វិបត្តិខ្វះវត្ថុធាតុដើមផ្នែកវិស័យកាត់ដេរ

សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា


ស្របពេលដែលរោងចក្រកាត់ដេរនៅកម្ពុជាចាប់ផ្តើមបិទទ្វារជាបន្តបន្ទាប់ ក្រោយផ្ទុះកូរ៉ូ ណាវីរុស និងការដកផ្នែកខ្លះនៃEBA ផងនោះ សម្តេចហ៊ុនសែន បានអំពាវនាវជាបន្តបន្ទាប់ កុំអោយវិនិយោគិនចិនរត់ចោលកម្ពុជា និងចាត់វិធានការមួយចំនួនជាបន្ទាន់ផងដែរ។ហើយពេលនេះសម្តេចបានស្នើជាបន្តទៀតដល់មហាមិត្តចិនឲ្យដឹកក្រណាត់ ក៏ដូចជាវត្ថុធាតុ ដើមផ្សេងៗតាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទ រោងចក្រនៅកម្ពុជា។
សម្តេចហ៊ុន សែន ស្នើដល់ចិនឲ្យដឹកក្រណាត់តាមយន្តហោះ ដើម្បីទប់ស្កាត់ការបិទរោងចក្រនៅកម្ពុជា
ដោយ

នៅ​ក្នុង​ឱកាស​ដែល​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៨ ត​ភ្ជាប់​ពី​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តឧត្តរមានជ័យសម្តេចតេជោ​បាន​មាន​ប្រសាសន៍​ថា​« អំបាញ់មិញ ឯកឧត្តម វ៉ាង វិ​ន​ធាន បាន​និយាយ​ទៅ​ដល់​បញ្ហា​ទាក់ទិន​ជាមួយនឹង​ការ​បញ្ជូន​អោយ​បាន​ឆាប់​នូវ​វត្ថុធាតុដើម​ជា​ក្រណាត់ ដែល​៦០%​នៃ​ក្រណាត់​កាត់ដេរ​នៅ​កម្ពុជា​ត្រូវ​យក​ពី​ចិន អ៊ីចឹង​ខ្ញុំ​សង្ឃឹមថា ឯកឧត្តម វ៉ាង វិ​ន​ធាន នឹង​ចូលរួម​ចំណែក​ដើម្បី​ជួយ សម្រាប់​ឲ្យ រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​បញ្ជូន​តាម​នាវា​ក្តី ហើយ​ខ្ញុំ​គិត​ថា​មិត្ត​ចិន​អាច​ធ្វើ​ទៅ​បាន ហើយ​កម្ពុជា ក៏​អាច​នឹង​ខិតខំ​ធ្វើ​ទៅ​បាន ប្រសិនបើ​សាច់​ក្រណាត់​ខ្លះ​គឺ​ត្រូវ​ដឹក​តាម​កប៉ាល់​ហោះ ក៏​ត្រូវ​តែ​ដឹក ដើម្បី​សង្គ្រោះ កុំអោយ​បិទ​រោងចក្រ​នៅ​កម្ពុជា ខ្ញុំ​គិត​ថា​ធ្វើ​បាន កប៉ាល់​ហោះ​ចិន​ច្រើន​ណាស់​»​។

សម្តេច​បាន​បន្ត​ថា «​យើង​អាច​នឹង​ជួល​យន្តហោះ​ពី​កម្ពុជា ទៅ​ដឹក​វត្ថុធាតុដើម​ហ្នឹង​មក ព្រោះ​អាហ្នឹង វា​អត់​មាន​ដឹក​ភ្ញៀវ​ទេ ដឹក​តែ​សាច់​ក្រណាត់​មក​តែ​ម្តង​។​ខ្ញុំ​ផ្តល់​ជា​មតិ ម្ខាង​យើង​អាច​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ម្ខាង​អាច​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដើម្បី​ផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​រោងចក្រ​មួយ​ចំនួន​ដែល​ខើច​»​។

គូសបញ្ជាក់​ថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ជា​វិស័យ​ទី​២ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ បន្ទាប់​ពី​វិស័យ​ទេសចរណ៍ ក្រោយ​កើត​មាន​បញ្ហា​វីរុស​កូ​រ៉ូ​ណា និង​ការ​ដក​ផ្នែក​ខ្លះ​នៃ​EBA​។ ហើយ​ថ្មី​ៗ​នេះ សម្តេច​ហ៊ុន​សែន បាន​ប្រកាស​ដាក់​ចេញ​វិធានការ​បន្ទាន់​មួយ​ចំនួន​ផង​ដែរ ដើម្បី​សង្គ្រោះ​វិស័យ​មួយ​នេះ ដូច​ជា ការ​មិន​យកពន្ធ​លើ​រោងចក្រ​សហគ្រាស​ពី​៦​ខែ ទៅ​១​ឆ្នាំ និង​ការ​ផ្តល់​ប្រាក់បៀវត្ស​ន៍​ជូន​កម្មករ​ន​យោ​ជិ​ក​៦០% នៅ​អំឡុង​ពេល​ព្យួរការងារ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


១ខែដំបូង នៃឆ្នាំ២០២០ ថៃមានកំណើនភ្ញៀវទេសចរ តែចំណូលធ្លាក់ចុះ

ព័ត៌មាន
ចំនួនភ្ញៀវទេសចរទៅកម្សាន្ដនៅប្រទេសថៃ នៅក្នុងរយៈពេល ១ខែ ដំបូង នៃឆ្នាំ ២០២០ ពោលគឺ ខែមករាកន្លងនេះ សម្រេចបានកំណើនជាង ២,៤% ធៀបនឹងខែមករាកាល…

សម្ព័ន្ធ​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី គាំទ្រ​លោក អាន់វ៉ា ជាបេក្ខជន​នាយករដ្ឋមន្ត្រី

ព័ត៌មាន
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាស​នៅថ្ងៃព្រហស្បតិ៍ (ទី២៦ កុម្ភៈ ២០២០) នេះ ថា សម្ព័ន្ធ​បក្ស​ប្រឆាំង​របស់​ម៉ាឡេស៊ី Pakatan Harapan ឬ​ប្រែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ