វិស័យហិរញ្ញវត្ថុ

តើការកើនឡើងទំហំប្រាក់បញ្ញើខ្ពស់នៅក្នុងប្រព័ន្ធធនាគារ អាចធ្វើឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុដែរឬទេ?


ទំហំប្រាក់បញ្ញើ និងទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា មានគម្លាតខុសគ្នាតិចតួចប៉ុណ្ណោះ ដោយសារនៅមួយរយៈចុងក្រោយទំហំប្រាក់បញ្ញើមានការកើនឡើងខ្ពស់ ក្រោយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើដើម្បីទាក់ទាញអតិថិជន។ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំ២០២៤ ទំហំឥណទានមានប្រមាណជិត៦០ពាន់លានដុល្លារ ខណៈទំហំប្រាក់បញ្ញើមានប្រមាណ៥៧ពាន់លានដុល្លារ ពោលគឺមានទំហំខុសគ្នាតែជាង២ពាន់លានដុល្លារប៉ុណ្ណោះ។
វិស័យហិរញ្ញវត្ថុ
ដោយ

លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញវត្ថុកម្ពុជា ចាត់ទុកការកើនឡើងខ្ពស់នៃប្រាក់បញ្ញើជាសញ្ញាល្អ ប៉ុន្តែនៅក្នុងនោះក៏មានសញ្ញាមិនល្អផងដែរ។ បើតាមថ្នាក់ដឹកនាំសមាគមរូបនេះ នៅពេលប្រាក់បញ្ញើមានការកើនឡើងខ្ពស់វានឹងធ្វើឱ្យវិស័យធនាគារមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការបញ្ចេញឥណទានដល់អតិថិជន ប៉ុន្តែការកើនឡើងខ្ពស់ពេកនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារតែមិនមានចរន្តសាច់ប្រាក់។ ការកើនឡើងនៃប្រាក់បញ្ញើនេះ ត្រូវបានលោកជំទាវ ឌិត នីតា អះអាងថា ដោយសារតែអតិថិជនមានទំនុកចិត្តលើវិស័យហិរញវត្ថុ គួបផ្សំអត្រាការប្រាក់បញ្ញើខ្ពស់គួរសមជាហេតុធ្វើឱ្យអតិថិជនមានការថ្លឹងថ្លែងរវាងការដាក់ប្រាក់បញ្ញើ និងការវិនិយោគ។

​ដោយឡែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការដាក់ប្រាក់បញ្ញើក្នុងវិស័យធនាគារនាពេលកន្លងមកនេះ គឺជាការសន្សំប្រាក់ក្នុងរយៈពេលខ្លី ហើយវាក៏ជាយុទ្ធសាស្ត្ររបស់វិស័យធនាគារក្នុងការធ្វើឱ្យវិស័យនេះមានភាពធន់។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើវិស័យធនាគារបញ្ចេញថវិកាអស់ ហើយមិនមានប្រាក់សន្សំ នោះវានឹងធ្វើឱ្យប្រព័ន្ធធនាគារប្រឈមនឹងវិបត្តិ។ប្រព័ន្ធធនាគារ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដោយសារអត្រាការប្រាក់នៅកម្ពុជា ផ្អែកទៅតាមអត្រាការប្រាក់អន្តរជាតិ ដូច្នេះវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា អាចនឹងរងឥទ្ធិពលពីបម្រែបម្រួលអត្រាការប្រាក់នៅលើទីផ្សារអន្តរជាតិ។

​សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារ មានទំហំប្រមាណ៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង១៦% ខណៈទំហំប្រាក់កម្ចីមានប្រមាណជិត៦០ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៣% ពោលគឺគម្លាតរវាងប្រាក់បញ្ញើ និងប្រាក់កម្ចីខុសគ្នាប្រមាណជាង២ពាន់លានដុល្លារអាម៉េរិក តែប៉ុណ្ណោះ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


យុទ្ធនាការបរិច្ចាគឈាម៖ “ផ្តល់ឈាម ផ្តល់ជីវិត” នៅខេត្តកំពង់ធំ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ យុទ្ធនាការបរិច្ចាគឈាមជាសាធារណៈដ៏សំខាន់មួយក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ជីវិត” ត្រូវបានរៀបចំឡើងនៅសហគមន៍ចំកា…

កម្ពុជា កំពុងពន្លឿនការចរចាជាមួយវៀតណាម ដើម្បីបើកច្រកធ្វើដំណើរពីខេត្តកំពត ទៅកោះត្រល់

មកទល់ពេលនេះ ការចរចាបើកច្រកធ្វើដំណើរតាមផ្លូវទឹកដោយផ្ទាល់ពីកំពង់ផែទេសចរណ៍កំពត ទៅកោះត្រល់ មិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កានៅឡើយទេ ខណៈបច្ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ