ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉


(សេអ៊ូល)៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ថ្លែងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉
ដោយ

«ច្បាប់និងបញ្ញាសិប្បនិម្មិត :កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)» នាទីក្រុងសេអ៊ូលនៃសាធា រណរដ្ឋកូរ៉េ។ សន្និសីទនេះមានការចូលរួមពីបណ្តាថ្នាក់ដឹក នាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ី មានជាអាទិ៍៖ ប្រទេសកូរ៉េ, ថៃ, វៀតណាម, អ៊ុយប៊ែគីស្ថាន, ម៉ុងហ្គោលី និងអ្នកជំនាញច្បាប់ និងក្រុមហ៊ុនច្បាប់ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)នៅក្នុងតំបន់អាស៊ីជាច្រើន។ គោលបំណងនៃសន្និសីទនេះ ផ្តោតលើកិច្ចសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម។

ក្នុងសុន្ទរកថាបើកសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ីឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ

វង្សី វិស្សុត បានថ្លែងថា សន្និសីទនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររួមគ្នាឆ្ពោះទៅកាន់ការធ្វើ

សមាហរណកម្មបញ្ញាសិប្បនិម្មិត (AI) និងនីតិកម្ម ហើយប្រធានបទនៃសន្និសីទនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងបរិការណ៍ថ្មីនៃបច្ចេកវិទ្យានៅក្នុងប្រព័ន្ធច្បាប់រៀងៗខ្លួន ហើយយើងត្រូវទទួលយកនូវសក្តានុពលបរិវត្តកម្មនៃបញ្ញាសិប្បនិម្មិត ដើម្បីពង្រឹងប្រសិទ្ធភាព និងសុក្រឹតភាពនៃដំណើរការនីតិកម្មនៅតំបន់អាស៊ី។ ទន្ទឹមនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា, ភាពជោគជ័យនៃការងារនីតិកម្ម គឺអាស្រ័យលើកិច្ចសហ កា រនិងការធ្វើការងាររួមគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងភាពស្មុគស្មាញនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត តាមរយៈភាពជាដៃគូ, ការចែករំលែកចំណេះដឹង, និងការកំណត់គោលដៅរួមគ្នា ព្រមទាំងការចាប់យកកាលានុវត្តភាពនានា ដើម្បីអភិវឌ្ឍស្តង់ដាក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យា ដែលអាចជំរុញភាពជឿជាក់ក្នុងប្រព័ន្ធច្បាប់របស់ប្រទេសយើងរៀងៗខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព  ដែលផ្តោតលើអាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ។ បច្ចេកវិទ្យានេះ គឺសំដៅជាពិសេសដល់បច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ដោយបញ្ញាសិប្បនិម្មិតនាំមកនូវទាំងកាលានុវត្តភាព និងបញ្ហាប្រឈម, ការប្រើប្រាស់បញ្ញា សិប្បនិម្មិតនៅក្នុងដំណើរវិវត្តន៍នៃប្រព័ន្ធច្បាប់នៅកម្ពុជា ក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃច្បាប់ និងលក្ខណៈពិសេសរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ចំណុចគន្លឹះមួយដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់គឺ

ការរៀបចំគោលការណ៍ ឬបទប្បញ្ញត្តិឱ្យច្បាស់លាស់ សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងកិច្ចការច្បាប់ ដោយត្រូវពិចារណាមិនត្រឹមតែពីបញ្ហាឯកជនភាព និងសុវត្ថិភាពនៃទិន្នន័យបុគ្គលប៉ុណ្ណោះទេ តែក៏ត្រូវធានាឱ្យបានផងដែរថា ប្រព័ន្ធបញ្ញាសិប្បនិម្មិតមានតម្លាភាព, គណនេយ្យភាព, អាចគ្រប់គ្រងបាន និងមិនត្រូវប្រើប្រាស់ខុសគោលដៅ ឬមិនត្រឹមត្រូវឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យជំរុញកិច្ចសហការរវាងគ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីបង្កើនការយល់ដឹងអំពីឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត ក្នុងវិស័យច្បាប់ និងបានសង្កត់ធ្ងន់ថា សូមកុំភ្លេចអំពីសារៈសំខាន់របស់មនុស្ស ក្នុងការត្រួតពិនិត្យ និងវិនិច្ឆ័យការប្រើប្រាស់បញ្ញា

សិប្បនិម្មិតក្នុងកិច្ចការច្បាប់។ ទោះបីជាបញ្ញាសិប្បនិម្មិតពិតជាអាចជួយពង្រឹងសមត្ថភាព តែអ្វីដែលសំខាន់នោះគឺ គុណតម្លៃនៃមនុស្ស, សីលធម៌ និងយុត្តិធម៌ ដែលជាប្រទីបនាំផ្លូវ ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតឱ្យបានត្រឹមត្រូវនឹងចំគោលដៅ។ យើងត្រូវធានាថា បញ្ញាសិប្បនិម្មិត គឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ជំនាញនិងការងារនីតិកម្ម ជាជាងជំនួសឱ្យការគិតពិចារណាដែលកំណត់នូវវិជ្ជាជីវៈរបស់យើង។

ជាចុងក្រោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តាំផ្ញើថា បច្ចេកវិទ្យាសម្រាប់នីតិកម្មនៅតំបន់អាស៊ី មានចក្ខុវិស័យវែងឆ្ងាយ ហើយកម្ពុជាត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមក្នុងដំណើរការនេះ ដើម្បីជំរុញប្រសិទ្ធភាព និងសុក្រឹតភាពនៃប្រព័ន្ធច្បាប់។ យើងនឹងអាចត្រួសត្រាយផ្លូវក្នុងយុគសម័យនវានុវត្តន៍នៃការងារនីតិកម្ម ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមទាំងមូល ដោយប្រកាន់ខ្ជាប់នូវស្តង់ដាយុត្តិធម៌ខ្ពស់បំផុត ។




អត្ថបទបន្ទាប់


ក្រុមហ៊ុន ដាណន់កម្ពុជា (Danone Cambodia) បង្ហាញពីការទទួលបានវិញ្ញាបនបត្រ BCORP ជាការប្តេជ្ញាចិត្តប្រកបដោយនិរន្តរភាព តាមរយៈវេទិកាពាណិជ្ជកម្មបៃតង EUROCHAM

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន កម្ពុជា (Danone Cambodia) ជាបុត្តសម្ព័ន្ធរបស់ ក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់លេខមួយនៅអឺរ៉ុប កំពុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ