ផ្លូវដែកល្បឿនលឿន

ប្រទេសជាច្រើននៅតំបន់អាស៊ានកំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន


ដោយមើលឃើញពីសក្ដានុពលដ៏ធំធេងនៃបណ្ដាញផ្លូវដែក ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន ដោយក្នុងនោះប្រទេសព្រុយណេ គ្រោងសាងសង់ផ្លូវដែកល្បឿនលឿនប្រវែងជាង១.៦០០គីឡូម៉ែត្រ តភ្ជាប់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ផ្លូវដែកល្បឿនលឿន
ដោយ

ចំណែកវៀតណាមឯណោះវិញគ្រោងសាងសង់បណ្ដាញផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ហើយប្រទេសថៃ ក៏កំពុងមានមហិច្ឆតាចង់តផ្លូវរថភ្លើងល្បឿនលឿនជាមួយប្រទេសចិន ខណៈផ្លូវរថភ្លើង​លឿនលឿនឡាវ-ចិន កំពុងដើរតួនាទីយ៉ាងសំខាន់។ ជាមួយគ្នានេះកម្ពុជា ក៏កំពុងសិក្សាគម្រោងផ្លូវដែកល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែតផងដែរ។

មហាយក្សចិន កំពុងតែព្យាយាមតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍តាមរយៈបណ្ដាញផ្លូវដែកល្បឿនលឿន ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ប្រកបដោយមហិច្ឆតារបស់មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ តួយ៉ាងដូចជាគម្រោងផ្លូវដែកល្បឿនលឿនឡាវ-ចិន ប្រវែងប្រមាណ១ពាន់គីឡូម៉ែត្រដែលតភ្ជាប់ក្រុងវៀងចន្ទន៍របស់ឡាវ និងក្រុងគុនមីងរបស់ចិន ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២១ ជាដើម។

ជាមួយគ្នានេះ ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា ក៏កំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងក្លាលើផ្លូវដែកល្បឿនលឿនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធដែលមានមូលដ្ឋាននៅប្រទេសព្រុយណេ បានប្រកាសពីគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រវែង១.៦២០គីឡូម៉ែត្រ នៅលើកោះប័រណេអូ (Borneo) ដែលនឹងតភ្ជាប់ប្រទេសព្រុយណេជាមួយប្រទេសជិតខាងធំៗពីរ គឺឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

ទន្ទឹមនេះ ប្រទេសវៀតណាម ក៏កំពុងស្វះស្វែងរៀនសូត្រពីប្រទេសចិនផងដែរ ដើម្បីអភិវឌ្ឍផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដោយក្នុងនោះវៀតណាម គ្រោងនឹងសាងសង់ប្រព័ន្ធផ្លូវដែកល្បឿនលឿនប្រវែង១.៥៤៥គីឡូម៉ែត្រ ដែលអាចនឹងចំណាយទុនវិនិយោគរហូតដល់ទៅ៧២ពាន់លានដុល្លារ ឬស្មើនឹង១៧% នៃផលិតផលសរុប (GDP) របស់ប្រទេសនេះ។

ទន្ទឹមនឹងនេះ គម្រោងផ្លួវដែកល្បឿនលឿនទី២ ក៏កំពុងដំណើរការដែរនៅក្នុងប្រទេសថៃ ដែលមានគោលបំណងតភ្ជាប់ផ្លូវដែកល្បឿនលឿនឡាវ-ចិន ជាមួយក្រុងបាងកក ដែលអាចនឹងដំណើរការនៅឆ្នាំ២០២៨។ ជាមួយគ្នានេះកម្ពុជា ក៏កំពុងសិក្សាពីគម្រោងសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត និងពីភ្នំពេញទៅក្រុងព្រះសីហនុផងដែរ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា លី ហួរ៖ ប្រកបមុខរបរអ្វីក៏ដោយមិនថាធំ ឬតូចនោះទេ គឺសុទ្ធតែមានការប្រកួតប្រជែង

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបបានអះអាងថា គ្រប់ការធ្វើអាជីវកម្មមិនថាធំ ឬត…

តើថៃរំពឹងអាចរកចំណូលបានប៉ុន្មានពីព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល២១ថ្ងៃនៅឆ្នាំនេះ?

រាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេល២១ថ្ងៃនៅឆ្នាំនេះ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ ជាពិសេសជួយបង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ