ការនាំចេញអង្កររបស់កម្ពុជា

ការនាំចេញអង្ករនៅខែមីនាបង្ហាញសញ្ញាវិជ្ជមានជាងមុន


ចូលមកដល់ដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់កម្ពុជាហាក់មិនសូវធ្វើបានល្អប៉ុន្មានទេ ដោយ២ខែកន្លងមកនេះធ្លាក់ចុះជាង៤៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្ដែ ចូលមកដល់ជាងពាក់កណ្ដាលខែមីនានេះ ការនាំចេញអង្ករហាក់បង្ហាញពីសញ្ញាវិជ្ជមានបន្តិចវិញហើយ ដោយការនាំចេញនៅរយៈពេល២សប្ដាហ៍នៃខែមីនាសម្រេចបានជិត៣ម៉ឺន៥ពាន់តោនហើយ ក្នុងនោះ ទីផ្សារចិននៅតែជាទីផ្សារធំសម្រាប់អង្ករកម្ពុជា។ នេះបើតាមការអះអាងរបស់លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា។
ការនាំចេញអង្កររបស់កម្ពុជា​ រូបភាព៖ អុិនធឺណែត
ដោយ

លោក លន់ យ៉េ​ង បាន​អះអាង​ទៀត​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែមីនា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ខែមករា និង​ខែកុម្ភៈ កន្លង​មក ដែល​វា​ជា​ក្ដី​រំពឹង​ថា​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ខែ​បន្ដបន្ទាប់​ទៀត​អាច​នឹង​មានការ​ស្ទុះ​ងើបឡើង​វិញ​។

ជាមួយ​គ្នា​នេះ ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ហាក់​មាន​ស្ថិរ​ភាពល្អ​ប្រសើរ​ជាង​មុន​បើ​គិត​នៅ​ក្នុង​ដើមខែ​មីនា​នេះ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០២១ កន្លង​មក​។

ហេតុ​អ្វី​ក៏​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កាលពី​២​ខែ​កន្លង​ទៅ​នេះ ធ្លាក់​ចុះ​ខ្លាំង?

បើ​តាម​អ្នកជំនាញ​អះអាង​ថា ការ​នាំ​ចេញ​អង្ករ ធ្លាក់​ចុះ​ខ្លាំង​នេះ បញ្ហា​ចម្បង​គឺ​ដោយសារ​កង្វះ​ទូ​កុងតឺន័រ និង​ថ្លៃ​ដឹក​ជញ្ជូន​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន ដោយ​ការ​ដឹក​តាម​កប៉ាល់​ឡើងថ្លៃ​ដល់​ទៅ​៥០០%​ទៅ​ហើយ​។

ទោះ​យ៉ាងណា​លោក លន់ យ៉េ​ង បាន​បញ្ជាក់​ថា ចូល​មក​ដល់​ខែ​មីន​នា តម្លៃ​ដឹក​ជញ្ជូន​ចាប់ផ្ដើម​ស្រក​ចុះ​វិញ​ខ្លះ​ៗ​ហើយ ជាក់ស្ដែង តម្លៃ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ចិន មានការ​ធ្លាក់​ចុះ ២០% និង​ការ​ដឹក​ជញ្ជូន​ទៅ​អឺរ៉ុប​វិញ​ក៏​ថយ​ចុះ​តិចតួច​ដែរ​។ កត្តា​នេះ​ហើយ បាន​ជួយ​ឲ្យ​បរិមាណ​នាំ​ចេញ​អង្ករ​នៅ​ខែមីនា​នេះ ចាប់ផ្ដើម​ស្ដារ​បាន​មក​វិញ​ជា​បណ្ដើរ​ៗ​។

ទោះជា​បែប​នេះ​ក្ដី ដើម្បី​ធានា​ដល់​បរិមាណ​នាំ​ចេញ​អង្ករ កម្ពុជា​នៅ​តែ​បន្ត​សិក្សា​លើ​របៀប នៃ​ការ​វេច​ខ្ចប់​អង្ករ​ដោយ​ប្រើ​តង់ ឬ​បាវ ដើម្បី​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ទូ​កុងតឺន័រ ដ្បិត​ថាបើ​បញ្ហា​ខ្វះខាត​ទូ​កុងតឺន័រ​នេះ​អាច​នឹង​បន្ដ​កើតឡើង​ទៀត វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​បន្ដ​ទៀត​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Nokia នឹងកាត់បន្ថយការងារបុគ្គលិក ១ម៉ឺននាក់នៅ២ឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន Nokia ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតបច្ចេកវិទ្យាវ័យចំណាស់មួយក្នុងពិភពលោក បានប្រកាសពីផែនការកាត់បន្ថយការងារបុគ្គលិករបស់ខ្លួនដល់ទ…

ពលរដ្ឋកំពុងព្រួយបារម្ភពីសុខភាព និងជីវភាពកាន់តែខ្លាំង ខណៈការផ្ទុះឆ្លងរាលដាលក្នុងសហគមន៍បន្ដកើនឡើង

ព័ត៌មាន
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជារលកឆ្លងកូវីដ-១៩ ជាលើកទី៣ បាននិងកំពុងបន្ដបោកបក់កាន់តែខ្លាំងនៅកម្ពុជា ដោយចំនួនអ្នកឆ្លងក៏បានហក់ឡើងកាន់ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ