ការប្រកួតប្រជែង

អ្នកឧកញ៉ា លី ហួរ៖ ប្រកបមុខរបរអ្វីក៏ដោយមិនថាធំ ឬតូចនោះទេ គឺសុទ្ធតែមានការប្រកួតប្រជែង


អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញដ៏ល្បីល្បាញមួយរូបបានអះអាងថា គ្រប់ការធ្វើអាជីវកម្មមិនថាធំ ឬតូចនោះទេ គឺសុទ្ធតែមានការប្រកួតប្រជែងក្នុងកម្រិតណាមួយទៅតាមវិស័យនីមួយៗ។ ការអះអាងបែបនេះធ្វើឡើងក្រោយអ្នកជំនួយចាស់វស្សារូបនេះសង្កេតឃើញម្ចាស់អាជីវកម្ម និងអ្នករកស៊ីមួយចំនួនតែងតែមានការរអ៊ូរទាំពាក់ព័ន្ធនឹងបញ្ហាប្រកួតប្រជែងនេះ។
ការប្រកួតប្រជែង
ដោយ

សម្រាប់អ្នកឧកញ៉ា លី ហួរ បើគ្មានការប្រកួតប្រជែង ក៏មិនមានការខាត ឬចំណេញតិច ឬចំណេញច្រើននោះដែរ។ តែយ៉ាងណា អ្នកជំនាញរូបនេះស្នើឱ្យអ្នករកស៊ីត្រូវចេះគ្រប់គ្រង និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងហ្មតចត់ បើមិនចង់ឱ្យអាជីវកម្មរបស់ខ្លួនជួបបញ្ហា។

ក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានខេមបូណូមីស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប និងជាអ្នកជំនួញជើងចាស់១រូបនៅកម្ពុជា បានចែករំលែកបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកួតដោយគុណភាព និងត្រឹមត្រូវ។ ជាបទពិសោធន៍នៃការធ្វើជំនួញ អ្នកឧកញ៉ា លី ហួរ អះអាងថា រាល់ការធ្វើអាជីវកម្ម ឬប្រកបមុខរបរអ្វីមួយមិនថាធំ ឬតូចនោះទេ គឺសុទ្ធតែមានការប្រកួតប្រជែង គ្រាន់តែការប្រកួតប្រជែងវាមានទៅតាមកម្រិតនៃវិស័យនីមួយៗ ពោលគឺមុខរបរខ្លះមានការប្រកួតប្រជែងខ្លាំង និងខ្លះមានការប្រកួតប្រជែងតិច។ អ្នកឧកញ៉ាសង្កេតឃើញថា អ្នកជំនួញ ឬម្ចាស់អាជីវកម្មមួយចំនួនតែងតែងមានការរអ៊ូរទាំពាក់ព័ន្ធនឹងការប្រកួតប្រជែងនេះ។ បើតាមការអះអាងរបស់អ្នកជំនួញចាស់វស្សារូបនេះ បើគ្មានការប្រកួតប្រជែង ក៏គ្មានការខាត ឬចំណែញនោះដែរ។

​សម្រាប់អ្នកឧកញ៉ា លី ហួរ ការចេះគ្រប់គ្រង និងបែងចែកហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ គឺជាកត្តាចាំបាច់ដែលម្ចាស់អាជីវកម្ម និងចង់ធ្វើអាជីវកម្មដោយខ្លួនឯងត្រូវចេះ ព្រោះវាជាសរសៃឈាមក្នុងការជួយទ្រទ្រង់ប្រតិបត្តិការ និងរក្សានិរន្តភាពរបស់អាជីវកម្ម។ អ្នកជំនួញរូបនេះបានលើកឡើងថា ការប្រកាសពីការរកប្រាក់ចំណូលប្រានច្រើនរបស់ក្រុមហ៊ុនមួយមិនប្រាកដថា ក្រុមហ៊ុននោះទទួលបានប្រាក់ចំណេញច្រើននោះទេ ពោលគឺប្រាក់ចំណេញរបស់ក្រុមហ៊ុនមួយអាចកំណត់ទៅបាន លុះត្រាកាត់ការចំណាយប្រតិបត្តិការ និងការចំណាយផ្សេងៗរួច។

​ជាមួយគ្នានេះ អ្នកឧកញ៉ា លី ហួរ ក៏បានចែកបទពិសោធន៍មួយចំនួនដល់យុវជនផងដែរ ក្នុងនោះអ្នកឧកញ៉ាបានលើកឡើងថា បើយុវជនចង់ក្លាយជាអ្នកដឹកនាំអាជីវកម្ម ឬចង់ក្លាយជាម្ចាស់អាជីវកម្ម កុំគិត ឬប្រៀបធៀបជាមួយអ្នកដទៃ គឺត្រូវលើអ្វីដែលខ្លួនមាន។ ក្នុងន័យនេះអ្នកឧកញ៉ា លី ហួរ ចង់សំដៅដល់ការចេះគ្រប់គ្រងចំណូល និងការចំណាយ ពោលគឺយុវជនត្រូវចំណាយឱ្យសមស្របជាមួយចំណូលដែលខ្លួនរកបាន ដោយជៀសវាងប្រៀបធៀបជាអ្នកដទៃ ដែលគេរកចំណូលបានច្រើនជាងខ្លួន។ ទន្ទឹមនេះ អ្នកជំនួញចាស់វស្សារូបនេះលើកទឹកចិត្តឱ្យយុវជនត្រូវចេះគ្រប់គ្រង់ និងបែងចែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ជាមុនសិន មុនឈានចូលប្រឡូកក្នុងវិស័យជំនួញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការនាំចេញ និងការបញ្ជាទិញផលិតផលវាយនភណ្ឌកម្ពុជា នៅ៣ខែមកនេះ មានស្ថានភាពបែបណា?

ព័ត៌មាន
វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យមួយស្ថិតក្នុងវិស័យចំនួន៣ ដែលអ្នកជំនាញសេដ្ឋកិច្ចអះអាងថា មានភាពធន់ និងធានាដល់ស្ថិរភាពក្នុងការជួយទ្រទ្រង់ដំ…

ប្រទេសជាច្រើននៅតំបន់អាស៊ានកំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន

ព័ត៌មាន
ដោយមើលឃើញពីសក្ដានុពលដ៏ធំធេងនៃបណ្ដាញផ្លូវដែក ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងលើផ្លូវដែកល្បឿនលឿន ដោយក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ