រថយន្តអគ្គិសនី

តើចិនអាចជួយក្រុមហ៊ុន BYD ឱ្យវ៉ាដាច់ក្រុមហ៊ុនរថយន្តអាម៉េរិក Tesla បានយ៉ាងដូចម្ដេច?


ក្រុមហ៊ុន BYD បានចាប់ផ្ដើមផលិតរថយន្តម៉ូដែលថ្មីបំផុតរបស់ខ្លួននៅក្នុងឆ្នាំ២០០៧។ ដំបូងឡើយវាមិនទទួលបានជោគជ័យទេ ដោយសារខ្វះបច្ចេកទេសក្នុងការលាយពណ៌រថយន្តឱ្យបានស្អាតល្អ ដែលធ្វើឱ្យមានការសើចចំអកជាច្រើន។ ប៉ុន្តែមកដល់ពេលនេះ គ្មានអ្នកហ៊ានសើចចំអកទៀតឡើយ ខណៈដែលក្រុមហ៊ុនរបស់ចិនមួយនេះ បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអាមេរិកដ៏ល្បីល្បាញគឺក្រុមហ៊ុន Tesla បាត់ទៅហើយកាលពីឆ្នាំមុន។ តើចិនអាចជួយឱ្យក្រុមហ៊ុន BYD អាចយកឈ្នះក្រុមហ៊ុន Tesla បានយ៉ាងដូចម្ដេច?
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនផលិតរថយន្តចិន BYD បានយកឈ្នះក្រុមហ៊ុនរថយន្តអាម៉េរិក Tesla ក្នុងការលក់រថយន្តអគ្គិសនីទាំងស្រុងនៅក្នុងទីផ្សារពិភពលោកកាលពីចុងឆ្នាំមុន ហើយពេលនេះ ក្រុមហ៊ុន BYD កំពុងសាងសង់បណ្តាញដំឡើងយានយន្តនៅប្រទេសប្រេស៊ីល ហុងគ្រី ថៃ និងអ៊ូសបេគីស្ថាន ហើយក៏កំពុងត្រៀមធ្វើបែបនេះនៅប្រទេសឥណ្ឌូនេស៊ី និងម៉ិកស៊ិកផងដែរ។

ទន្ទឹមនេះដែរ ក្រុមហ៊ុន BYD កំពុងពង្រីកការនាំចេញទៅអឺរ៉ុបយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុននេះកំពុងប្រកួតប្រជែង ដើម្បីយកឈ្នះក្រុមហ៊ុនរថយន្ត Volkswagen Group ដែលរួមបញ្ចូលទាំងក្រុមហ៊ុន Audi ធ្វើជាអ្នកនាំមុខគេនៅក្នុងទីផ្សារក្នុងប្រទេសចិន។

ការលក់រថយន្តរបស់ក្រុមហ៊ុន BYD មានចំនួនជាង៨០% ក្នុងចំណោមការលក់រថយន្តសរុបនៅប្រទេសចិន ពោលគឺបានកើនឡើងប្រហែល២លានគ្រឿងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

លោក ម៉ាត អេនឌឺសុន (Matt Anderson) អ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូននៅសារមន្ទីររថយន្ត Henry Ford ក្នុងទីក្រុងដៀបន (Dearborn) រដ្ឋមីឈីហ្កេន (Michigan) បាននិយាយថា កំណើនលក់រថយន្តរបស់ក្រុមហ៊ុន BYD គឺខុសពីអ្វីដែលឧស្សាហកម្មនេះបានឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ​។

ដោយមានមូលដ្ឋាននៅទីក្រុងសិនជិន (Shenzhen) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មអេឡិចត្រូនិក របស់ប្រទេសចិន ក្រុមហ៊ុន BYD បានបង្ហាញពីរបៀបដែលក្រុមហ៊ុនចិនមួយនេះអាចទាញយកភាពលេចធ្លោខាងផលិតផលអគ្គិសនីនៅក្នុងប្រទេសចិន។

គ្មានក្រុមហ៊ុនណាមួយទទួលបានអត្ថប្រយោជន៍ច្រើនពីការចាប់យកទីផ្សាររថយន្តអគ្គិសនីនៅចិនទេ។ រថយន្តទាំងនេះរួមគ្នាទៅទទួលបានចំណែកតែ៤០%នៃទីផ្សាររថយន្តរបស់ចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក ហើយត្រូវបានគេរំពឹងថា នឹងពង្រីកជាងពាក់កណ្តាលទៀតនៅឆ្នាំក្រោយ។

ក្រុមហ៊ុន BYD កំពុងឈានមុខគេក្នុងការជំរុញឱ្យមានការនាំចេញរថយន្តអគ្គិសនីរបស់ចិនទៅកាន់ពិភពលោក ខណៈបានសាងសង់កប៉ាល់ដឹករថយន្តធំបំផុតក្នុងពិភពលោកយ៉ាងឆាប់រហ័សដើម្បីដឹកជញ្ជូនរថយន្តទាំងនោះ។ នាវាទីមួយគឺ BYD Explorer No.1 កំពុងធ្វើដំណើរលើកដំបូងចេញពីទីក្រុងសិនជិនដោយដឹករថយន្តអគ្គិសនីចំនួន៥ពាន់គ្រឿង ហើយគេរំពឹងថាវានឹងទៅដល់ប្រទេសហូឡង់នៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម ដើម្បីដោះស្រាយបំណុលគ្រួសារ ដែលចេះតែកើនឡើង

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានលើកឡើងកាលពីពេលថ្មីៗថា ថៃនឹងបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ដើម្…

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ជា សាកលវិទ្យាល័យ ក្រោយបើកដំណើរការ ៨ឆ្នាំ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យមួយ ដោយសម្រេចទទួលស្គាល់ការប្រែក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ