា​ក៏​ជា​កន្លែង​សម្រាប់​ជួបជុំ​គ្នា​ជជែក​កម្សាន្ដ ក៏ដូចជា​ពិភាក្សា​ការងារ​ផ្សេងៗ​ផង​ដែរ។

ហាងកាហ្វេ​បាន​ក្លាយ​ជា​ទីពេញ​និយម​សម្រាប់​ការជជែក​ការងារ ក៏​ដូច​ជា​ការ​ជួប​ជុំ​គ្នា​ផ្សេងៗ។

សូម​បញ្ជាក់​ដែរ​ថា តំបន់​ជ្រោយ​ចង្វារ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​នេះ ក៏​បាន​និង​កំពុង​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ដ៏​ធំ​មួយ ព្រមជាមួយ​នឹង​គម្រោង​លំនៅឋាន​ធំៗ​មួយ​ចំនួន​ក៏​បាន​សម្រុក​ការ​សាង​សង់​នៅតំបន់នោះ​ផង​ដែរ។ 

មិន​ត្រឹមតែ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ​នោះ​ទេ ដែល​កំពុង​មាន​ការ​ចាប់​រម្មណ៍​ពី​ម្ចាស់​ហាង​កាហ្វេ សូម្បី​តែ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ក៏​មាន​វត្តមាន​ហាង​កាហ្វេ​ល្បីៗ​ជាច្រើន​ផង​ដែរ៕ 




អត្ថបទបន្ទាប់


ខ្មែរ​ចាយ​​លុយ​ជាង​២០០​​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​លើ​ការ​ជក់​បារី

ព័ត៌មាន
តើ​មិត្ត​អ្នក​អាន​ជ្រាប​ទេ​ថា បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​កម្ពុជា​ប្រហែល​ជាង​១​លាន​៦​សែន​នាក់ ជា​អ្នក​ជក់​បារី។

ការពុះដី​ឡូត៍​លក់៖ តើ​មាន​ផល​វិជ្ជមានអ្វីខ្លះ? អវិជ្ជមាន​អ្វីខ្លះ?

ព័ត៌មាន
សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កាន់​តែ​កក្រើក​ខ្លាំង​នៅ​រាជ​ធានី​ភ្នំពេញ ដែល​ឥទ្ធិពល​នៃ​កំណើន​នេះ​បាន​បន្ត​សាយភាយ​ដល់​តំបន់​ជាយៗ​ក្រុង​ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ